លទ្ធផល​ប្រលង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា​២០២០-២០២១ មាន​និទ្ទេស A មាន​៦​នាក់​ខណ​:​ទូទាំង​ខេត្ត​សិស្ស​ប្រឡង​ជាប់​ស្មើ​៦៧,៧០%

ថ្ងៃច័ន្ទ 17 មករា 2022, 9:1

​ប៉ៃលិន ៖ អភិបាលខេត្ត​ប៉ៃលិន លោកជំទាវ បាន ស្រីមុំ បាន​បង្ហោះ​សារ​អបអរសាទរ​លើ​បណ្តាញ សង្គម​នូវ លទ្ធផល​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​)​ឆ្នាំ​សិក្សា​២០២០-២០២១ នា​ព្រឹក​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២២​នេះ​។​

 

​លោកជំទាវ បាន ស្រីមុំ បាន​លើកឡើងថា ក្នុងនាម​ថ្នាក់ដឹកនាំ​ខេត្ត​ពិតជា​មាន​មោទនភាព​ចំពោះ​កូន ៗ​សិស្សានុសិស្ស ដែលជា​កូនចៅ​របស់​អ្នក​ខេត្ត​ប៉ៃលិន ដែល​ធ្វើ​បានល្អ​ក្នុងការ​ប្រឡង​រហូត​ទទួលបាន​និទ្ទេស​A ៦​នាក់​។ ទន្ទឹម​និង​ការខិតខំ​សិក្សា​រៀនសូត្រ​រហូត​ទទួលបាន​និទ្ទេស​A​នេះដែរ​និង​ដូច​អ្វីដែល​បាន​សន្យា​នៅ​ថ្ងៃ​បើក​កញ្ចប់​វិញ្ញាសា​ប្រឡង​កាលពី​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២១ រដ្ឋបាលខេត្ត​គឺ​បាន​ត្រៀម​រួចហើយ​នូវ​ម៉ូតូ និង​រង្វាន់​ផ្សេងៗ​ទៀត សម្រាប់​ផ្តល់ឱ្យ​អ្នក​ជ័យលាភី​ខាងលើ​។

 

​ទោះជា​យ៉ាងណា លោកជំទាវ អភិបាលខេត្ត​ប៉ៃលិន​បាន​ចូលរួម​អបអរសាទរ​ជាមួយនឹង​កូនៗ ក្មួយៗ​ដែល​បាន​ប្រឡង​ជាប់​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ នា​សម័យ​ប្រឡង ២៧ ធ្នូ ២០២១ ជាពិសេស ក៏​សូម​កោតសរសើរ​ដល់​ក្មួយៗ ដែល​បាន​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​រហូត​ប្រឡង​ជាប់​និទ្ទេស A ជាច្រើន​នាក់ បើ​ទោះ​ស្ថិតក្នុង​ដំណាក់កាល​ដ៏​លំបាក​នៃ​ការរីក​រាលដាល​ជំងឺ Covid-19 ក៏ដោយ ។ ជាមួយ​នោះ​ក៏​សូម​អរគុណ​ចំពោះ​មាតាបិតា អាណាព្យាបាល​សិស្ស ដែល​បាន​ផ្ដល់ឱកាស​ឱ្យ​កូនៗ ក្មួយៗ បាន​រៀនសូត្រ​ពេញលេញ រហូត​ទទួលបាន​នូវ​កិត្តិយស គឺ​ជ័យលាភី​ល្អ​សម្រាប់​ខ្លួនគេ សម្រាប់​គ្រួសារ សម្រាប់​សាលារៀន និង​សម្រាប់​ខេត្ត​ប៉ៃលិន​របស់​យើង តាមរយៈ​នេះ​សូម​លោកគ្រូ អ្នកគ្រូ អាណាព្យាបាល​សិស្សានុសិស្ស ជាពិសេស​ក្មួយៗ ត្រូវ​បន្ត​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ ដើម្បី​យកចំណេះ​វិជ្ជា មក​ចូលរួម​អភិវឌ្ឍន៍​គ្រួសារ សហគមន៍ និង​សង្គមជាតិ​ទាំងមូល ។

 

​យោងតាម​ស្ថិតិ​លោក​តង់ ធារ៉ា ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថា សម្រាប់​ការប្រឡង​សញ្ញា​ប​ត្រ័​ទុតិយភូមិ​នៅក្នុង​ឆ្នាំ​២០២១​នេះ គឺមាន​បេក្ខជន​ប្រឡង​ទូទាំង​ខេត្ត​ប៉ៃលិន សរុប​ចំនួន​៤៩៥​នាក់​ស្រី ២៧០​នាក់ មណ្ឌល​ប្រឡង​មាន​ចំនួន​០២​មណ្ឌល  និង​មាន​២១​បន្ទប់ ។​ជា​លទ្ធផល​បេក្ខជន​ប្រឡង​ជាប់​មាន​ចំនួន ៣២៥​នាក់ ស្មើនឹង ៦៧,៧០% ក្នុងនោះ​មាន​និទ្ទេស A ៦​នាក់​, និទ្ទេស B ៦​នាក់​, និទ្ទេស C ៣៥​នាក់​, និទ្ទេស D ១២០​នាក់ និង​និទ្ទេស E ១០៥​នាក់​។​

 

​សម្រាប់​ឈ្មោះ​បេក្ខជន​ទាំង​៦​នាក់ ដែល​ជាប់​និទ្ទេស​A មាននៅ​ក្រុងប៉ៃលិន​ចំនួន​៣​នាក់​និង​នៅ​ស្រុក​សាលា​ក្រៅ​ចំនួន​៣​នាក់ រួមមាន​ឈ្មោះ​

 

១. អង ឆដា ភេទ​ស្រី មកពី វិទ្យាល័យ​.​ហ៊ុន​.​សែន ក្រុង​ទេពនិម្មិត​ប៉ៃលិន​មាន​ទីលំនៅ​ក្រុងប៉ៃលិន​
២. ទូច ស្រី​នុត ភេទ​ស្រី មកពី វិទ្យាល័យ​.​ហ៊ុន​.​សែន ក្រុង​ទេពនិម្មិត​ប៉ៃលិន​
៣ លី ប៊ុន​រ៉ា​ន់ ភេទ​ប្រុស មកពី វិទ្យាល័យ​.​ហ៊ុន​.​សែន ក្រុង​ទេពនិម្មិត​ប៉ៃលិន អ្នក​ទាំង​៣​នាក់​រស់នៅ​ក្រុងប៉ៃលិន​។​
៤. ធី គឹម​សុង ភេទ​ប្រុស មកពី វិទ្យាល័យ​.​ហ៊ុន​.​សែន សាលា​ក្រៅ ស្រុក​សាលា​ក្រៅ​
៥. លុន ច​ន្ធូ ភេទ​ស្រី មកពី វិទ្យាល័យ​ហ៊ុន​.​សែន សាលា​ក្រៅ​
៦. អាំង ហេង​លី ភេទ​ប្រុស មកពី វិទ្យាល័យ​ហ៊ុន​.​សែន សាលា​ក្រៅ ស្រុក​សាលា​ក្រៅ​៕​

លទ្ធផល​ប្រលង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា​២០២០-២០២១ មាន​និទ្ទេស A មាន​៦​នាក់​ខណ​:​ទូទាំង​ខេត្ត​សិស្ស​ប្រឡង​ជាប់​ស្មើ​៦៧,៧០%
លទ្ធផល​ប្រលង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា​២០២០-២០២១ មាន​និទ្ទេស A មាន​៦​នាក់​ខណ​:​ទូទាំង​ខេត្ត​សិស្ស​ប្រឡង​ជាប់​ស្មើ​៦៧,៧០%
លទ្ធផល​ប្រលង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា​២០២០-២០២១ មាន​និទ្ទេស A មាន​៦​នាក់​ខណ​:​ទូទាំង​ខេត្ត​សិស្ស​ប្រឡង​ជាប់​ស្មើ​៦៧,៧០%
លទ្ធផល​ប្រលង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា​២០២០-២០២១ មាន​និទ្ទេស A មាន​៦​នាក់​ខណ​:​ទូទាំង​ខេត្ត​សិស្ស​ប្រឡង​ជាប់​ស្មើ​៦៧,៧០%
លទ្ធផល​ប្រលង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា​២០២០-២០២១ មាន​និទ្ទេស A មាន​៦​នាក់​ខណ​:​ទូទាំង​ខេត្ត​សិស្ស​ប្រឡង​ជាប់​ស្មើ​៦៧,៧០%
លទ្ធផល​ប្រលង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា​២០២០-២០២១ មាន​និទ្ទេស A មាន​៦​នាក់​ខណ​:​ទូទាំង​ខេត្ត​សិស្ស​ប្រឡង​ជាប់​ស្មើ​៦៧,៧០%

PLB Banner on article detail