វាយខ្នោះ​មុខសញ្ញា​ដៃ​ស្អិត ល្បីឈ្មោះ​ក្នុង​ក្រុង​បាត់ដំបង​

ថ្ងៃព្រហស្បតិ៍ 16 ធ្នូ 2021, 16:2

​ខេត្តបាត់ដំបង​! កម្លាំង​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​ចុះ ប្រតិបត្តិការ  បង្ក្រាប ឃាត់ខ្លួន ជន ស​ង្ស័ យ ចំនួន ០១​នាក់  ក្រោយ​ធ្វើ​សកម្មភាព​ឆក់យក​ទូរស័ព្ទដៃ​ចំនួន​០២​គ្រឿង​។​

 

​លោក វរ​សេនី យ៍​ឯក  ឈឿង  គឹម​សុង នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ កម្រិត ស្រាល បានអោយដឹងថា ដោយ​អនុវត្តតាម​យោ ប​ល់​ដឹកនាំ​របស់លោក​ឧត្ដមសេនីយ៍ ទោ សាត  គឹម សាន  ស្នងការ  រួម​នឹង​យោបល់ លោក វរ​សេនី យ៍​ឯក  លឹម  ពុ​ទ្ធី​ឡា  ស្នងការរង​ផែនការ​ងារ នគរបាល ព្រហ្មទណ្ឌ និង ដោ យ មានការ​សម្របសម្រួល​លើ នីតិវិធី​ពី  ឯកឧត្តម  កែវ  សុជាតិ  ព្រះរាជ​វ​អា ជ្ញា នៃ អយ្យ ការ អម​សាលាដំបូង​ខេត្តបាត់ដំបង​ផង នោះ កាលពី​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២១ វេលា​ម៉ោង​១២​និង​១៥​នាទី លោក​បាន ដឹក នាំ កម្លាំង ក្រុម​អន្តរាគមន៍  បង្ការ​បង្ក្រាប  សហ ការ ជាមួយ កម្លាំង ការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ធ្ងន់  ដែល ដឹកនាំ ដោយ លោក វរ​សេនី យ៍​ទោ  វ៉ាន់  តា​រ៉ា  ជា នាយរង​ការិយាល័យ  បាន​ចុះ ប្រតិបត្តិការ បង្ក្រាប​ករណី ឆក់យក​ទូរស័ព្ទដៃ​មួយ​ករ ណី  និង បាន ធ្វេ​ី​ការ នាំខ្លួន ជន ស​ង្ស័ យ ចំនួន ០១​នាក់ មក កាន់ ស្នងការដ្ឋាន​ដេ​ី​ម្បី​ធ្វើការ​សាកសួរ​។​

 

​លោក​បន្តថា ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​ឈ្មោះ   បូ ចាន់​ដេ​ត ភេទ​ប្រុស  អាយុ  ២៦​ឆ្នាំ មាន​ទីលំនៅ ភូមិ​ព្រៃទទឹង ឃុំ​ជ្រៃ ស្រុក​ថ្មគោល ខេត្តបាត់ដំបង រួមជាមួយ​វត្ថុតាង​ដកហូត រួម មាន ៖  
- ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៣ ពាក់​ស្លាក​លេខ បាត់ដំបង 1A-2686 ជា​មធ្យោបាយ​ធ្វើ​សកម្មភាព - ទូរស័ព្ទដៃ​ចំនួន​០២​គ្រឿង (​ម៉ាក Vivo Y51 និង OPP Reno4) ។

 

​លោក ឈឿង គឹម​សុង បាន​បញ្ជាក់ថា កាលពី ថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០ ២១  វេលា​ម៉ោង  ១៥ និង ២៥​នាទី  នៅ ចំណុច ភូមិ​១៣ មករា សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ ដំ បង  ជនសង្ស័យ ខាង​លេ​ី  បាន ធ្វេ​ី​សកម្មភាព​ឆក់ ទូរស័ព្ទ​ចំនួន ០២​គ្រឿង (​ម៉ាក Vivo Y51 និង OPP Reno4) ពី​ជនរងគ្រោះ​ឈ្មោះ ឆុន ចិន្តា ភេទ​ស្រី អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ចំណុច​កើត ហេតុ​ខាងលើ ។​

 

​ក្រោយ​កេ​ី​ត​ហេតុ​ជនរងគ្រោះ​បានដាក់​ពាក្យបណ្តឹង​ចូលមក​សមត្ថកិច្ច​នគ​របាល  ហេ​ី​យ​ឆ្លង តាមរយៈ​ការ ស្រាវជ្រាវ​នេះ​សមត្ថកិច្ច​កំណត់​មុខ សញ្ញា​និង​ឈានដល់​ការឃាត់ខ្លួន​និង​កំពុង​កសាង​សំ ណុំ​រឿង បញ្ជូន ជនសង្ស័យ​ទៅ សាលាដំបូង ខេត្ត បាត់ ដំបង ចាត់ការ បន្ត តាម នីតិវិធី   រីឯ​វត្ថុតាង​ត្រូវបាន ប្រគល់ជូន​ជនរងគ្រោះ​វិញ​ផងដែរ ៕​

វាយខ្នោះ​មុខសញ្ញា​ដៃ​ស្អិត ល្បីឈ្មោះ​ក្នុង​ក្រុង​បាត់ដំបង​
វាយខ្នោះ​មុខសញ្ញា​ដៃ​ស្អិត ល្បីឈ្មោះ​ក្នុង​ក្រុង​បាត់ដំបង​
វាយខ្នោះ​មុខសញ្ញា​ដៃ​ស្អិត ល្បីឈ្មោះ​ក្នុង​ក្រុង​បាត់ដំបង​
វាយខ្នោះ​មុខសញ្ញា​ដៃ​ស្អិត ល្បីឈ្មោះ​ក្នុង​ក្រុង​បាត់ដំបង​

PLB Banner on article detail