ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ថ្ងៃអង្គារ 21 ធ្នូ 2021, 7:51

ខេត្តបាត់ដំបង៖ កុមារាអាយុ០៥ឆ្នាំម្នាក់បានលង់ទឹកស្រះស្លាប់យ៉ាងអាណោចអាធ័មខណៈដែលយាយជាអ្នកមើលថែរវល់ភ្លេចខ្លួនមើលថែចៅម្នាក់ផ្សេងទៀត។

សមត្ថកិច្ចបានអោយដឹងថា! ហេតុការណ៍ភ្ញាក់ផ្អើលប្រទះឃើញក្មេងលង់ទឹកខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១៧និង១០នាទី ថ្ងៃទី ១៩ ខែ ធ្នូឆ្នាំ២០២១ នៅចំណុចក្រុមទី៦ ភូមិក្តុលក្រោម ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង ដែលកុមារារងគ្រោៈឈ្មោះ យឿយ លីណា ហៅយ៉ាង  អាយុ ៥ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។

ឆ្លងតាមការបំភ្លឺរបស់ ឈ្មោះ អៀម ហុន ភេទស្រី អាយុ ៥៣ឆ្នាំ មុខរបរធ្វើស្រែដែលត្រូវជាយាយបង្កើតបានអោយដឹងថា នៅថ្ងៃទី១៩ ខែធ្នូឆ្នាំ២០២១ វេលាម៉ោង ១៧និង០០នាទី ខ្លួនបានអង្គុយមើលចៅម្នាក់ទៀតនៅតូបលក់ដូរខាងមុខផ្ទះចំងាយ៦ម៉ែត្រ ដោយទុកអោយចៅប្រុសឈ្មោះ យឿយ លីណា នៅអង្គុយលេងលើអង្រឹងក្រោមផ្ទះម្នាក់ឯង រយះពេលប្រហែល១០នាទីខ្លួនបានមើលពីក្នុងតូបទៅមិនឃើញចៅនៅក្នុងអង្រឹងក៏ដើរទៅមើលមិនឃើញហើយក៏ប្រាប់ឈ្មោះ សុខ ចន្ធូ ភេទស្រី អាយុ៣៩ឆ្នាំនឹងឈ្មោះ សារីម គឹមហ៊ុយ ភេទស្រី អាយុ២៣ឆ្នាំ ដែលត្រូវជាមីងបង្កើតរបស់ចៅប្រុសខ្លួនអោយជួយដើររក(ពីព្រោះម្តាយបង្កើតរបស់ចៅទៅរកស៊ីនៅប្រទេសថៃទុកអោយខ្លួនមើលថែ)ខ្លួននាំគ្នាដើររកនៅម្តុំស្រះទឹកខាងក្រោយផ្ទះចំងាយ២០ម៉ែត្រ)ក៏ប្រទះឃើញទ្រនាប់ជើងចៅនៅក្បែរស្រះទឹកហើយមានស្នាមដានជើងរអិលនៅមាត់ស្រះក៏ចុះរាវទើបឃើញចៅលង់ទឹកស្លាប់ក៏នាំគ្នាស្រង់យកមកផ្ទះតែម្តង។

  ឆ្លងតាមការត្រួតពិនិត្យរបស់គ្រូពេទ្យជំនាញនិងផ្នែកពិនិត្យវិភាគទីកន្លែងកើតហេតុបានធ្វើការសន្និដ្ឋានថាជនរងគ្រោះបានស្លាប់ដោយសាលង់ទឹកពិតប្រាកដមែន ដែលមូលហេតុជនរងគ្រោះដើរទៅមាត់ស្រះភ្លាត់ជើងធ្លាក់ទឹក បន្ទាប់មកសពបានប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី។

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់
ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់
ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

PLB Banner on article detail

អត្ថបទពេញនិយម