កសិករកំពុងប្រមូលផលដំណាំចេកពងមាន់ខណ:ទីផ្សារកំពុងដំណើរការល្អ

ថ្ងៃព្រហស្បតិ៍ 23 ធ្នូ 2021, 20:38

(​ប៉ៃលិន​) បន្ទាប់ពី​រាជរដ្ឋាភិបាល​ប្រកាស​បិទ​បញ្ចប់​ព្រឹត្តិការណ៍​ថ្ងៃ​២០​កុម្ភ​:​និង​.​ដំណើរការ​ទេសចរណ៍​ឡើងវិញ ប្រជាកសិករ​ដែល​ប្រកប​របរ​ដាំ​ដំណាំ​ផ្សេងៗ​នៅតាម​បន្ទាត់​ព្រំដែន​បាន​សំដែង​ក្តី​រីករាយ​យ៉ាងខ្លាំង​និង​សង្ឃឹម​យ៉ាង​មុត​ម៉ាំ​ថា​តម្លៃ​កសិផល​ដែល​ផលិត​បាន​និង​មានតម្លៃ​ខ្ពស់ជាង​នេះ​ដូច​កាលពីមុន​ជួប​វិបត្តិ​កូ​វិដ​.១៩​។

​ប្រជាកសិករ ឈ្មោះ គង់ កុល ភេទ​ប្រុស អាយុ​70​ឆ្នាំ  រស់នៅ​ភូមិ​សំបូរ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថា​គាត់​មាន​ចម្ការចេក​ពងមាន់​ជាង​១០០០០​គុ​ម្ភ​(​មួយ​ម៉ឺន​)​គុ​ម្ភ​ដាំ​ក្នង​ផ្ទៃដី​ជាង​៧​ហិកតា ចាប់ផ្តើម​ប្រមូល​ផល​ជាង​ពីរ​ខែ​ហើយ​។​

 

​លោក​បន្តថា​ក្រោយពី​ឮថា​ជម្ងឺ​កូ​វិដ​.១៩​បាន​ថមថយ​និង​បើកទទួល​ភ្ញៀវទេសចរ​ណ៍​ដើរលេង​កម្សាន្ត​គ្រប់​ទីកន្លែង​ឡើងវិញ​ពិសេស​គឺ​ភ្ញៀវ​ទេសចរណ៍​ក្នុង​តំបន់​អាស៊ាន​ព្រោះ​កាលពីមុន​ជួប​វិបត្តិ​កូ​វិដ​-១៩ កសិផល​របស់​កសិក​រ​មានតម្លៃ​ខ្ពស់​គួរសម​អាច​សល់​ប្រាក់ចំណេញ​ខ្លះ គឺ​ចេកពងមាន់​ដែល​ខ្ចប់​អាច​លក់បាន​តម្លៃ​ចាប់ពី​៣០​ទៅ​៤០​បាត​(​ប្រាក់​ថៃ​)​ស្មើនឹង​ជាង​៣០០០​ទៅ​ជាង​៤០០០​រៀល​ឯ​ណ្ណុះ​ក្នុង​១​គីឡូក្រាម តែ​បច្ចុប្បន្ន​លក់បាន​តែ​១៥០០​រៀល​ប៉ុ​ណ្ណុះ ហើយ​ឈ្មួញ​ក្នុងស្រុក​ទិញ​ដល់​ចម្ការ​ដែល​តម្លៃ​នេះ​ស្ទើ​តែ​មិន​ចំណេញ​ទេ​។​

 

​ដូចគ្នា​ដែរ កសិករ​ម្នាក់ទៀត​មានឈ្មោះ សុ​វ​ណី អាយុ​២៣​ឆ្នាំ​រស់នៅ​ឃុំ​សាលា​ក្រៅ​ដែលមាន​ចម្ការចេក​ពងមាន់​១០០០០​គុ​ម្ភ​កំពុង​ប្រមូល​ផល ក៍បាន​សំដែង​ក្តី​រីករាយ​ផងដែរ​ក្រោយពី​បើក​ប្រទេស​ឡើងវិញ លោកស្រី​សង្ឃឹមថា​និង​អាច​នាំចេញ​យកទៅលក់​នៅ​ក្រៅប្រទេស​ដូច​មុន​។​

 

​ហើយ​លោកស្រី​បន្ត​ថាបើ​តម្លៃ​ដូច​រាល់ថ្ងៃនេះ​មិនសូវ​ចំណេញ​ទេ​ព្រោះ​ប្រភេទ​ចេក​ព​ងុំ​ា​ន់​នេះ​ត្រូវការ ការ​ថែ​រទាំ​ដិតដល់​ណាស់​ទើបបាន​ផល​រីឯ​បច្ចេកទេស​ដាំ​និង​ថែ​រទាំ​គឺ​ចេះ​មកពី​ការ​ទៅធ្វើជា​កម្មករ​នៅ​ប្រទេស​ថៃ និយាយ​រួមការ​ថែ​រទាំ​និង​រក​ទីផ្សារ​គឺ​ខ្លួនឯង​ផ្ទាល់​គ្មាន​មន្ត្រី​ជំនាញ​មក​សួរនាំ​នោះទេ​។​

 

​ចំពោះ​ទីផ្សារ​លក់​ចេកពងមាន់​នេះ​ប៉ុន្មាន​ថ្ងៃមុន​នេះ​ឮ​គេ​ប្រាប់ថា​មាន​ក្រុមហ៊ុន​បរទេស​គេ​មក​ចុះ​សួរ​ដែរ​តែ​គេ​ឲ្យ​កុងត្រា​ក្នុង​១​គីឡូក្រាម​តម្លៃ​១៥​បាត​ស្មើ​និង​១៨០០​រៀល​តែ​ក្រុម​កសិករ​មិន​ព្រម​ទេ​បើ​អត់​កុងត្រា​បច្ចុប្បន្ន​លក់បាន​តែ​នៅ​ថ្ងៃមុខ​សង្ឃឹមថា​ចេក​ប្រភេទ​នេះ​និង​អាច​លក់បាន​ទៅដល់​ជិត​១០០០០​ម៉ឺន​រៀល​ក្នុង​មួយ​គីឡូក្រាម​។​

 

​ពាក់ព័ន្ធ​ទីផ្សារ​កសិផល​នេះដែរ​លោក សុខ សា​ធឹ​ម ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ប៉ៃលិន​បាន​ឲ្យ​ដឹងថា លោក​កំពុងតែ​សម្របសម្រួល​ជាមួយ​ភាគី​ថៃ ដោយ​កន្លងមក​មានកា​រ​តឹងរឹង​ដោយសារ​វិបត្តិ​កូ​វិដ​-១៩ តែ​ឥឡូវ​គឺ​គេ​អាច​ទទួលយក​ក​សិ​ផង​ខ្មែរ​យើង​បាន​តិចៗ​វិញ​ហើយ មិនយូរ​ទេ​កសិផល​យើង​និង​បាន​នាំ​ចូលទៅ​ប្រទេស​ថៃ​ដូច​មុន​ហើយ​មានតម្លៃ​ថ្លៃ​ថែមទៀត ក្រោម​ការសម្របសម្រួល​ពី​អា​ជ្ញ​ធរ​ស្រុក​ជាប់​ព្រំដែន​នៃ​ប្រទេស​ទាំងពី​ី​រ​។​

 

​ចំណែក​លោក ផាន សុ​ផា​ណ្ណា​រ៉ា ប្រធានការិយាល័យ​ក្សេត្រសាស្ត្រ ផលិតភាព​កសិកម្ម នៃ​មន្ទីរ​កសិកម្ម​រុក្ខា ប្រមាញ់ និង​នេសាទ​ខេត្ត​ប៉ៃលិន បានអោយដឹងថា ផ្ទៃដី​ដាំ​ដំណាំ​ចេក មាន​ប្រមាណ ៣៨៧ ហិច​តា ដោយ​ក្នុងនោះ​មាន​ដំណាំ​ចេកពងមាន់ មាន​៣៧ ហិកតា និង​ដំណាំ​ចេកណាំវ៉ា ៣៥០​ហិច​តា គិត​ត្រឹម​ថ្ងៃ​កំពុង​ប្រមូល​ផល​នេះ​៕​

កសិករកំពុងប្រមូលផលដំណាំចេកពងមាន់ខណ:ទីផ្សារកំពុងដំណើរការល្អ
កសិករកំពុងប្រមូលផលដំណាំចេកពងមាន់ខណ:ទីផ្សារកំពុងដំណើរការល្អ
កសិករកំពុងប្រមូលផលដំណាំចេកពងមាន់ខណ:ទីផ្សារកំពុងដំណើរការល្អ
កសិករកំពុងប្រមូលផលដំណាំចេកពងមាន់ខណ:ទីផ្សារកំពុងដំណើរការល្អ

PLB Banner on article detail