​អភិបាលខេត្ត​ប៉ៃលិន ដឹកនាំ​គណៈប្រតិភូ​ថ្នាក់​ខេត្ត​ចូលរួម​កិច្ចប្រជុំ​លើ​កិច្ចសហប្រតិបត្តិការ រវាង​ខេត្ត​ប៉ៃលិន និង​ខេត្ត​ចន្ទ​បុរី ប្រទេស​ថៃ

ថ្ងៃសុក្រ 3 ធ្នូ 2021, 8:20

(​ប៉ៃលិន​)​រសៀល​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០២១​តប​តាម​ការអញ្ជើញ​របស់​ភា​គី​ប្រទេស​ថៃ អភិបាលខេត្ត​ចន្ទ​បុរី​, លោកជំទាវ បាន ស្រីមុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​ដឹកនាំ​គណៈប្រតិភូ​ខេត្ត ចូលរួម​កិច្ចប្រជុំ​លើ​កិច្ចសហប្រតិបត្តិការ រវាង​ខេត្ត​ប៉ៃលិន និង​ខេត្ត​ចន្ទ​បុរី ប្រទេស​ថៃ ។​

 

​ក្នុង​កិច្ចប្រជុំ ឯកឧត្តម Sutee Thongyam អភិបាលខេត្ត​ចាន់​ថៈ​បុរី បាន​មានប្រសាសន៍ថា ដោយ​ខេត្ត​ចាន់​ថៈ​បុរី ជា​ខេត្ត​មាន​វិសាលភាព​វិស័យ​កសិកម្ម​ធំ​ផ្នែក​ដំណាំ​ឈើ​ហូប​ផ្លែ ដូច្នេះ​ខេត្ត​មួយ​នេះ​ត្រូវការ​កម្លាំង​ពលករ​កម្ពុជា​ស្របច្បាប់​បន្ថែមចំនួន​២​ម៉ឺន​នាក់ និង​ស្នើអោយ​ភាគី​កម្ពុជា រៀបចំ​បញ្ជូន​ពលករ​មក ដោយមាន​លិខិតឆ្លងដែន​(​ប​ដឺ​ផាក​) កាត​សម្គាល់​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​~១៩ យ៉ាងហោច​បាន​ចំនួន​២​ដង ហើយ​មុនពេល​ឆ្លង​ក្នុង​ទឹកដី​ភាគី​ថៃ​ត្រូវ​ធ្វើតេស្ត​សំណាក ព្រមទាំង​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​៧​ថ្ងៃ​បន្ថែម ជា​បន្ទុក​របស់​ថៅកែ​ថៃ ។​

 

​ជាការ​ឆ្លើយតប លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍ថា ដោយសារ​វិបត្តិ​កូ​វីដ​~១៩ បាន​រុករាន​ជីវិត និង​សេដ្ឋកិច្ច​ប្រជាជន​ជាស​កល ធ្វើអោយមាន​បញ្ហា​កង្វះ​ការងារ​ធ្វើ ដូច្នេះ​បាន​ភាគី​ថៃ​បើកទទួល​ពលករ​កម្ពុ​ជា​អោយបាន​បម្រើការ គឺជា​ការកាត់បន្ថយ​ការ​ឆ្លងដែន​ខុសច្បាប់​និង​ភាពខ្វះខាត ព្រមទាំង​អាច​រក​ចំណូល បង្កើន​ជីវភាព​អោយ​ធូរធារ​ជាង​មុន ហើយ​ជាមួយគ្នានេះដែរ​លោកជំទាវ នឹង​ជួយ​សម្រួលការ​ធ្វើលិខិត​ឆ្លង​ដោយ​ស្របច្បាប់​អោយបាន​ឆាប់រហ័ស​ជូន​បងប្អូន​ពលករ​ខ្មែរ​យើង ។

 

​មានមតិ​បន្ថែម លោកជំទាវ​អភិបាលខេត្ត បានស្នើ​អោយ​ភាគី​ថៃ គោរព​តាម​ការព្រមព្រៀង​មិនត្រូវ​ធ្វើបាប បោកប្រាស់ កេង​ប្រ​វញ្ច​ប្រាក់ចំណូល​របស់​ពលក​រ​កម្ពុជា​ឡើង បើ​មាន​បញ្ហា​អ្វី​សូម​ផ្តល់ព័ត៌មាន​មក​ខាង​ភាគី​កម្ពុជា ដើម្បី​ពិភាក្សា​និង​រក​ដំណោះស្រាយ​រួមគ្នា ។​

 

បន្ថែម​ពីលើ​នេះ លោកជំទាវ បាន​សំណូមពរ​អោយ​ខាង​ភាគី​ថៃ បន្ត​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយគ្នា​ក្នុងការ​ប្រយុទ្ធប្រឆាំង​វីរុស​កូ​វីដ​~១៩ ពិសេស​វិ​រុស​បំ​លែង​ថ្មី អូ​មី​ក្រុង ដែល​កំពុង​រាលដាល​ថ្មី​ទៀត ការទប់ស្កាត់​បទល្មើស​ផ្សេងៗ និង​ជំរុញ​អោយ​ការសាងសង់​ស្ពាន​ព្រំដែន​ច្រក​ព្រំ រវាង​ខេត្ត​ប៉ៃលិន និង​ចាន់​ថៈ​បុរី អោយបាន​លឿន​ឆាប់ ដើម្បី​ត្រៀម​ដំណើរ​បើក​ច្រក​អន្តរជាតិ​ជា​ប្រក្រតី​វិញ ក្រោយ​វិ​ប​ត្តុ​ិ​កូ​វីដ​បាន​ចប់​៕

​អភិបាលខេត្ត​ប៉ៃលិន ដឹកនាំ​គណៈប្រតិភូ​ថ្នាក់​ខេត្ត​ចូលរួម​កិច្ចប្រជុំ​លើ​កិច្ចសហប្រតិបត្តិការ រវាង​ខេត្ត​ប៉ៃលិន និង​ខេត្ត​ចន្ទ​បុរី ប្រទេស​ថៃ
​អភិបាលខេត្ត​ប៉ៃលិន ដឹកនាំ​គណៈប្រតិភូ​ថ្នាក់​ខេត្ត​ចូលរួម​កិច្ចប្រជុំ​លើ​កិច្ចសហប្រតិបត្តិការ រវាង​ខេត្ត​ប៉ៃលិន និង​ខេត្ត​ចន្ទ​បុរី ប្រទេស​ថៃ
​អភិបាលខេត្ត​ប៉ៃលិន ដឹកនាំ​គណៈប្រតិភូ​ថ្នាក់​ខេត្ត​ចូលរួម​កិច្ចប្រជុំ​លើ​កិច្ចសហប្រតិបត្តិការ រវាង​ខេត្ត​ប៉ៃលិន និង​ខេត្ត​ចន្ទ​បុរី ប្រទេស​ថៃ
​អភិបាលខេត្ត​ប៉ៃលិន ដឹកនាំ​គណៈប្រតិភូ​ថ្នាក់​ខេត្ត​ចូលរួម​កិច្ចប្រជុំ​លើ​កិច្ចសហប្រតិបត្តិការ រវាង​ខេត្ត​ប៉ៃលិន និង​ខេត្ត​ចន្ទ​បុរី ប្រទេស​ថៃ
​អភិបាលខេត្ត​ប៉ៃលិន ដឹកនាំ​គណៈប្រតិភូ​ថ្នាក់​ខេត្ត​ចូលរួម​កិច្ចប្រជុំ​លើ​កិច្ចសហប្រតិបត្តិការ រវាង​ខេត្ត​ប៉ៃលិន និង​ខេត្ត​ចន្ទ​បុរី ប្រទេស​ថៃ

PLB Banner on article detail

អត្ថបទពេញនិយម