រថយន្ត​ដឹកទំនិញ​បុក​ម៉ូតូ​ពេញទំហឹង ឆេះ​ស្លាប់​មនុស្ស​ម្នាក់​

ថ្ងៃអាទិត្យ 26 ធ្នូ 2021, 14:56

​ខេត្តបាត់ដំបង​! រថយន្ត​ធុន​ធំ​សណ្តោង​សឺ​មី​រ៉ឺម៉ក​ដឹកទំនិញ​បាន​បុក​ជាមួយ​ម៉ូតូ​ពេញទំហឹង​បណ្តាលអោយ​ឆេះ​យ៉ាង​សន្ធោសន្ធៅ​និង​មនុស្សម្នា​ក់បាន​ស្លាប់​ផងដែរ​។​

 

​លោក​វរសេនីយ៍ឯក ស គឹម​ឡុង អធិការនគរបាល​ស្រុក​មោងឫស្សី​បានអោយដឹងថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​បានកើត​ឡើង​នៅវេលា​ម៉ោង ១៩​និង​៤០​នាទី ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ​២០២១ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ ២៥២ ,២៥៣ ត្រង់ចំណុច​ក្រុមទី ៣០ ភូមិ​កកោះ  ឃុំ​កកោះ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង ។​

 

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះដែរ នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ធុន​ធំ​មួយគ្រឿង​ម៉ាក​ហ៊ី​យិន​ដាយ ពាក់​ស្លាក​លេខ កំពង់ចាម 3A.7927 សណ្តោង​សឺ​មី​រ៉ឺម៉ក បើកបរ​ក្នុងទិសដៅ​ពី​(​បាត់ដំបង​ទៅ​ភ្នំពេញ​) លុះដល់​ចំណុចកើតហេតុ​ខាងលើ​បាន​បុក​ជាមួយ​ម៉ូតូ​ម៉ាក​ស៊ុយ​សូ​គី​វីវ៉ា ពាក់​ស្លាក​លេខ បាត់ដំបង​1D.9636 ក្នុងទិសដៅ​ផ្ទុយគ្នា​បើកបរ​ដោយ​ឈ្មោះ ម៉ាក់ ម៉ៅ ភេទ​ប្រុស អាយុ ៤០​ឆ្នាំ រស់នៅ​ភូមិ​សំរោង​អូរ​ទ្រា ឃុំ​សំរោង​ក្នុង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង បណ្តាល​ឲ្យ​ឆេះ​ស្លាប់​ជាមួយ​ម៉ូតូ និង​រថយន្ត​ព្រមទាំង​សម្ភារ​នៅលើ​រថយន្ត​ផងដែរ ដែល​ភ្លាមៗ​នោះ​អ្នកបើកបរ​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ​(​បាន​រត់​គេចខ្លួនបាត់​)​។​

 

​លោក​អធិការ​បានបញ្ជាក់​បន្ថែម​ថា នៅក្នុង​ហេតុការណ៍​នេះដែរ​ភ្លាមៗ​សមត្ថកិច្ច​បានចេញរ​ថ​យន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ០៣​គ្រឿង ក្នុងនោះ​(​រថយន្ត​របស់​ស្រុក​មោងឫស្សី ០១​គ្រឿង​,​ស្រុក​គាស់ក្រឡ ០១​គ្រឿង និង​រថយន្ត​ស្រុក​សង្កែ ០១​គ្រឿង​)​ចេញ​អន្តរាគមន៍​បាញ់​ពន្លត់​ដោយ​ប្រើប្រាស់​ទឹក​អស់​ចំនួន ០៦​ឡាន​។​

 

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បាន​ចុះទៅ​វាស់វែង​និង​ស្ទូច​យក​មធ្យោបាយ​ទាំង​២​មក​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ដើម្បី​ចាត់ចែង​តាមផ្លូវ​ច្បាប់ ដោយឡែក​សាកសព​ត្រូវបាន​ប្រគល់អោយ​សាច់ញាតិ​យក​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

រថយន្ត​ដឹកទំនិញ​បុក​ម៉ូតូ​ពេញទំហឹង ឆេះ​ស្លាប់​មនុស្ស​ម្នាក់​
រថយន្ត​ដឹកទំនិញ​បុក​ម៉ូតូ​ពេញទំហឹង ឆេះ​ស្លាប់​មនុស្ស​ម្នាក់​
រថយន្ត​ដឹកទំនិញ​បុក​ម៉ូតូ​ពេញទំហឹង ឆេះ​ស្លាប់​មនុស្ស​ម្នាក់​
រថយន្ត​ដឹកទំនិញ​បុក​ម៉ូតូ​ពេញទំហឹង ឆេះ​ស្លាប់​មនុស្ស​ម្នាក់​

PLB Banner on article detail