ខេត្តបាត់ដំបង!កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សីបានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ក្នុងចំណោមប័ក្សពួកគ្នា០២នាក់ក្រោយធ្វើសកម្មភាពលួចយកម៉ូតូ០១គ្រឿងដែលម្ចាស់ចតចោលនៅលើខ្នងអាង។
លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សីបានអោយដឹងថា កិច្ចប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ១០និង១៥នាទី ថ្ងៃទី១៦ ខែមករា ឆ្នាំ ២០២ ២ នៅចំណុចទួលច្រាបដង្កោ ស្តិតក្នុងភូមិព្រាននិន ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ ដំបង ក្រោយទទួលបានសេចក្តីរាយការណ៍ពីជនរងគ្រោះ ឈ្មោះ ហាត គង់ ហៅតាប្រេង ភេទប្រុស អាយុ ៥៦ឆ្នាំ មានទីលំនៅភូមិព្រាននិល ឃុំព្រៃតូច ស្រុកមោងឫស្សី ខណៈដែលទុកម៉ូតូរបស់គាត់ នៅលេីខ្នងប្រឡាយ (ចំណុចកើតហេតុខាងលើ) រួចដើរ ទៅច្រូតស្មៅគោ ។
ជនសង័្សយត្រូវបានឃាត់ខ្លួនឈ្មោះ យិន យូរហួ ភេទប្រុស អាយុ៣៧ឆ្នាំរស់នៅភូមិដាំស្ពៃ សង្កាត់ ស្លាកែត ក្ក្រុងបាត់ដំបង រួមជាមួយនិងម៉ូតូចំនួ ន០២គ្រឿង ដែល០១គ្រឿងជារបស់ជនរងគ្រោះ និងមួយគ្រឿងទៀតជារបស់ជនសង័្សយដែលជិះដឹកគ្នាធ្វេីស កម្មភាព ហើយក្នុងសកម្មភាពខាងលើជនសង័្សយមានគ្នាចំនួន០២នាក់ដែលពេលឃាត់ខ្លួនជនសង័្សយម្នាក់បានរត់គេចខ្លួនរួច តែទោះជា យ៉ាងណាសមត្ថកិច្ចអាចធ្វេីការស្រាវជ្រាវនិងកំណត់មុខសញ្ញានៅពេលបន្តបន្ទាប់ទៀត ។
លោកអធិការបានបញ្ជាក់ថា ក្រោយពីឃាត់ខ្លួនជនសង្ស័យរួមនិងមធ្យោបាយម៉ូតូ០១គ្រឿងត្រូវបាននគរបាលស្រុករៀបចំ សំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញអនុវត្តតាមផ្លូវច្បាប់ រីឯម៉ូតូរបស់ជនរងគ្រោះបានប្រគល់ជូនម្ចាស់វិញផងដែរ។
គួរបញ្ជាក់ថា រយៈពេលកន្លងមកយើងសម្គាល់ឃើញបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានមួយចំនួន ដែលប្រេីប្រាស់ម៉ូតូថ្មីៗ តែងតែយកម៉ូតូទៅទុកចោលនៅតាមស្រែឬខ្នងប្រឡាយ ក្នុងពេលដែលគាត់ទៅធ្វេីកិច្ចការនៅក្នុងស្រែ ឬចម្ការរបស់គាត់និងស្ថិតនៅឆ្ងាយពីម៉ូតូ ហេីយ បញ្ហានេះជាឱ កាស ល្អសម្រាប់ពួកជនសង័្សយដែលមានជំនា ញលួចយ កម៉ូតូក្នុងរយៈពេលកន្លងទៅ នៅមូលដ្ឋានខ្លះក្នុងខេត្តបាត់ដំបង ដដូច្នេះសូមបងប្អនលោកមានការប្រុងប្រយ័ត្នចំពោះបញ្ហានេះផង។