សាប៊ូ Liby

លោកជំទាវ បាន ស្រីមុំ ដឹកនាំ​កិច្ចប្រជុំ​រៀបចំ​សុវត្ថិភាព និង​សណ្តាប់ធ្នាប់​របៀបរៀបរយ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០២១

ថ្ងៃពុធ 15 ធ្នូ 2021, 10:22

​ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន មានប្រសាសន៍ថា “​ការរៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំនេះ នឹងធ្វើ​ឲ្យ​បានល្អ​ប្រសើ​ជាង​ឆ្នាំមុនៗ​ទៀត​។​លោកជំទាវ ថ្លែង​យ៉ាង​ដូច្នេះ នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា នា​ល្ងាច​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២១​នេះ ។​ក្នុងនោះ​លោកជំទាវ​បានរៀបចំ​ផែនការ ការពារ​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូន​បេក្ខជន ជាពិសេស​ដើម្បី​ចូលរួម​ប្រយុទ្ធប្រឆាំង​ជម្ងឺ​កូ​វីដ​-១៩ លោកជំទាវ​បាន​ឲ្យ​មន្ទីរ​សុខាភិបាល រៀបចំ​ក្រុមគ្រូពេទ្យ​សម្រាប់​វាស់​កម្តៅ បាញ់​អាល់កុល សម្លាប់​មេរោគ និង​រៀបចំ​ឲ្យ​មាន​បន្ទប់​ត្រៀម​បម្រុង​សម្រាប់​បេក្ខជន​មាន​បញ្ហា​សុខភាព​ជាដើម​។​

 

​លោកជំទាវ បាន​បន្ថែមទៀតថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​លើក​នេះ​សូម​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់ កងកម្លាំង​ការពារ​សន្តិសុខ សហ​ការណ៍​គ្នា ធ្វើយ៉ាងណា​ឲ្យ​ការប្រឡង នៅ​ថ្ងៃ​២៧ ខែធ្នូ ឆ្នាំ​២០២១ នេះ​ប្រព្រឹត្ត​ទៅដោយ​បរិយាកាស​ល្អប្រសើរ ទទួលបាន​លទ្ធផល​ជោគជ័យ​។​

 

​នាឱកាស​នោះដែរ លោកជំទាវ មាន​បង្ហាញ​ពី​ការ​កង្វល់​ចំពោះ​បញ្ហា​ស្នាក់នៅ របស់​បេក្ខជន​ក្រីក្រ ដែល​មិនមាន​លទ្ធភាព​ជួល​ផ្ទះ​សម្រាប់​ស្នាក់នៅ បន្ថែម​ពីនេះ​ទៅទៀត លោកជំទាវ ក៏បាន​រៀបចំ​ឲ្យ​មាន​កន្លែង​ផ្ញើ​រកង់​-​ម៉ូតូ ដោយ​មិនបាច់​បង់ថ្លៃ​ជូន​បេក្ខជន​ប្រឡង​។ ជាមួយគ្នានេះដែរ​លោកជំទាវ​អំពាវនាវ​ឲ្យ​នៅតាម​សណ្ឋាគារ ផ្ទះសំណាក់ អាហា​រដ្ឋា​ន កុំ​ឲ្យ​ដំឡើងថ្លៃ​នៅ​ថ្ងៃ​ប្រឡង ដើម្បី​សម្រួល​ដល់​ជីវភាព​បេក្ខជន​មួយកម្រិត​ផងដែរ​។​ទន្ទឹមនឹង​នេះដែរ​លោក​ជំទាវ បាន​ចាត់​ឲ្យ​ក្រុង​-​ស្រុក ដែលមាន​មណ្ឌល​ប្រឡង​ធ្វើការ​អំពាវនាវ​ដល់ អ្នក​ប្រកប​អាជីវកម្ម​ថតចម្លង ផ្អាក​ការថត​ចម្លង​រយៈពេល​៣​ថ្ងៃ គឺ​ថ្ងៃ ២៥,២៦ និង​២៧ ខែធ្នូ ឆ្នាំ​២០២១​នេះ​។​

 

​យោងតាម​របាយការណ៍​លោក តង់ ធារ៉ា ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថា មណ្ឌល​ប្រឡង​សរុប​ចំនួន​មាន​០២​មណ្ឌល មាន​បេក្ខជន​ប្រឡង ៥០៥​នាក់ ក្នុងនោះ​សិស្សស្រី ២១៧​នាក់ ដោយមាន​ថ្នាក់​វិទ្យាសាស្ត្រ​០១​មណ្ឌល សិស្ស ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​០១​មណ្ឌល ដែលមាន​ទីតាំង​ស្ថិតនៅ វិទ្យាល័យ ហ៊ុន សែន​ក្រុង​ទេពនិម្មិត ក្នុង​ក្រុងប៉ៃលិន​៕​

លោកជំទាវ បាន ស្រីមុំ ដឹកនាំ​កិច្ចប្រជុំ​រៀបចំ​សុវត្ថិភាព និង​សណ្តាប់ធ្នាប់​របៀបរៀបរយ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០២១
លោកជំទាវ បាន ស្រីមុំ ដឹកនាំ​កិច្ចប្រជុំ​រៀបចំ​សុវត្ថិភាព និង​សណ្តាប់ធ្នាប់​របៀបរៀបរយ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០២១
លោកជំទាវ បាន ស្រីមុំ ដឹកនាំ​កិច្ចប្រជុំ​រៀបចំ​សុវត្ថិភាព និង​សណ្តាប់ធ្នាប់​របៀបរៀបរយ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០២១
លោកជំទាវ បាន ស្រីមុំ ដឹកនាំ​កិច្ចប្រជុំ​រៀបចំ​សុវត្ថិភាព និង​សណ្តាប់ធ្នាប់​របៀបរៀបរយ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០២១

PLB Banner on article detail