រត់ចេញពីមណ្ឌលចត្តាឡីស័កយកកាំបិតអាករខ្លួនឯង រងរបួសធ្ងន់

ថ្ងៃអាទិត្យ 9 មករា 2022, 9:37

ខេត្តបាត់ដំបង: បុរសម្នាក់បានធ្វើអត្តឃាតដោយយកកាំបិតអាករខ្លួនឯងបណ្តាលអោយរងរបួសធ្ងន់ក្រោយរត់ចេញពីមណ្ឌលធ្វើចត្តាឡីស័កស្រុកសំពៅលូន។

 

ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង៩ និង៣០នាទីព្រឹក នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ នៅចំណុចខាងមុខមណ្ឌលចត្តាឡីស័កគីឡូ៩ ស្ថិតក្នុងភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលជនរងគ្រោះមានឈ្មោះ ហួន ខាំឈូ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិគោកលុន ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលបច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមណ្ឌលចត្តាឡីស័កគីឡូ ៩ ។

 

 តាមការបំភ្លឺពីឈ្មោះ ឃន សុខុន ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិអូរល្វា ឃុំជ្រៃសីមា បានអោយដឹងថា នៅមុនពេលកើតហេតុវេលាម៉ោងជាង ៩ ព្រឹកនៅពេលខ្លួនកំពុងដេកនៅលើអង្រឹងក្នុងរោងចំការរបស់ខ្លួនដើម្បីមើលពលករកាប់ដំឡូងនៅក្នុងដីចំការ ភ្លាមនោះស្រាប់តែឃើញបុរសម្នាក់បានរត់ចេញពីមណ្ឌលចត្តាឡីស័ក ដោយឃើញដៃសងខាងកាន់កាំបិតរត់មកត្រង់ដីចម្ការរបស់ខ្លួន ប្រហែល២០០ម៉ែត្រពីមណ្ឌល ហើយជនរងគ្រោះបានយក(កាំបិតស) ចាក់ទៅលើពោះតែមិនមុត ក្រោយមកទើបប្រើកាំបិតកញ្ចែតអាករបណ្តើរស្រែកបណ្តើ ភ្លាមនោះខ្លួនក៏បានស្រែកហៅពួកប្រុសៗដែលកំពុងកាប់ដំឡូងឲ្យមកជួយឃាត់តែនៅពេលពួកខ្លួនទៅជិតដល់ គ្មាននរណាហ៊ានចូលទៅឃាត់ទេទើបធ្វើឲ្យជនរងគ្រោះអាករខ្លួនឯងរហូតដាច់បំពង់ខ្យល់ បណ្ដាលឱ្យដេកដួលនៅលើដីចម្ការនោះតែម្ដង។

 

ក្រោយកើតហេតុភ្លាមៗខ្លួនក៏បានឃើញសមត្ថកិច្ចនិងគ្រូពេទ្យបើករថយន្តមកជួយសង្គ្រោះនឹងនាំទៅកាន់មន្ទីរពេទ្យបង្អែកស្រុកសំពៅលូន និងបន្ទាន់មកបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងផងដែរ ចំណែកមូលហេតុនៅមិនទាន់ដឹងនៅឡើយ ដោយគ្រាន់តែឮប្រជាពលរដ្ឋខ្លះបាននិយាយថាគេគឺជាមនុស្សមិនសូវគ្រប់ប៉ុណ្ណោះ៕

រត់ចេញពីមណ្ឌលចត្តាឡីស័កយកកាំបិតអាករខ្លួនឯង រងរបួសធ្ងន់

PLB Banner on article detail