សូម​ចូលរួម​រំលែក​ទុក្ខ​នៃ​គ្រួសារ​សព​​ករណី​យុវជន​វ័យ​១៣​ឆ្នាំ​ម្នាក់ បាញ់សម្លាប់​ខ្លួន​ក្នុង​បន្ទប់ទឹក​

ថ្ងៃពុធ 15 ធ្នូ 2021, 8:46

​ហេតុការណ៍​បានកើត​ឡើង នៅ​វេ​ល​ម៉ោង​១៥ និង ០០​នាទី​ថ្ងៃទី​១៤​ខែធ្នូ​ឆ្នាំ​២០២១ នៅត្រង់ចំណុច​ផ្ទះ​ក្នុង​បន្ទប់ទឹក ស្ថិតក្នុង​ក្រុមទី​១២ ភូមិ​ដក​ពោធិ៍ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។​
របាយការណ៍​របស់​ស​ម​ត្ថ​កិច្ច បានបង្ហាញ​ថា​នេះ​គឺជា​ករណី​ធ្វើអត្តឃាត​បាញ់សម្លាប់​ខ្លួន​ឯង​ដោយ​អាវុធ​ម៉ាក​SIG SAUR ចំនួន​០១​គ្រាប់​ចំក្បាល​។  សព​ជនរងគ្រោះ​ឈ្មោះ វឿន សុ​ី​ត​នី​ណា​ថា​ន់ ភេទ​ប្រុស អាយុ​១៣​ឆ្នាំ​មុខរបរ​សិស្ស​។​

 

របាយការណ៍​បង្ហាញ​ទៀតថា ជនរងគ្រោះ បាន​យក​អាវុធ​ម៉ាក SIG SAUR លេខ​តួ​27 11U-S ជា​អាវុធ​របស់​ឈ្មោះ អ៊ុយ ច​យ ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ ជា​ឪពុក​របស់ខ្លួន មុខរបរ កងរាជអាវុធហត្ថ ខេត្ត សៀមរាប​។​

 

របាយការណ៍​បង្ហាញ​ទៀតថា តាម​ការឆ្លើយបំភ្លឺ​រប​ស់​ឱ​ពុក ម្តាយ ជនរងគ្រោះ​ជា​មនុស្ស​មា​ន​ជំងឺ​បាក់ ទឹកចិត្ត​។ ខណ​:​នេះ សមត្ថកិច្ច​ជំនាញ​កំពុង​ធ្វើ​កោ ស​ល្យ​វិច័យ​។​

 

នៅក្នុង​ហេតុការណ៍  គេ​ឃើញ​លោក ព្រះរាជ អាជ្ញា​អម​សាលាដំបូង​ចុះទៅពិនិត្យ​ហេតុការណ៍​ដោយផ្ទាល់​ផងដែរ​។ ទោះបីយ៉ាងណា​ករណី​ឃា​ត្ត​កម្មនេះ កំពុង​ពិនិត្យ​នឹងធ្វើ​កោសល​វិច័យ​នៅឡើយ​។ ដោយ តាំង ហូ​

សូម​ចូលរួម​រំលែក​ទុក្ខ​នៃ​គ្រួសារ​សព​​ករណី​យុវជន​វ័យ​១៣​ឆ្នាំ​ម្នាក់ បាញ់សម្លាប់​ខ្លួន​ក្នុង​បន្ទប់ទឹក​

PLB Banner on article detail