ការចរចា​បើក​ទីផ្សារ​មៀន​ប៉ៃលិន​ទៅ​ប្រទេស​ចិន ឈានដល់​ដំណាក់កាល​វាយតម្លៃ​

ថ្ងៃព្រហស្បតិ៍ 23 ធ្នូ 2021, 10:2

​បើតាម​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ ដំណើរការ​ចរចា​បើក​ទីផ្សារ​ផ្លែ​មៀន​ប៉ៃលិន​ទៅកាន់​ប្រទេស​ចិន បាន​ឈានដល់​ដំណាក់កាល​វាយតម្លៃ​ហានិភ័យ​ដោយ​ចុះ​ពិនិត្យ​ផ្ទាល់​នៅ​ចម្ការ និង​រោងចក្រ​វេច​ខ្ចប់​សម្លាប់​សមាសភាព​ចង្រៃ​ហើយ​។​

 

​ដំណើរការ​វាយតម្លៃ​វិភាគ​ហា​នី័​យ​ថ្លែ​មៀន​ប៉ៃលិន គ្រោង​នឹង​ប្រព្រឹត្ត​ទៅក្នុង​សប្តាហ៍​ទី​១ នៃ​ខែមករា ឆ្នាំ​២០២២​ខាងមុខ ដោយ​ធ្វើការ​ជ្រើសរើស​សម្រិតសម្រាំង​យក​ចម្ការ​មួយចំនួន​ជា​តំណាង និង​រោងចក្រ​វេច​ខ្ចប់​សម្លាប់​សមាសភាព​ចង្រៃ ដែល​បច្ចុប្បន្ននេះ​មាន​រោងចក្រ​តែមួយ​បាន​សាងសង់​រួច មាន​ទីតាំង​នៅក្នុង​ខេត្ត​ប៉ៃលិន ដើម្បី​វាយតម្លៃ​បញ្ចប់​ដំណាក់​កាលវិភាគ​ហានិភ័យ​មុននឹង​បន្ត​នីតិវិធី​រៀបចំ​ចុះហត្ថលេខា​លើ​ពិធីសារ​បច្ចេកទេស​។​

ការចរចា​បើក​ទីផ្សារ​មៀន​ប៉ៃលិន​ទៅ​ប្រទេស​ចិន ឈានដល់​ដំណាក់កាល​វាយតម្លៃ​
ការចរចា​បើក​ទីផ្សារ​មៀន​ប៉ៃលិន​ទៅ​ប្រទេស​ចិន ឈានដល់​ដំណាក់កាល​វាយតម្លៃ​

PLB Banner on article detail

អត្ថបទពេញនិយម