Smart Hearing Borey Mongkol1 ZORUS

ឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស

ថ្ងៃពុធ 12 មករា 2022, 14:44

ខេត្តបាត់ដំបង! កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ពីបទហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស។

 

លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបងបានអោយដឹងថា ក្រោយទទួលបានបណ្ដឹងពី ឈ្មោះ លន់ រតនា ភេទស្រី អាយុ ៣០ ឆ្នាំ មានទីលំនៅភូមិ អូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ពាក់ព័ន្ធទៅនឹងករណីហិង្សាដោយជនសង្ស័យបានប្រើប្រាប់កាំបិតកាប់ទៅលើជនរងគ្រោះឈ្មោះ ឌី ចាន់វុទ្ធី ភេទប្រុស អាយុ ៤២ឆ្នាំ  រស់នៅភូមិសង្កាត់ខាងលើជាច្រើនកាំបិតបណ្តាលអោយរងរបួសធ្ងន់។

 

លោកបន្តថា បន្ទាប់ពីទទួលបានបណ្តឹង ភ្លាមនោះដោយអនុវត្តតាមការណែនាំផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលទៅលើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅវេលាម៉ោង ១៩និង៣០នាទី ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ លោកបានចាត់អោយកម្លាំងផ្នែកជំនាញចុះធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ   ទាវ សុផាន ភេទប្រុស អាយុ  ៣១ឆ្នាំ មានទីលំនៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

 

ក្រោយពីឃាត់ខ្លួនយកមកសាកសួរ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានសារភាពថា ដោយសារតែខ្លួនខឹងជនរងគ្រោះចាក់ទឹកថ្នាំសំរាប់ទុកអោយមាន់ផឹកចោលទើបខ្លួនទប់កំហឹងមិនបានស្ទុះយកកាំបិតកាប់យកៗតែម្តង។

 

  បច្ចុប្បន្នជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅសម្រាកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ដោយឡែកជនសង្ស័យត្រូវបានការិយាល័យជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតាមនីតិវិធីច្បាប់។

ឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស

PLB Banner on article detail

អត្ថបទពេញនិយម