Smart Hearing Borey Mongkol1 ZORUS

កូរ៉េខាងជើង ត្រៀម​បើក​កិច្ចប្រជុំសភា ក្រោយ​វិបត្តិ​សេដ្ឋកិច្ច​ធ្លាក់ចុះ​

ថ្ងៃព្រហស្បតិ៍ 16 ធ្នូ 2021, 13:58

​ប្រទេស​កូរ៉េខាងជើង គ្រោង​នឹង​ប្រារព្ធ​ធ្វើ​កិច្ចប្រជុំ​រដ្ឋសភា​មួយ នៅក្នុង​ខែកុម្ភៈ ឆ្នាំក្រោយ ដើម្បី​ពិភាក្សាគ្នា​អំពី​កញ្ចប់​ថវិកា និង​ច្បាប់​ស្តីពី​ការថែទាំ​កុមារ នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​មួយ ដែល​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅ​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២១​។​

 

​ដោយ​ត្រូវ​ប្រារព្ធ​ធ្វើ​នៅក្នុង​ទីក្រុង​ព្យុង​យ៉ាងនោះ កិច្ចប្រជុំ​ធ្វើឡើង​ដោយ​សភា​កូរ៉េ​នេះ នឹង​ប្រព្រឹត្តទៅ​ស្ទើរ​តែមួយ​ឆមាស ក្រោយ​ប្រទេស​កុ​ម្មុយ​និ​ស្ត​ឯកោ​នេះ ធ្លាប់​បានធ្វើ​កិច្ចប្រជុំ​សមាជិក​កំពូល​របស់​រដ្ឋសភា​ខ្លួន នៅក្នុង​ខែកញ្ញា ឆ្នាំ​២០២១​នេះ​។​

 

​គួរ​បញ្ជាក់ថា ប្រទេស​កូរ៉េខាងជើង កម្រ​នឹងធ្វើ​កិច្ចប្រជុំសភា​ខ្លួន​ណាស់ ហើយ​កិច្ចប្រជុំ​នោះ​ភាគច្រើន​ធ្វើឡើង ដើម្បី​អនុម័ត​ការសម្រេចចិត្ត​ស្តីពី​កញ្ចប់​ថវិកា និង​គោលនយោបាយ​គ្រប់គ្រង ដែល​ត្រូវបាន​រៀបចំឡើង ដោយ​គណបក្ស​ពលករ​កូរ៉េ​។​

 

​តាម​សេចក្តីរាយការណ៍ ការសម្រេចចិត្ត​ប្រារព្ធ​ធ្វើ​កិច្ចប្រជុំ​រដ្ឋសភា​នេះ គឺ​ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃ​អង្គារ ដោយ​គណៈកម្មការ​អចិន្ត្រៃយ៍​សភា ស្រប​ពេលដែល​វិបត្តិ​សេដ្ឋកិច្ច​កូរ៉េខាងជើង​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​។ លោក Choe Ryong Hae ជា​មន្ត្រី​ដ៏​សំខាន់​មួយរូប នៅក្រោម​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន បាន​ដឹកនាំ​គណៈកម្មការ​នេះ​៕
 

កូរ៉េខាងជើង ត្រៀម​បើក​កិច្ចប្រជុំសភា ក្រោយ​វិបត្តិ​សេដ្ឋកិច្ច​ធ្លាក់ចុះ​

PLB Banner on article detail