ឆ្លង​ចរន្តអគ្គិសនី​ឆេះ​រថយន្ត​សាំ​យ៉ុង​០១​គ្រឿង​ផ្អើល​ទាំងយប់​

ថ្ងៃច័ន្ទ 27 ធ្នូ 2021, 10:38

​ខេត្តបាត់ដំបង​! រថយន្ត​សាំ​យ៉ុង​០១​គ្រឿង​ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​ស្ទើ​ទាំងស្រុង​ខ​ណះ​ដែល​ម្ចាស់​ចត​ចោល​ក្រោម​ដំបូល​សំ​យ៉ាប​ខាងមុខផ្ទះ​បង្ក​ការភ្ញាក់ផ្អើល​ដល់​សមត្ថ​កិច្ច​ចេញ​រថយន្ត​ចុះជួយ​បាញ់​ទឹក​ពន្លត់​។​

 

​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​ឆេះ​រថយន្ត​ខាងលើនេះ​បានកើត​ឡើង​នៅវេលា​ម៉ោង ២២​និង​៤០​នាទី​យប់ ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០២១ ស្ថិតនៅ​ចំណុច​ភូមិ​ស្តុក​ប្រវឹក ឃុំ​ស្តុក​ប្រវឹក ស្រុក​រុក្ខ​គិរី ខេត្តបាត់ដំបង​។

 

​បើតាម​ការលើកឡើង​ពី​ម្ចាស់​រថយន្ត​ឈ្មោះ អឿន ភារ​ម្យ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ហម ដេ​ត អាយុ ២៩​ឆ្នាំ រស់នៅ​ក្នុងភូមិ ឃុំ​កើតហេតុ​ខាងលើ​បាន​បញ្ជាក់ថា នៅ​ព្រលប់​ថ្ងៃកើតហេតុ​ខ្លួន​បាន​ចត​រថយន្ត​ម៉ាក​សាំ​យ៉ុង ពណ៌​ស ទុកចោល​ក្រោម​ដំបូល​សំ​យ៉ាប​នៅខាងមុខ​ផ្ទះ លុះ​ក្រោយមក​នៅវេលា​ម៉ោង ២២​និង​៤០​នាទី ក៏​ស្រាប់តែ​ឃើញ​រថយន្ត​របស់ខ្លួន​មាន​អណ្តាតភ្លើង​ឆាបឆេះ​ឡើង​ចេញពី​ក្បាល​ឡាន​រហូត​បង្ក​ការភ្ញាក់ផ្អើល​ដល់​អ្នកស្រុក ក៏ដូចជា​សមត្ថកិច្ច​នាំ​យក​រថយន្ត​ពន្លត់​អគ្គិភ័យ​ចុះមក​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ដោយ​ប្រើប្រាស់​ទឹក​អស់​ចំនួន ០១​ឡាន បង្ក្រាបបាន​ទាន់ពេល​មិន​ឲ្យ​ឆេះ​រាលដាល​បន្ត​។​

 

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចុះ​ធ្វើ​កំណត់ហេតុ​និង​បានបញ្ជាក់​ពី​ទំហំ​នៃ​ការខូចខាត​មាន​រថយន្ត ០១​គ្រឿង និង​សម្ភារ​មួយចំនួន​តូច ព្រមទាំង​ខូចខាត​ដំបូល​សំ​យ៉ាប​ខាងមុខផ្ទះ​ផងដែរ ដែល​ករណី​ខាងលើ​មូលហេតុ​ផ្តើមចេញពី​រថយន្ត​ឆ្លង​ចរន្តអគ្គិសនី ដោយ​ខ្លួនឯង ក៏​បណ្តាល​ឲ្យ​ឆេះ​ឡើង​តែម្តង តែ​មិន​បណ្តាលអោយមាន​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ​។​

ឆ្លង​ចរន្តអគ្គិសនី​ឆេះ​រថយន្ត​សាំ​យ៉ុង​០១​គ្រឿង​ផ្អើល​ទាំងយប់​
ឆ្លង​ចរន្តអគ្គិសនី​ឆេះ​រថយន្ត​សាំ​យ៉ុង​០១​គ្រឿង​ផ្អើល​ទាំងយប់​
ឆ្លង​ចរន្តអគ្គិសនី​ឆេះ​រថយន្ត​សាំ​យ៉ុង​០១​គ្រឿង​ផ្អើល​ទាំងយប់​
ឆ្លង​ចរន្តអគ្គិសនី​ឆេះ​រថយន្ត​សាំ​យ៉ុង​០១​គ្រឿង​ផ្អើល​ទាំងយប់​
ឆ្លង​ចរន្តអគ្គិសនី​ឆេះ​រថយន្ត​សាំ​យ៉ុង​០១​គ្រឿង​ផ្អើល​ទាំងយប់​
ឆ្លង​ចរន្តអគ្គិសនី​ឆេះ​រថយន្ត​សាំ​យ៉ុង​០១​គ្រឿង​ផ្អើល​ទាំងយប់​

PLB Banner on article detail

អត្ថបទពេញនិយម