បុរសវ័យកណ្តាលម្នាក់ជំពាក់លុយគេវ័នកគ្មានលុយសង គេដាច់ចិត្តចង កសម្លាប់ ជាច្រើន ថ្ងៃទើបក្រុមគ្រួសារ រកឃើញ ហើមឡើងចង់ផ្ទុះ

ថ្ងៃអង្គារ 11 មករា 2022, 14:19

(បន្ទាយមានជ័យ)÷បុរសវ័យកណ្តាលម្នាក់ជំពាក់លុយគេវ័នកគ្មានលុយសង គេដាច់ចិត្តចង កសម្លាប់ ជាច្រើន ថ្ងៃទើបក្រុមគ្រួសារ រកឃើញ ហើមឡើងចង់ផ្ទុះ។រឿងរាវសពចង ក នេះត្រូវបានគេប្រទះឃើញនៅវេលាម៉ោង ៦ល្ងាច ថ្ងៃទី១០ ខែ មករា ឆ្នាំ ២០២២ នៅចំណុច តាណុបតាជៃ ខាងលិចភូមភូមិគោកសំរោងលិច ចម្ងាយប្រមាណ២.៥០០ម៉ែត្រ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

 

សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងថា សព មានឈ្មោះ តេង កុសល់ ភេទ ប្រុស អាយុ ៤៦ ឆ្នាំ រស់នៅភូមិ ហ្លួងលើ ឃុំឬស្សីក្រោ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

 

សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងថាបើតាមការអះអាងរបស់ប្រពន្ធមានឈ្មោះឈីនបុរី អាយុ ៤០ ឆ្នាំបានប្រាប់សមត្ថកិច្ចឲ្យ
ដឹងថាប្ដីរបស់ខ្លួន១សប្តាហ៍មុនធ្លាប់បានមកមើលកន្លែងដឹកដីធ្វើផ្លូវចូលស្រែនៅចំណុចខាងលើ ជាមួយឈ្មោះ ឈុនណា ភេទប្រុស រស់នៅស្រុកមង្គលបូរី ជាមួយគ្នា ហើយ ប្រហែលជា ១ខែមុនធ្លាប់រត់ចងក នៅលើផ្ទះម្តងតែមិនបានសម្រេច លុះនៅថ្ងៃទី ៧ ខែមករា ឆ្នាំ២០២២បាន បាត់ខ្លួនពីផ្ទះ ក្រុមគ្រួសារខិតខំដើររកដែ តែរកមិនឃើញ។
ប្រពន្ធបានបញ្ជាក់ឲ្យដឹងបន្តទៀតថាលុះនៅ ថ្ងៃ ១០ មករា មានប្រជាពលរដ្ឋប្រទះឃើញគាត់ ចងកនឹងខ្សែនីឡុងជរ័ពណ៌ស ស្លាប់
នៅចំណុច ខាងលើ ស្លៀកខោទាហ៊ាន ពាក់អាវរងាពណ៌អាច់សេះសពមានសភាពហើម ស្អុយរលួយឡើងចង់ផ្ទុះ។

 

ក្រោយពីដឹងថាមានមនុស្សស្លាប់ដោយចង ក កម្លាំងសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ និងបង្កើតគណះកម្មការ ធ្វើការពិនិត្យសព ហើយបានធ្វើការសន្និដ្ឋានថាសពពិតជាស្លាប់ដោយសារចងកពិតប្រាកដមែន
ពុំឃើញមានស្លាកស្នាមអ្វីដែលគួឲ្យសង្ស័យលើករណីឃាតកម្មទេនោះទេ។

 

ប្រពន្ធបានប្រាប់សមត្ថកិច្ចថាប្តីរបស់គាត់មានវិបត្តគ្រួសារជំពាក់ប្រាក់គេច្រើនពេកពុំអាចដោះបំណុលគេបានទើបដាច់ចង ក សម្លាប់ខ្លួនយ៉ាងដូច្នេះ។
សពក្រោយពីពិនិត្យចប់បានធ្វើកំណត់ហេតុហើយកម្លាំងបានប្រគល់សពឲ្យសាច់ញាត្តិយកទៅធ្វើបុណ្យតាមប្រពៃណី៕

បុរសវ័យកណ្តាលម្នាក់ជំពាក់លុយគេវ័នកគ្មានលុយសង គេដាច់ចិត្តចង កសម្លាប់ ជាច្រើន ថ្ងៃទើបក្រុមគ្រួសារ រកឃើញ ហើមឡើងចង់ផ្ទុះ
បុរសវ័យកណ្តាលម្នាក់ជំពាក់លុយគេវ័នកគ្មានលុយសង គេដាច់ចិត្តចង កសម្លាប់ ជាច្រើន ថ្ងៃទើបក្រុមគ្រួសារ រកឃើញ ហើមឡើងចង់ផ្ទុះ
បុរសវ័យកណ្តាលម្នាក់ជំពាក់លុយគេវ័នកគ្មានលុយសង គេដាច់ចិត្តចង កសម្លាប់ ជាច្រើន ថ្ងៃទើបក្រុមគ្រួសារ រកឃើញ ហើមឡើងចង់ផ្ទុះ

PLB Banner on article detail

អត្ថបទពេញនិយម