បុរសម្នាក់តូចចិត្តមានជំងឺប្រចាំកាយព្យាបាលមិនជា ដាច់ចិត្តលោតទម្លាក់ពីលើស្ពានថ្មអត់ទឹក បណ្តាលឱ្យបោកក្បាលស្លាប់ភ្លាមៗ

ថ្ងៃព្រហស្បតិ៍ 9 ធ្នូ 2021, 20:44

ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរនៅតាមដងផ្លូវជាតិលេខ៥៧ នាំគ្នាឆ្អើលឆោឡោ រត់ទៅមើល ខណ:ឃើញបុរសម្នាក់ លោតស្តែងៗទម្លាក់ខ្លួនពីលើស្ពានថ្ម (ស្ពានតារៀប) ធ្វើអត្តឃាត ដោយសារតែបញ្ហាមានជំងឺប្រចាំកាយ (មហារីកពោះវៀន) ដោយគ្រូពេទ្យប្រាប់ថា មិនអាចព្យាបាលជា នោះឡើយ លុះជំងឺកាន់តែធ្ងន់ធ្ងរឡើងៗ លំបាកក្នុងការរស់នៅ ក៏ដាច់ចិត្តលោតពីលើស្ពានថ្មសម្លាប់ខ្លួន បង្កឱ្យមានការផ្អើលតែម្តង។ 
ហេតុការណ៍បុរសម្នាក់មានជំងឺប្រចាំកាយ ដាច់ចិត្តលោតពីលើស្ពានថ្ម (ស្ពានតារៀប) ធ្វើអត្តឃាតនេះ បានកើតឡើងកាលពីវេលាម៉ោងប្រហែល១២ និង១០នាទីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅភូមិទួលល្វា សង្កាត់ទួលល្វា ក្រុងប៉ៃលិន។

បើតាមប្រភពព័ត៌មានពីស្រ្តីម្នាក់ ឈ្មោះ ឌី វ៉ើង អាយុ៥២ឆ្នាំ បានរៀបរាប់ឱ្យដឹងថា ៖ ជនរងគ្រោះមានឈ្មោះ សាន់ ច័ន្ទ ភេទប្រុស អាយុ៣០ឆ្នាំ ជាកសិករ រស់នៅភូមិកើតហេតុខាងលើ។ ប្រភពបន្តទៀតថា គាត់ជាស្រ្តីមេម៉ាយ មានកូនប្រុសស្រីចំនួន៣នាក់ កូនប្រុសច្បងម្នាក់ និងកូនប្រុសស្រី២នាក់ទៀត ហើយកូនប្រុសម្នាក់នេះ តែងតែពោលឈឺចុកចាប់ក្នុងពោះ អស់រយ:ពេលជាច្រើនឆ្នាំមកហើ យ លុះឱ្យគ្រូពេទ្យគ្រប់ទីកន្លែងក្នុងខេត្ត រហូតដល់ភ្នំពេញពិនិត្យមើល គេប្រាប់ថា មានជំងឺមហារីកក្នុងពោះវៀន មិនអាចវះកាត់ ឬព្យាបាលបានឡើយ។

 ពេលត្រឡប់មកផ្ទះវិញ គាត់ក៏ស្វះស្វែងរកថ្នាំបុរាណខ្មែរ ដើម្បីព្យាបាលគ្រប់មធ្យោបាយ តែមិនបានធ្វើឱ្យកូនប្រុសរបស់គាត់ម្នាក់នេះ ធូរស្បើយនោះទេ ដោ យកាន់តែឈឺចុកចាប់ខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ លំបាកហូបអាហារ ជាពិសេសចេះតែថប់ដង្ហើម ។ រហូតមកដល់ថ្ងៃកើតហេតុ កូនប្រុសគាត់ លួចជិះម៉ូតូទៅក្រៅ ដើម្បីលោតទម្លាក់ពីលើស្ពានធ្វើអត្តឃា តម្តងទៅហើយ តែមិនបានសម្រេច ក៏ជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ទាំងទឹកមុខក្រៀមក្រំ លុះក្រោយមកក៏ជិះម៉ូតូទៅម្តងទៀត ដាច់ចិត្តលោតពីលើស្ពានថ្មធ្វើអត្តឃាតតែម្តង។ 

គាត់បញ្ជាក់ថា តាំងពីកូនគាត់កើតជំងឺមហារីកមិនអាចព្យាបាលជានេះ គឺគាត់មិនធ្លាប់ជេរស្តី ឬ បន្ទោសកូននោះឡើយ មានតែប្រើពាក្យលួងលោម ព្រោះកូនរបស់គាត់មិនធ្លាប់ធ្វើឱ្យម្តាយពិបាកចិត្តនោះឡើយ ក្រោយពីប្តីគាត់ស្លាប់ចោលកាលពីប៉ុន្មានឆ្នាំមុន គឺរស់នៅតែជាមួយនឹងកូនៗ ប៉ុណ្ណោះ។ 
បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវបាននគរបាលក្រុងប៉ៃលិន ចុះធ្វើកោសល្យវិច្ច័យ រួចប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

បុរសម្នាក់តូចចិត្តមានជំងឺប្រចាំកាយព្យាបាលមិនជា ដាច់ចិត្តលោតទម្លាក់ពីលើស្ពានថ្មអត់ទឹក បណ្តាលឱ្យបោកក្បាលស្លាប់ភ្លាមៗ
បុរសម្នាក់តូចចិត្តមានជំងឺប្រចាំកាយព្យាបាលមិនជា ដាច់ចិត្តលោតទម្លាក់ពីលើស្ពានថ្មអត់ទឹក បណ្តាលឱ្យបោកក្បាលស្លាប់ភ្លាមៗ
បុរសម្នាក់តូចចិត្តមានជំងឺប្រចាំកាយព្យាបាលមិនជា ដាច់ចិត្តលោតទម្លាក់ពីលើស្ពានថ្មអត់ទឹក បណ្តាលឱ្យបោកក្បាលស្លាប់ភ្លាមៗ
បុរសម្នាក់តូចចិត្តមានជំងឺប្រចាំកាយព្យាបាលមិនជា ដាច់ចិត្តលោតទម្លាក់ពីលើស្ពានថ្មអត់ទឹក បណ្តាលឱ្យបោកក្បាលស្លាប់ភ្លាមៗ

PLB Banner on article detail

អត្ថបទពេញនិយម