គោលដៅទេសចរណ៍វាលចម្បាំងខេមសាយ កំពុងទាក់ទាញភ្ញៀវចូលលេងកម្សាន្តជាហូរហែរ

ថ្ងៃច័ន្ទ 17 មករា 2022, 20:42

ខេត្តបាត់ដំបង៖ គោលដៅទេសចរណ៍វាលចម្បាំងខេមសាយ ជាអតីតតំបន់សង្គ្រាមប្រែក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញភ្ញៀវចូលលេងកម្សាន្តជាហូរហែរ។

លោកស្រី ស៊ុង មុីហុយ ម្ចាស់ទីតាំងបានប្រាប់ឲ្យដឹងកាលពីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២នេះថា÷ តំបន់ទេសចរណ៍វាលចម្បាំងខេមសាយ មានទីតាំងឋិតនៅចម្ងាយពីទីក្រុងបាត់ដំបងប្រមាណជា ៩៦គីឡូម៉ែត្រ នៅក្នុងភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង លោកស្រីក៏មិននឹកស្មានថា គោលដៅមួយនេះអាចក្លាយជាតំបន់ដ៏ទាក់ទាញបែបនេះសោះ  ដោយសារតែការស្រឡាញ់ធម្មជាតិ លោកស្រីក៏សម្រេចកែច្នៃបង្កើតជាទីកន្លែងកម្សាន្តខ្នាតតូចមួយនៅលើផ្ទៃដីចំនួន ១៧ហិកតា និងបានធ្វើឲ្យអាជ្ញាធរមូលដ្ឋានរហូតដល់មន្ត្រីជំនាញគាំទ្រនិងជួយសម្របសម្រួលផ្តួចផ្តើមឡើងជាប្រយោជន៍ជំរុញការអភិវឌ្ឍន៍ក្នុងមូលដ្ឋានស្រុកសំឡូតឲ្យមានភាពល្អប្រសើរ និងជាផ្នែកមួយលើកមុខមាត់ខេត្តបាត់ដំបងឲ្យកាន់តែល្បីសុះសាយថែមទៀត។

លោកស្រីបន្ថែមថា÷ បច្ចុប្បន្នគោលដៅទេសចរណ៍ដែលគ្រប់គ្រងរបស់លោកស្រីបានទទួលភ្ញៀវទេសចរណ៍ ពិសេសភ្ញៀវជាតិដែលចូលមកលេងលំហែរកាយនៅរៀងរាល់ចុងសប្តាហ៍ជាហូរហែបន្តបន្ទាប់ឥតដាច់ ដែលភ្ញៀវខ្លះបានសម្រាកយប់ដោយបោះតង់ដើម្បីផ្លាស់ប្តូរជីវិត ដោយបានគយគន់សម្រស់ធម្មជាតិនៅតាមជួរភ្នំ ជ្រលងដងអូរ និងស្តាប់សំឡេងបក្សីស្រែកយុំអឺងកង ជាមួយគ្នាភ្ញៀវក៏អាចជិះម៉ូតូ និងឡានទេសចរណ៍កម្សាន្តព្រៃផងដែរ។

ចំណែកលោក ហម អរុណ ប្រធានការិយាល័យគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ខេត្តបាត់ដំបងបានបញ្ជាក់ដែរថា÷ គោលដៅទេសចរណ៍ វាលចម្បាំងខេមសាយ ត្រូវបានមន្ទីរទេសចរណ៍ខេត្តបញ្ចូលក្នុងបញ្ជីជាផ្លូវការជារមណីយដ្ឋានប្រភេទកីឡាទេសចរណ៍សម្រាប់ទទួលភ្ញៀវក្នុងនិងក្រៅប្រទេសឲ្យចូលទស្សនា ដែលតំបន់ព្រៃភ្នំខាងលើនេះបច្ចុប្បន្នកំពុងឋិតក្នុងក្រសែរភ្នែករបស់អ្នកទេសចរណ៍ ទាំងភ្ញៀវជាតិ និងអន្តរជាតិ និងបានទាញការចាប់អារម្មណ៍របស់ភ្ញៀវជាច្រើននាក់មកទស្សនាលេងនៅថ្ងៃឈប់សម្រាកចុងសប្តាហ៍ផងដែរ៕

គោលដៅទេសចរណ៍វាលចម្បាំងខេមសាយ កំពុងទាក់ទាញភ្ញៀវចូលលេងកម្សាន្តជាហូរហែរ
គោលដៅទេសចរណ៍វាលចម្បាំងខេមសាយ កំពុងទាក់ទាញភ្ញៀវចូលលេងកម្សាន្តជាហូរហែរ
គោលដៅទេសចរណ៍វាលចម្បាំងខេមសាយ កំពុងទាក់ទាញភ្ញៀវចូលលេងកម្សាន្តជាហូរហែរ
គោលដៅទេសចរណ៍វាលចម្បាំងខេមសាយ កំពុងទាក់ទាញភ្ញៀវចូលលេងកម្សាន្តជាហូរហែរ
គោលដៅទេសចរណ៍វាលចម្បាំងខេមសាយ កំពុងទាក់ទាញភ្ញៀវចូលលេងកម្សាន្តជាហូរហែរ
គោលដៅទេសចរណ៍វាលចម្បាំងខេមសាយ កំពុងទាក់ទាញភ្ញៀវចូលលេងកម្សាន្តជាហូរហែរ
គោលដៅទេសចរណ៍វាលចម្បាំងខេមសាយ កំពុងទាក់ទាញភ្ញៀវចូលលេងកម្សាន្តជាហូរហែរ
គោលដៅទេសចរណ៍វាលចម្បាំងខេមសាយ កំពុងទាក់ទាញភ្ញៀវចូលលេងកម្សាន្តជាហូរហែរ

PLB Banner on article detail