អភិបាល​រាជធានី ជំរុញ​ឲ្យ​មន្ត្រី​ជំនាញ សិក្សា​គម្រោង ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​ប្រឡាយ​មេ និង​ប្រព័ន្ធ​លូ ឡើងវិញ​

ថ្ងៃព្រហស្បតិ៍ 2 ធ្នូ 2021, 14:38

​ភ្នំពេញ​៖  ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ជំរុញ​ឲ្យ​មន្ត្រី​ជំនាញ​ធ្វើការ​សិក្សា​និង​លើក​ជា​គម្រោង ដើម្បី​ធ្វើការ​ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវ ស្ពាន ប្រឡាយ​មេ បណ្ដាញ​លូ​ជាដើម​ឡើងវិញ ក្រោយពី​ទឹកជំនន់​ព្រែក​ត្នោត បាន​គំរាមកំហែង​និង​ធ្វើអោយ​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន​កាលពី​១​ខែ​មុននេះ និង​ដើម្បី​បង្ការ​ទប់ស្កាត់​កុំអោយ​មានការ​គម្រាមកំហែង​ដោយ​ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត​នេះ​នៅ​បណ្តា​ឆ្នាំក្រោយៗ​ទៀត​។​

 

ការជំរុញ​របស់ ឯកឧត្តម​អភិបាល​រាជធានី​ភ្នំពេញ​បានធ្វើ​ឡើង ក្នុងពេល​ដឹកនាំ​មន្ត្រី​ជំនាញ​សាលា​រាជធានី​និង​អាជ្ញាធរ​ដែនដី​ចុះ​ពិនិត្យមើល​ស្ថានភាព​ជាក់ស្ដែង​នៅតាម​បណ្ដា ប្រឡាយ​មេ ផ្លូវ​មួយចំនួន​និង​នៅតាម​ដងស្ទឹង​ព្រែក​ត្នោត និង​តំបន់​លិច​ទឹក​ក្នុងភូមិ​សាស្ត្រ​ខណ្ឌដង្កោ នៅ​ព្រឹក​ថ្ងៃទី​២​ធ្នូ​២០២១​នេះ​។​

 

​បន្ទាប់មក​ឯកឧត្តម​អភិបាល​រាជធានី​ភ្នំពេញ ក៏បាន​ចុះ​ពិនិត្យមើល​ស្ថានភាព ការដាក់​លូ​នៅ​ផ្លូវ​បេតុង​ចូលទៅ​បឹង​តា​ម៉ា​ត ស្ថិតក្នុង​ភូមិសាស្ត្រ​ភូមិ​ម័​រ និង​ភូមិ​សំបួរ សង្កាត់​ដង្កោ​។ ជុំវិញ​ការចុះពិនិត្យ​ទីតាំង​នេះ ឯកឧត្តម បាន​ជំរុញ​ឲ្យ​ដាក់លូ​មុននឹង​ស្ថាបនា​ផ្លូវ ដើម្បី​រំដោះ​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង នៅក្នុង​ភូមិសាស្ត្រ​ខាងលើ ។ គិត​ត្រឹម​ថ្ងៃទី​០២ ធ្នូ​នេះ បើតាម​មន្ត្រី​ជំនាញ​ថា ការដាក់​បណ្តាញ​លូ នៅ​ផ្លូវ​បេតុង​ចូលទៅ​បឹង​តា​ម៉ា​ត​នេះ ការងារ ដាក់លូ ទំហំ​១​ម៉ែត្រ​៥០​គុណ​២​ម៉ែត្រ បាន​ប្រវែង​៤៥០​ម៉ែត្រ ក្នុង​ប្រវែង​សរុប​៧២៩​ម៉ែត្រ ស្មើ​៦០%​ហើយ​។ ចំពោះ​កា​ងារ​ដាក់លូ ទំហំ​១​ម៉ែត្រ ក្រម​ការងារ​ដាក់លូ​បាន​ប្រវែង​១៩០​ម៉ែត្រ​/៩៩៦​ម៉ែត្រ ស្មើនឹង​១៥%​ហើយ​ដែរ​។

 

បន្ទាប់មកទៀត ឯកឧត្តម ឃួ​ង ស្រេង ក៏បាន​ចុះ​ពិនិត្យ ស្ថានភាព ប្រឡាយ​ជើងឯក ស្ថិតនៅ​ក្នុងភូមិ​គំ​រៀង ក្នុង​សង្កាត់​ព្រៃវែង​។ ប្រឡាយ​នេះ​មាន​តួនាទី​យ៉ាងសំខាន់ ក្នុងការ​ដោះ​ទឹក​ចេញពី​ផ្លូវជាតិ​លេខ​៣ ចូលមក​បឹង​ជើងឯក ដែលមាន​ប្រវែង​១២​គីឡូម៉ែត្រ  ។ ជាមួយគ្នា​នោះ ឯកឧត្តម ឃួ​ង ស្រេង​បាន​ស្នើអោយ​មន្ត្រី​ជំនាញ​នៃ​មន្ទីរជំនាញ​លើក​ជា​គម្រោង ដើម្បី​ស្ថាបនា​ស្ពាន​នៅក្នុង​ភូមិ​កំរៀង​សង្កាត់​ព្រៃវែង​នេះ ដោយ​ដាក់​ទ្វា​ទឹក​ផងដែរ​។ ប្រឡាយ​នេះ​ជា​គម្រោង​និង​ធ្វើការ​ស្ដារ អោយបាន​ទទឹង​ពី​១៥​ទៅ​១៦​ម៉ែត្រ​។ ក្រៅពីនេះ​ក៏បាន​ចុះទៅពិនិត្យ​ស្ថានភាព​ផ្លូវ​មួយចំនួនទៀត នៅតាម​បណ្ដោយ​ស្ទឹង​ព្រែក​ត្នោត ដោយ​ផ្លូវ​ទាំងនេះ ត្រូវតែ​ធ្វើការ​ជួសជុល​ឡើងវិញ និង​ស្ថាបនា​អោយបាន​ធំ​និង​ខ្ពស់ជាង​មុន​។​

 

​ឯកឧត្តម​បញ្ជាក់ថា ស្ថានភាព​ទឹក​ព្រែក​ត្នោត​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ កម្ពស់​ទឹក​ចេះតែ​កើនឡើង ដោយសារ​មានការ​អភិវឌ្ឍ​ច្រើន នៅតាម​បណ្ដោយ​ដងស្ទឹង​ព្រែក​ត្នោត ដែល​ធ្វើ​ឲ្យ​ទឹក​ហូរ​ចូលមក​ទឹកស្ទឹង​ព្រែក​ត្នោត​តែមួយ ធ្វើឱ្យ​កំពស់​ទឹក​កើន​ឡើងជា​លំដាប់​។ រដ្ឋបាល​រាជធានី​ភ្នំពេញ និង​លើក​ជា​ទំនប់​តាម​បណ្ដោយ​សណ្តរ​ស្ទឹង​ព្រែក​ត្នោត​នេះ ឲ្យ​បាន​ខ្ពស់ជាង​មុន​ធ្វើយ៉ាងណា​ទប់ស្កាត់​ការលិចលង់​អោយបាន​នៅ​ឆ្នាំក្រោយៗ​ទៀត​៕​

អភិបាល​រាជធានី ជំរុញ​ឲ្យ​មន្ត្រី​ជំនាញ សិក្សា​គម្រោង ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​ប្រឡាយ​មេ និង​ប្រព័ន្ធ​លូ ឡើងវិញ​
អភិបាល​រាជធានី ជំរុញ​ឲ្យ​មន្ត្រី​ជំនាញ សិក្សា​គម្រោង ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​ប្រឡាយ​មេ និង​ប្រព័ន្ធ​លូ ឡើងវិញ​
អភិបាល​រាជធានី ជំរុញ​ឲ្យ​មន្ត្រី​ជំនាញ សិក្សា​គម្រោង ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​ប្រឡាយ​មេ និង​ប្រព័ន្ធ​លូ ឡើងវិញ​
អភិបាល​រាជធានី ជំរុញ​ឲ្យ​មន្ត្រី​ជំនាញ សិក្សា​គម្រោង ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​ប្រឡាយ​មេ និង​ប្រព័ន្ធ​លូ ឡើងវិញ​
អភិបាល​រាជធានី ជំរុញ​ឲ្យ​មន្ត្រី​ជំនាញ សិក្សា​គម្រោង ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​ប្រឡាយ​មេ និង​ប្រព័ន្ធ​លូ ឡើងវិញ​
អភិបាល​រាជធានី ជំរុញ​ឲ្យ​មន្ត្រី​ជំនាញ សិក្សា​គម្រោង ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​ប្រឡាយ​មេ និង​ប្រព័ន្ធ​លូ ឡើងវិញ​
អភិបាល​រាជធានី ជំរុញ​ឲ្យ​មន្ត្រី​ជំនាញ សិក្សា​គម្រោង ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​ប្រឡាយ​មេ និង​ប្រព័ន្ធ​លូ ឡើងវិញ​
អភិបាល​រាជធានី ជំរុញ​ឲ្យ​មន្ត្រី​ជំនាញ សិក្សា​គម្រោង ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​ប្រឡាយ​មេ និង​ប្រព័ន្ធ​លូ ឡើងវិញ​
អភិបាល​រាជធានី ជំរុញ​ឲ្យ​មន្ត្រី​ជំនាញ សិក្សា​គម្រោង ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​ប្រឡាយ​មេ និង​ប្រព័ន្ធ​លូ ឡើងវិញ​

PLB Banner on article detail

អត្ថបទពេញនិយម