វាយខ្នោះ​មុខសញ្ញា​កាច់​ម៉ូតូ​២​នាក់ នៅ​ខេត្តបាត់ដំបង​

ថ្ងៃសុក្រ 24 ធ្នូ 2021, 9:0

​ខេត្តបាត់ដំបង​៖ កម្លាំង​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​បានធ្វើការ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​ក្នុងករណី​លួច​(​កាច់​សោ​យក​ម៉ូតូ​)​។​

 

​លោក​វរសេនីយ៍ឯក ឈឿង គឹម​សុង នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បានអោយដឹងថា កិច្ចប្រតិបត្តិការ​ខាង​នេះ​ជំហាន​ទីមួយ​ធ្វើឡើង​កាលពី​ថ្ងៃទី ២១  ខែ  ធ្នូ  ឆ្នាំ  ២០២១  វេលា​ម៉ោង  ១០​និង​០០ នាទី នៅ ចំណុច វាលស្រែ  ស្ថិត​ក្នុងភូមិ អណ្តូង​ត្រាច  ឃុំ កំពង់ព្រះ  ស្រុក សង្កែ  ខេត្ត បាត់ដំបង  អនុវត្តតាម​យោបល់​ដឹកនាំ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ  សាត  គឹម​សាន  ស្នងការ​នៃ​ស្នង  ការដ្ឋាន​នគរ បាល​ខេត្តបាត់ដំបង  រួម​នឹង​យោ ប​ល់ លោក​វរសេនីយ៍ឯក  លឹម  ពុ​ទ្ធី​ឡា  ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្ម​ទ័​ណ្ឌ  ដោយបាន ធ្វេ​ី ការ នាំខ្លួន ជន សង្ស័យ  ០១  នាក់  ឈ្មោះ  លី  សុខ ឡេង  (​ហៅ   ពៅ  ផល្លា  ហៅ ម៉ាប់  )  ភេទ​ប្រុស  អាយុ  ៣៩  ឆ្នាំ  មាន​ទី​លំ នៅ មិន​ពិតប្រាកដ  (  ជា អ្នក ធ្វេ​ី សកម្ម​ភា​ព។​

 

​លោក​វរសេនីយ៍ឯក ឈឿង គឹម​សុង បាន​បញ្ជាក់ថា  មូល​ហេតុដែល​ឈានដល់​ការឃាត់ខ្លួន​នេះ​គឺ​នៅ ព្រឹក ថ្ងៃ​កេ​ី​ត​ហេតុ​នៅ​ចំណុច វាលស្រែ  ស្ថិត​ក្នុងភូមិ អណ្តូង ត្រាច  ឃុំ កំពង់ព្រះ  ស្រុក សង្កែ  ខេត្ត បាត់ដំបង  ជនសង្ស័យ​ខាង​លេ​ី​រួម​នឹង​បក្សពួក​បាន ធ្វេ​ី​សកម្មភាព​កាច់​សោរ យក ម៉ូតូ  ០១ គ្រឿង  ម៉ាក​ហុងដា ឌ្រី​ម  សេ ១២៥  ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ  ២០២១  លេខ​តួ​- ម៉ាស៊ីន  ៥៩០៨៥០៩  ពាក់​ស្លាក​លេខ  បាត់ដំបង  1AM-8879 ដែល ជា របស់ ជនរងគ្រោះ  ឈ្មោះ  វ៉ា​ត់  មុំ  ភេទ​ប្រុស  អាយុ  ២៤ ឆ្នាំ  មាន​ទីលំនៅ  ភូមិ អណ្តូង ត្រាច  ឃុំ កំពង់ព្រះ  ស្រុក​សង្កែ  ខេត្តបាត់ដំបង ។​ផ្តេ​ី​ម​ពី​សក ម្ម​ភា ព  នេះ​និង​ទទួលបាន​នូវ​ព័ត៌មាន​ពី​ជនរងគ្រោះ​ទេ​ី ប សមត្ថកិច្ច​ឈានទៅដល់​ការបង្ក្រាប​និង​ឃា ត់​ខ្លួន បាន​មុខសញ្ញា​ម្នាក់​រីឯ​បក្សពួក​ផ្សេង ទៀត​បាន រត់គេចខ្លួន​។

 

​ឆ្លង​តាមរយៈ​ការស្រាវជ្រាវ​ពី​ជនសង្ស័យ​ខាងលើ​និង​ដោយបាន​ការសម្របសម្រួល​លើ​នីតិវិធី​ពី ឯកឧត្តម  កែវ  សុជាតិ  ព្រះរាជអាជ្ញា  នៃ អយ្យការ អម​សាលាដំបូង​ខេត្តបាត់ដំបង​ផង​នោះ នៅ​ថ្ងៃទី  ២២ ខែ  ធ្នូ  ឆ្នាំ  ២០២១  វេលា​ម៉ោង  ១៥​និង​១២  នាទី នៅ ចំ ណុ ច ភូមិ រហាល​ទិល  ឃុំ តា​លោ  ស្រុក តា​លោ សែន​ជ័យ  ខេត្ត ពោធិ៍សាត់  សមត្ថកិច្ច នគរបាល​ខេត្តបាត់ដំបង  បាន សហ ការ ជាមួយ កម្លាំង អធិការដ្ឋាន នគរបាល​ស្រុក​តា​លោ សែន​ជ័យ  នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិសាត់  បាន ធ្វេ​ី​ការ នាំខ្លួន ជន ស​ង្ស័ យ   ០១  នាក់ ទៀត  ឈ្មោះ  ប៉ាល់  ស៊ី​នឿន  (​ហៅ គឿ​ត  ព្រីង  ហៅ​ស្វិត ) ភេទ​ប្រុស  អាយុ  ៥០  ឆ្នាំ  មាន​ទី លំនៅ ភូមិ ពុកឆ្មា  ឃុំ អន្លង់​វិល  ស្រុក សង្កែ  ខេត្ត បាត់ដំបង ( ជា អ្នក សមគំនិត )  ជាមួយ​ជនសង្ស័យ​ខាង​លេ​ី ។

 

​ក្នុង​កិច្ចប្រតិបត្តិការ​នេះ​សមត្ថកិច្ច​ដកហូត​វត្ថុតាង រួម មាន  ៖  
- រថយន្ត  ០១  គ្រឿង  ម៉ាក  TOYOTA  Land Cru iser  ពណ៌  ស  ស៊េរី​ឆ្នាំ  ២០០៩  ពាក់​ស្លាក​លេខ  ភ្នំពេញ  2BA-8668
-  ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម  សេ ១២៥  ពណ៌​ខ្មៅ  ស៊េរី​ឆ្នាំ  ២០១៧  បិត​តែម  ស៊េរី​ឆ្នាំ  ២០២០  លេខ តួ -​ម៉ាស៊ីន  ៩៧៦០១០២  ពាក់​ស្លាក​លេខ  ភ្នំពេញ  1FO-19 11 (  ជា មធ្យោបាយ ជិះ ធ្វេ​ី សកម្មភាព  )  
-  ម៉ូតូ ម៉ាក ហុងដា  ឌ្រី​ម  សេ  ១២៥  ពណ៌ ខ្មៅ ស៊េរី​ឆ្នាំ ២០១៨ បិត​តែម ស៊េរី​ឆ្នាំ  ២០២១  ពាក់​ស្លាក​លេខ  កំពត  1M-5905 មួយ គ្រឿង  
-  ដង្កាប់ មាន​ដង ពណ៌​លឿង  ចំនួន  ០១  
-  កូនសោរ សម្រាប់ ដោះ គ្រឿង ម៉ូតូ  ចំនួន  ០២  
-  តួ​ណឺ​វី​ស  មាន ដង ពណ៌ ខ្មៅ  ចំនួន  ០១  ដេ​ី​ម  
-  កូន សោរ មាន រាង អក្សរ  អិ​ល   (  L ) ០១ ដេ​ី​ម  
-  ដែក ពណ៌​ស  មាន​រាង  ៦  ជ្រុង  សំលៀង មុខ  រាង សំប៉ែត ចុង ស្រួច  សម្រាប់ កាច់​សោរ  ម៉ូតូ មាន ប្រវែង  ៨០  សង់ទីម៉ែត្រ  ចំនួន  ០៣  
-  ទូរស័ព្ទ ដៃ  សេរី ចាស់  ០១  គ្រឿង  
-  ស្រោមដៃ  ចំនួន  ០១  គូរ  
-  កន្ត្រក ម៉ូតូ  ចំនួន  ០៣  

 

​ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងពីរ​នាក់​បច្ចុប្បន្ន ការិយាល័យ ជំនាញ កំពុង ធ្វេ​ី​ការ ក​សា​សំ ណុំ​រឿង ដេ​ី​ម្បី បញ្ជូន ទៅ សាលាដំបូង ខេត្ត បាត់​ដំ បង ចាត់ការ បន្ត តាម នីតិវិធី  ច្បាប់​៕​

វាយខ្នោះ​មុខសញ្ញា​កាច់​ម៉ូតូ​២​នាក់ នៅ​ខេត្តបាត់ដំបង​
វាយខ្នោះ​មុខសញ្ញា​កាច់​ម៉ូតូ​២​នាក់ នៅ​ខេត្តបាត់ដំបង​
វាយខ្នោះ​មុខសញ្ញា​កាច់​ម៉ូតូ​២​នាក់ នៅ​ខេត្តបាត់ដំបង​

PLB Banner on article detail

អត្ថបទពេញនិយម