Smart Hearing Borey Mongkol1 ZORUS

បុគ្គលិក​ក្រុមហ៊ុន​អាកាសចរណ៍ United Airlines ជិត​៣០០០​នាក់ ឆ្លង​កូ​វីដ​-១៩

ថ្ងៃពុធ 12 មករា 2022, 20:53

​ជើងហោះហើរ​រាប់ពាន់ ត្រូវបាន​លុបចោល​នៅក្នុង​សហរដ្ឋអាមេរិក ដោយសារ​កង្វះ​បុគ្គលិក​អាកាសចរ ស្រប​ពេលដែល​បុគ្គលិក​ក្រុមហ៊ុន​អាកាសចរណ៍ United Airlines ជិត ៣០០០​នាក់ វិជ្ជមាន​កូ​វីដ​-១៩​។ នេះ​បើតាម​ចេញផ្សាយ​ដោយសារ​ព័ត៌មាន​NPR កាលពី​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២២​។​

 

​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន លោក Scott Kirby បាន​សម្តែង​ការព្រួយបារម្ភ​ថា ក្នុង​មួយថ្ងៃៗ មួយ​ភាគបី​នៃ​កម្លាំង​ការងារ​បាន​សុំច្បាប់​ឈឺ នៅក្នុង​ព្រលានយន្តហោះ Newark ក្នុង​រដ្ឋ New Jersey​។ យ៉ាងណាក៏ដោយ​ក្នុងចំណោម​បុគ្គលិក​ដែល​បាន​ចាក់​វ៉ាក់សាំង គ្មាន​អ្នកណាម្នាក់​បាន​សម្រាក​នៅ​មន្ទីរពេទ្យ​ទេ ហើយ​មិនមាន​អ្នកស្លាប់​ឡើយ គិត​ក្នុង​រយៈពេល​ប្រាំបី សប្តាហ៍​នេះ​។​

 

​គួរ​បញ្ជាក់ថា ថ្មីៗ​នេះ មេរោគ​អូ​មី​ក្រុង ក៏​កំពុង​រីក​រាលដាល​នៅក្នុង​សហរដ្ឋអាមេរិក ខណៈដែល​ក្រុមហ៊ុន​អាកាសចរណ៍​នានា កំពុង​តស៊ូ​ជាមួយនឹង​កង្វះ​បុគ្គលិក​៕​

បុគ្គលិក​ក្រុមហ៊ុន​អាកាសចរណ៍ United Airlines ជិត​៣០០០​នាក់ ឆ្លង​កូ​វីដ​-១៩
បុគ្គលិក​ក្រុមហ៊ុន​អាកាសចរណ៍ United Airlines ជិត​៣០០០​នាក់ ឆ្លង​កូ​វីដ​-១៩
បុគ្គលិក​ក្រុមហ៊ុន​អាកាសចរណ៍ United Airlines ជិត​៣០០០​នាក់ ឆ្លង​កូ​វីដ​-១៩

PLB Banner on article detail

អត្ថបទពេញនិយម