ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់ ករណី​ចរាចរ​ប្រាក់​ដុល្លារ​ក្លែងក្លាយ និង​លួច​ម៉ូតូ

ថ្ងៃព្រហស្បតិ៍ 23 ធ្នូ 2021, 12:9

​ខេត្តបាត់ដំបង​! កម្លាំង​ផ្នែក​នគរបាល​យុត្តិធម៌ និង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​អ​ន្ល​ង់ វិល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​បានធ្វើ​ការបង្ក្រាប​ឃាត់ខ្លួន​ជន សង្ស័យ​ប្រុស​ស្រី​ចំនួន​០២​នាក់​ពីបទ​ចរាចរ ណ៍​រូបិយវត្ថុ និង រូបិយប័ណ្ណ​ក្លែងក្លាយ និង​ករណី​ប៉ុនប៉ង​លួច​(​ម៉ូតូ​)​។​

 

​កិច្ចប្រតិបត្តិការ​នេះ​ធ្វើឡើង​នៅវេលា​ម៉ោង ៨​និង​៣០​នាទី ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​ជំនីក ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្ដ​បាត់ដំបង
​តាម​យោបល់​ដឹកនាំ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ  សាត  គឹម​សាន  ស្នងការ​នៃ​ស្នងការដ្ឋាន​នគរ បាល​ខេត្តបាត់ដំបង  រួម​នឹង​យោបល់​របស់លោក​វរសេនីយ៍ឯក  លឹម  ពុ​ទ្ធី​ឡា ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្ម​ទ័​ណ្ឌ  និង​លោក​វរសេនីយ៍ឯក  ស៊ុន  សុវណ្ណ  ជា​អធិការ​នគរ បាល​ស្រុក​សង្កែ ។​

 

​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​
១-​ឈ្មោះ ម៉ាន សំណាង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​មិត្ត ភាព សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ
២-​ឈ្មោះ ថិ​ត សា ភេទ​ស្រី អាយុ ១៦​ឆ្នាំ មាន​ទី លំនៅ​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ រួមជាមួយ​វត្ថុតាង​មាន​៖
-​ក្រដាសប្រាក់​ដុល្លារ​ក្លែង ក្លាយ ប្រភេទ  ៥០​ដុល្លា សហរដ្ឋអាមេរិក​ចំនួន  ០៦ សន្លឹក
-​ប្រាក់រៀល ចំនួន ២៧,០០០ រៀល​
-​ទូរស័ព្ទដៃ​ស៊េរី​ចាស់ ចំនួន ០១ គ្រឿង​
-​កាបូប​ប្រាក់ ចំនួន ០១
-​ស្រោមដៃ ចំនួន​ន ០១ គូ
-​ដែក​កែង​ចុង​ស្រួច រាង​អក្ស​រអិល សម្រាប់​កាច់​សោ​រក​ម៉ូតូ ចំនួន ០១
-​កាវ​ស្អិត ចំនួន ០១ កំប៉ុង
-​ម៉ូតូ ចំនួន ០១​គ្រឿង ម៉ាក​ហុងដា​ទ្រី​ម ស៊េរី​ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ ភ្នំពេញ ១JC-៥៧៤០ លេខ​តួ​-​លេខ​ម៉ាស៊ីន ៩៦៧៣៨៤៤​។

 

​គួរ​បញ្ជាក់ថា នៅ​ថ្ងៃ​កេ​ី​ត​ហេតុ​ខាង​លេ​ី  ជនសង្ស័យ​បានធ្វើ​សកម្មភាព​យក​ក្រ​ដា ស​ប្រាក់ ដុល្លារ​ក្លែងក្លាយ​ទៅ​ទិញ​អីវ៉ាន់​នៅ​តូប​លក់​អីវ៉ាន់​របស់​ជ​ន​រងគ្រោះ ឈ្មោះ ឆាយ សុភាព ហៅ ទុង ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ មាន​ទីលំនៅ​ក្រុម​០៣ ភូមិ​ជំនីក ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង ហើយ​ភ្លាមៗ​នោះ​ជនរងគ្រោះ​បាន ដឹង​ច្បាស់​ថា  នោះ​គឺជា​ប្រាក់​ដុល្លា​ក្លែងក្លាយ  ដែល​ជនសង្ស័យ​យកមក​ធ្វេ​ី​ចរាចរណ៍  ទទេ​ី​ប​ផ្តល់ព័ត៌មាន​ដល់​សមត្ថកិច្ច​ចុះមក​បង្ក្រាប​ឃាត់ខ្លួន​តែម្តង​។​

 

​ក្រោយពី​ឃាត់ខ្លួន​សាកសួរ​រួច​ជនសង្ស័យ​ប្រុស​ស្រី​ខាងលើ​រហូតមក​ដល់ពេលនេះ​ត្រូវបាន​នគរបាល​ស្រុក​ក សាង សំណុំ រឿង​បញ្ជូនមក​កា​រិ​យា ល័យ​ជំនាញ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ច្បាប់​៕​

ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់ ករណី​ចរាចរ​ប្រាក់​ដុល្លារ​ក្លែងក្លាយ និង​លួច​ម៉ូតូ

PLB Banner on article detail