សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ដាក់​ដំណើរការ​កំណាត់​ផ្លូវជាតិ​លេខ​៥ បាត់ដំបង សេរី​សោភ័ណ​

ថ្ងៃច័ន្ទ 10 មករា 2022, 18:55

​ខេត្តបាត់ដំបង​៖ នៅ​ព្រឹក​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២២​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​លោក មិ​កា​មិ ម៉ាសា​ហ៉ី​រ៉ូ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​សម្ពោធ​ដាក់អោយ​ដំណើរការ​ប្រើប្រាស់​នូវ​កំណាត់​ផ្លូវជាតិ​លេខ​៥ បាត់ដំបង សេរី​សោភ័ណ​។​

 

​នៅក្នុង​ឱកាស​សម្ពោធ​នោះដែរ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​ថ្លែងថា​ដោយ​មើលឃើញ​ពី​សារៈសំខាន់​ភាព​មមាញឹក​នៅ​ផ្លូវជាតិ​លេខ​០៥​នេះ​រួមទាំង​ស្ថានភាព​នូវ​ការខូចខាត​របស់​ផ្លូវ​ដែល​បង្ក​ការលំបាក​ក្នុងការ​ធ្វើដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​និង​ការដឹកជញ្ជូន​ផ្សេងៗ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ស្នើសុំ​ហិរញ្ញប្បទាន​ពី​រដ្ឋាភិបាល​ជប៉ុន​ដើម្បី​សាងសង់​លើ​កម្រិត​គុណភាព​និង​ពង្រីក​ផ្លូវ​នេះ​ឡើងវិញ ។​

 

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​បន្តថា គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ​ផ្លូវជាតិ​លេខ​០៥​នេះ​មាន​ប្រវែង​សរុប 366​គីឡូម៉ែត្រ​ចាប់ផ្ដើម​ពី​ព្រែក​ក្រាម​រហូតដល់​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​គម្រោង​ប្រើប្រាស់​ថវិកា​ប្រមាណ ៥០០ លាន​ដុល្លារ​អាមេរិក ដោយ​បែង​ចែកជា​បី​កំណាត់​រួមមាន​កំណត់​ទី​០១​ប៉ែក​ខាងជើង​បាត់ដំបង​សេរី​សោ​ភ័​ណ្ឌ​មាន​ប្រវែង​84 ចុច​74 គីឡូម៉ែត្រ​បានបញ្ចប់​ការសាងសង់​ជា​ស្ថាពរ 100% កំណាត់​ទី 2​ប៉ែក​ខាងត្បូង ព្រែក​ក្តាម​ធ្លា​ម្អម​ប្រវែង 135 ចុច​25 គីឡូម៉ែត្រ សាងសង់​បាន​64 ភាគរយ​គ្រោង​នឹង​បញ្ចប់​នៅ​ពាក់កណ្ដាល​ឆ្នាំ 2002 កំណ​ត់ទី​3​ភាគ​កណ្ដាល​(​ធ្លា​ម្អម​-​បាត់ដំបង និង​សិរីសោភ័ណ​-​ប៉ោយប៉ែត​) មាន​ប្រវែង ១៤៦,០៤​គីឡូម៉ែត្រ ដែល​កំណាត់​ធ្លា​ម្អម​-​បាត់ដំបង សម្រេចបាន​ប្រមាណ​៥៥% និង​កំណាត់​សិរីសោភ័ណ​-​ប៉ោយប៉ែត កំពុង​រៀបចំ​នីតិវិធី​ដេញថ្លៃ​ជ្រើសរើស​ក្រុមហ៊ុន​សាងសង់​។​

 

 ជាមួយគ្នា​នោះដែរ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ប្រសាសន៍​សម្តែង​ការរីករាយ​ចំពោះ​ការទទួលបាន​សមិទ្ធផល​ថ្មី​កំណាត់​ផ្លូវជាតិ​លេខ​៥ ភាគ​ខាងជើង​ត​ភ្ជាប់​បាត់ដំបង និង​បន្ទាយមានជ័យ កំណាត់​ផ្លូវជាតិ​លេខ​៥​នេះ គឺជា​សមិទ្ធផល​កើតចេញពី​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​ជប៉ុន ជា​ផ្លូវ​មួយ​រឹងមាំ​ល្អ​។​

 

 សម្តេច​តេ​ជោ បាន​ថ្លែងអំណរគុណ​ដល់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន អាជ្ញាធរ​មីន ព្រមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ប្រឹងប្រែង​រួមគ្នា​ធ្វើឱ្យ​លេចឡើង​នូវ​វត្តមាន​ផ្លូវជាតិ​លេខ​៥ ហើយ​រង់ចាំតែ​មួយឆ្នាំ​ទៀត​ប៉ុណ្ណោះ​ផ្លូវជាតិ​លេខ​៥​ត​ភ្ជាប់​ពី​ព្រែក​ក្តាម មកដល់​ធ្លា​ម្អម​ខេត្តពោធិ៍សាត់ នឹង​រួចរាល់​ហើយ ខណៈ​ពី​ធ្លា​ម្អម​ឆ្ពោះ​មកកាន់​ខេត្តបាត់ដំបង ក៏​អាច​នឹង​រួចរាល់​ផងដែរ​។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​រំលឹក​ដល់​ការធ្វើ​សង្គ្រាម​ជាមួយ​ខ្មែរក្រហម​នៅក្នុង​ខេត្តបាត់ដំបង សម្តេច​បាន​មើលឃើញ​ច្បាស់​ថា​មិនអាច​យក​សង្គ្រាម​ទៅ​បញ្ចប់សង្គ្រាម​នោះទេ​អាស្រ័យ​ហេតុនេះហើយ​ទើប​សម្តេច​បានដាក់​ចេញ​កិច្ចចរចា​ដើម្បី​ស្វែងរក​ការបិទ​បញ្ចប់សង្គ្រាម ហើយ​មេរៀន​កម្ពុជា​ល្មម​គ្រប់គ្រាន់​ហើយ​ដែល​ទាមទារ​ឱ្យ​រួមគ្នា​ការពារ​ឱ្យបាន​នូវ​សុខសន្តិភាព​ដើម្បី​ទទួលបាន​នូវ​ការកសាង និង​អភិវឌ្ឍន៍​កម្ពុជា ក្រោយពេល​សម្តេច​បិទ​បញ្ចប់​ភ្លើងសង្គ្រាម​ហើយ​នោះ កិច្ចការ​មួយចំនួន​ដែល​សម្តេច​ត្រូវ​យកចិត្តទុកដាក់​ធ្វើ​គឺ​ប្រែក្លាយ​តំបន់​ភ្លើងសង្គ្រាម​ទៅជា​ទីផ្សារ និង​ការអភិវឌ្ឍ​។​

 

 ជាមួយគ្នានេះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ដល់​តួអង្គ​ពាក់ព័ន្ធ​ព្រមទាំង​ប្រជាពលរដ្ឋ​ដែល​អនុវត្តន៍​តាម​ការ​អំពាវនាវ​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​ចាក់​វ៉ាក់សាំង និង​អនុវត្ត​វិធា​នា​ការ​នានា​តាម​ការដាក់ចេញ​របស់​រាជរដ្ឋាភិបាល ពិសេស​បន្ត​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ ដូ​ស​ទី​៤​។​

សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ដាក់​ដំណើរការ​កំណាត់​ផ្លូវជាតិ​លេខ​៥ បាត់ដំបង សេរី​សោភ័ណ​
សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ដាក់​ដំណើរការ​កំណាត់​ផ្លូវជាតិ​លេខ​៥ បាត់ដំបង សេរី​សោភ័ណ​
សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ដាក់​ដំណើរការ​កំណាត់​ផ្លូវជាតិ​លេខ​៥ បាត់ដំបង សេរី​សោភ័ណ​
សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ដាក់​ដំណើរការ​កំណាត់​ផ្លូវជាតិ​លេខ​៥ បាត់ដំបង សេរី​សោភ័ណ​
សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ដាក់​ដំណើរការ​កំណាត់​ផ្លូវជាតិ​លេខ​៥ បាត់ដំបង សេរី​សោភ័ណ​
សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ដាក់​ដំណើរការ​កំណាត់​ផ្លូវជាតិ​លេខ​៥ បាត់ដំបង សេរី​សោភ័ណ​
សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ដាក់​ដំណើរការ​កំណាត់​ផ្លូវជាតិ​លេខ​៥ បាត់ដំបង សេរី​សោភ័ណ​
សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ដាក់​ដំណើរការ​កំណាត់​ផ្លូវជាតិ​លេខ​៥ បាត់ដំបង សេរី​សោភ័ណ​
សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ដាក់​ដំណើរការ​កំណាត់​ផ្លូវជាតិ​លេខ​៥ បាត់ដំបង សេរី​សោភ័ណ​

PLB Banner on article detail