អាជីវករផ្សារបឹងឈូករាប់រយនាក់មកប្រមូលផ្តុំនៅទីស្នាក់ការរដ្ឋសភាមណ្ឌលខេត្តបាត់ដំបង ស្នើសុំលក់ដូរកន្លែងចាស់ដដែល

ថ្ងៃអង្គារ 21 ធ្នូ 2021, 7:43

ខេត្តបាត់ដំបង៖ អាជីវករផ្សារបឹងឈូកប្រមាណជិត ៤០០នាក់ក្នុងចំណោមអាជីវករចំនួន ៥១០នាក់ បានមកប្រមូលផ្តុំនៅទីស្នាក់ការរដ្ឋសភាមណ្ឌលខេត្តបាត់ដំបង ស្ថិតក្នុងសង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ដើម្បីស្នើសុំអន្តរាគមន៍ជួយអោយពួកគាត់បានលក់ដូរកន្លែងចាស់ដដែល ដោយមិនប្តូរទៅទីតាំងថ្មី។

អ្នកស្រី ស៊ឹម សុខ អាជីវករលក់បន្លែ បានប្រាប់ឲ្យដឹងថា÷ ការប្រមូលផ្តុំគ្នារបស់ក្រុមអាជីវករជាច្រើនរយនាក់នៅព្រឹកថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១នេះក្នុងគោលបំណងដើម្បីស្នើសុំដល់ប្រធានទីស្នាក់ការរដ្ឋសភាមណ្ឌលខេត្តបាត់ដំបង ជួយអន្តរាគមន៍ដល់ពួកគាត់ដើម្បីបានលក់ដូរម្ហូបអាហារ បន្លែផ្លែឈើ ត្រីសាច់ នៅជុំវិញបរិវេណផ្សារបឹងឈូកដដែល ដោយមិនប្តូរទៅទីតាំងថ្មីតាមការរៀបចំរបស់ក្រុមការងារផ្សារឡើយ ។

អាជីវករដដែលបានបន្ថែមថា÷ ការលក់ដូររបស់គាត់ជាច្រើនឆ្នាំកន្លងមកនេះ លក់ដូរដាច់គួរសម ប៉ុន្តែបើទៅលក់នៅលើទីតាំងថ្មីក្បែរចំណតរថយន្តគឺលក់មិនសូវដាច់ទេ ហើយការរៀបចំកន្លែងថ្មីឲ្យអាជីវករលក់នេះទៀតសោត កន្លែងលក់មានទំហំតូចត្រឹម ១.២ម៉ែត្រ រីឯទីតាំងចាស់នៅផ្សារបឹងឈូកមានទំហំធំជាង ១.៨ម៉ែត្រងាយស្រួលរៀបចំដាក់តាំងទំនិញលក់ដូរបានច្រើន។

ចំណែកលោក ឈួង សំអាង ជាអ្នកលក់ចេកចៀនបានអោយដឹងដែរថា រូបគាត់ធ្លាប់លក់ដូរនៅផ្សារបឹងឈូករយ:ពេល ១៥ឆ្នាំកន្លងមកហើយ  រូបគាត់ក៏ដូចជាអាជីវករជាង ៥០០នាក់ផ្សេងទៀតដែលមានបញ្ហាដូចគ្នា សុំសំណូមពរដល់ថ្នាក់ដឹកនាំទាំងអស់ពិសេស ឯកឧត្តម ច័ន្ទ សុផល អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបងជួយអន្តរាគមន៍សម្រួលដោះស្រាយអោយពួកគាត់បានលក់ដូរនៅទីតាំងចាស់ដើម្បីជាមុខរបរប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋនេះផង គ្រាន់បានចិញ្ចឹមជីវិតទ្រទ្រង់ជីវភាពគ្រួសារ ព្រោះក្រុមការងារគណ:កម្មការខេត្តដែលចុះទៅរៀបចំចំពោះមុខពួកគាត់មិនអាចទទួលយកបានឡើយ។

ការស្នើសុំបញ្ហាលំបាកខាងលើ មន្ត្រីទីស្នាក់ការរដ្ឋសភាមណ្ឌលខេត្តបាត់ដំបង បានចាត់ឲ្យបងប្អូនអាជីវករទាំងអស់អនុវត្តតាមច្បាប់រដ្ឋបាល ដោយតម្រូវឲ្យក្រុមអ្នកលក់ដូរដែលមានបញ្ហាមិនចុះសម្រុងគ្នា ចូលដាក់ពាក្យបណ្តឹង ព្រមទាំងភ្ជាប់ឯកសារស្នាមផ្តិតមេដៃ ដើម្បីក្រុមការងារបញ្ជូនបន្តទៅដល់ថ្នាក់ជាតិ តួនាទីលោកគ្រាន់តែជាអ្នកទទួលពាក្យបណ្តឹងរៀបចំសំណុំឯកសារជូនទៅថ្នាក់ដឹកនាំ ជាពិសេសសម្តេច ឯកឧត្តម លោកជំទាវ ជាអ្នកតំណាងរាស្ត្រក្នុងមណ្ឌលអោយដឹងពីទុកលំបាករបស់បងប្អូន ចំណែកលោកជាមន្ត្រីមិនមានសិទ្ធិអាកាត់ហើយកំណត់ពេលវេលាថ្ងៃនេះថ្ងៃនោះទេរងចាំព័ត៌មានពីថ្នាក់ដឹកនាំវិញ ដើម្បីអោយថ្នាក់ដឹកនាំជួយដោះស្រាយ៕

អាជីវករផ្សារបឹងឈូករាប់រយនាក់មកប្រមូលផ្តុំនៅទីស្នាក់ការរដ្ឋសភាមណ្ឌលខេត្តបាត់ដំបង ស្នើសុំលក់ដូរកន្លែងចាស់ដដែល
អាជីវករផ្សារបឹងឈូករាប់រយនាក់មកប្រមូលផ្តុំនៅទីស្នាក់ការរដ្ឋសភាមណ្ឌលខេត្តបាត់ដំបង ស្នើសុំលក់ដូរកន្លែងចាស់ដដែល
អាជីវករផ្សារបឹងឈូករាប់រយនាក់មកប្រមូលផ្តុំនៅទីស្នាក់ការរដ្ឋសភាមណ្ឌលខេត្តបាត់ដំបង ស្នើសុំលក់ដូរកន្លែងចាស់ដដែល
អាជីវករផ្សារបឹងឈូករាប់រយនាក់មកប្រមូលផ្តុំនៅទីស្នាក់ការរដ្ឋសភាមណ្ឌលខេត្តបាត់ដំបង ស្នើសុំលក់ដូរកន្លែងចាស់ដដែល
អាជីវករផ្សារបឹងឈូករាប់រយនាក់មកប្រមូលផ្តុំនៅទីស្នាក់ការរដ្ឋសភាមណ្ឌលខេត្តបាត់ដំបង ស្នើសុំលក់ដូរកន្លែងចាស់ដដែល

PLB Banner on article detail

អត្ថបទពេញនិយម