លោកយាយ​អាយុ​១០១​ឆ្នាំ យំទារ​ឱ្យ​កូន​ជូនទៅ​ចាក់​វ៉ាក់សាំង បង្ការ​កូ​វីដ​-១៩

ថ្ងៃពុធ 29 ធ្នូ 2021, 19:53

លោកយាយ​អាយុ​១០១​ឆ្នាំ យំទារ​ឱ្យ​កូន​ជូនទៅ​ចាក់​វ៉ាក់សាំង បង្ការ​កូ​វីដ​-១៩កាលពី​ព្រឹក​ថ្ងៃ​ពុធ ១០​រោច ខែ​មិគសិរ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ អភិបាលខេត្ត​ព្រះសីហនុ​បាន​នាំយក​អំណោយ​របស់​សម្ដេច​អគ្គមហាសេនា​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​ដល់​លោកយាយ ម៉ែន ឃ​ន អាយុ​១០១​ឆ្នាំ ដែល​ទីលំនៅ​ក្នុង​ក្រុម​៨ ភូមិ​២ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។

 

​សូមបញ្ជាក់ថា លោកយាយ ម៉ែន ឃ​ន អាយុ ១០១ ឆ្នាំ យំទា​ចាក់​វ៉ាក់សាំង បើតាម​ការ​ឱ្យដឹងពី​បុត្រ បុត្រ​ធីតា របស់​លោកយាយ ម៉ែន ឃ​ន អាយុ​១០១​ឆ្នាំ បានឱ្យដឹងថា លោកយាយ ម៉ែន ឃ​ន បន្ទាប់ពី​ទទួល​ពត៌មាន​បាន​ពី​ការផ្សព្វផ្សាយ ក្នុង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​រួចមក លោកយាយ​បានឱ្យ​កូនៗ​របស់គាត់​ជូន​គាត់​ទៅ​ចាក់​វ៉ាក់សាំង ពេលនោះ​កូនៗ​គាត់​បាន​ប្រាប់​គាត់​ថា​ម៉ែ​ចាស់​ហើយ​មិនបាច់​ទេ ហើយ​ពេល​ម្តាយ​គាត់​ឮ​ពាក្យ​នេះ ស្រាប់តែ​ម្តាយ​គាត់​យំ​ខឹង​ពួកគាត់ ពេលនោះ​ពួកគាត់​ក៏បាន​ដឹក​លោកយាយ​ទៅ​ទទួល​ការចាក់​វ៉ា​សាំង​តាម​ការស្នើសុំ​របស់លោក​យាយ ទៅតាម​គម្លាត​នៃ​ដូ​ស​នីមួយៗ និង​តាម​ការណែនាំ​របស់​ក្រុមគ្រូពេទ្យ​។ ក្នុងនោះ​បើតាម​កូនៗ​របស់លោក​យាយ​បាន​ប្រាប់ឱ្យដឹង​បន្ថែមថា បន្ទាប់ពី​លោកយាយ​បានទទួល​ការចាក់​វ៉ាក់សាំង តាំងពី​ដូ​ស​ទី​១ រហូតមកដល់​ដូ​ស​ទី​៣ ដែលជា​ដូ​ស​ជុំរុញ​រួច មកដល់ពេលនេះ​សុខភាព​របស់​លោកយាយ​មិនមាន​បញ្ហា​ពី​ផល​រំខាន​របស់​វ៉ាក់សាំង​នោះទេ មិនតែប៉ុណ្ណោះ​លោកយាយ​ថែមទាំង​ទទួលទាន​អាហារ​បាន​ជាង​ពីមុន​ទៀតផង និង​មាន​សុខ​ភាពល្អ​ធម្មតា​ទេ​។

 

​ក្នុងឱកាស​នោះ​ឯកឧត្តម​អភិបាលខេត្ត បាន​ពាំនាំ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក​សម្ដេច​តេ​ជោ ហ៊ុន សែន ជូន​ចំពោះ​លោកយាយ និង​កោតសរសើរ​ចំពោះ​ទឹកចិត្ត ក្លាហាន​របស់លោក​យាយ ដែលមាន​វ័យ​រហូតដល់​ទៅជា​ង​១០១​ឆ្នាំ យំទារ​ឱ្យ​កូនចៅ​ជូនទៅ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ដោយ​លោកយាយ​ចាក់​បាន​ដូ​ស​ទី​៣​រួចហើយ​។ ការសម្រេចចិត្ត​របស់​លោកយាយ គឺ​សបញ្ជាក់​ឱ្យឃើញថា​លោកយាយ ជឿទុកចិត្ត​មកលើ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្ដេច​អគ្គមហាសេនា​តេ​ជោ ហ៊ុន សែន ដែល​សម្តេច​បាន​ខិតខំ​ស្វះ​ស្វែងរក​វ៉ាក់សាំង​ចាក់​ជូន​ប្រជាពលរដ្ឋ​របស់​យើង​ដោយ​ឥតគិតថ្លៃ​នៅ​ទូទាំងប្រទេស​។

 

​ជាមួយគ្នានេះ ឯកឧត្តម​អភិបាលខេត្ត ក៏បាន​ជូនពរ​ទៅដល់​លោកយាយ​សូមឱ្យ​មាន​សុខ​ភាពល្អ ដើម្បី​ជា​ម្លប់​ដល់​កូនចៅ​ចៅទួត នៃ​ក្រុមគ្រួសារ​បានយូរ​អង្វែង​បន្តទៅទៀត​ផងដែរ​។

 

​អំណោយ​របស់​សម្ដេច​អគ្គមហាសេនា​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​ដល់​លោកយាយ ម៉ែន ឃ​ន អាយុ​១០១​ឆ្នាំ រួមមាន​ថវិកា​ចំនួន​៣​លាន​រៀល អាវ​រងា អង្ករ ទឹកបរិសុទ្ធ ទឹកក្រូច សម្ភារ​ប្រើប្រាស់ និង​គ្រឿងឧបភោគ បរិភោគ​មួយចំនួនទៀត​។​

លោកយាយ​អាយុ​១០១​ឆ្នាំ យំទារ​ឱ្យ​កូន​ជូនទៅ​ចាក់​វ៉ាក់សាំង បង្ការ​កូ​វីដ​-១៩
លោកយាយ​អាយុ​១០១​ឆ្នាំ យំទារ​ឱ្យ​កូន​ជូនទៅ​ចាក់​វ៉ាក់សាំង បង្ការ​កូ​វីដ​-១៩
លោកយាយ​អាយុ​១០១​ឆ្នាំ យំទារ​ឱ្យ​កូន​ជូនទៅ​ចាក់​វ៉ាក់សាំង បង្ការ​កូ​វីដ​-១៩
លោកយាយ​អាយុ​១០១​ឆ្នាំ យំទារ​ឱ្យ​កូន​ជូនទៅ​ចាក់​វ៉ាក់សាំង បង្ការ​កូ​វីដ​-១៩

PLB Banner on article detail