គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា កំណត់​យក​ថ្ងៃទី​០២ ខែធ្នូ ប្រជុំ​វិសាមញ្ញ នីតិកាល​ទី​៤ លើ​សេចក្តីព្រៀងច្បាប់​សំខាន់ៗ​ចំនួន​៣

ថ្ងៃពុធ 1 ធ្នូ 2021, 14:42

បន្ទាប់ពី​បាន​ពិនិត្យ និង​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​ដែល​រដ្ឋសភា​បាន​បញ្ជូន​រួចមក គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា បានកំណត់​យក​ថ្ងៃ​ព្រហស្បតិ៍ ទី​០២ ខែធ្នូ ឆ្នាំ​២០២១ វេលា​ម៉ោង​០៨:០០​នាទី​ព្រឹក ដើម្បី​ប្រជុំ​ព្រឹទ្ធសភា​ជា​វិសាមញ្ញ នីតិកាល​ទី​៤ ដោយ​លើកយក​នូវ​របៀបវារៈ​សំខាន់ៗ​ចំនួន​៣​មក​ពិនិត្យ​និង​ផ្តល់យោបល់ ដើម្បីឱ្យ​សេចក្តីព្រាងច្បាប់​នោះ​មាន​លក្ខណ​គ្រប់​ជ្រុងជ្រោយ​និង​បម្រើ​ដល់​ផលប្រយោជន៍​ប្រជាជន​និង​សង្គមជាតិ​។​

 

​ឯកឧត្តម ម៉ម ប៊ុននាង​អ្នកនាំពាក្យ​ព្រឹទ្ធសភា​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅក្រោយ​កិច្ចប្រជុំ​អចិន្ត្រៃយ៍​នេះ​ថា របៀបវារៈ​សំខាន់ៗ​ដែល​កិច្ចប្រជុំ​វិសាមញ្ញ​ព្រឹទ្ធសភា​និង​លើក​យកមក​ប្រជុំ​នៅ​ព្រឹក​ថ្ងៃស្អែក​នេះ​រួមមាន​:
១-​ពិនិត្យ និង​ឱ្យយោបល់​លើ​សេចក្តីព្រាងច្បាប់ ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២២ ។
២-​ពិនិត្យ និង​ឱ្យយោបល់​លើ​សេចក្តីព្រាងច្បាប់ ស្តីពី​ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២០ ។​
៣-​ពិនិត្យ និង​ឱ្យយោបល់​លើ​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​អាស៊ាន ស្តីពី​ការពង្រឹង​យន្តការ​ដោះស្រាយ​វិវាទ ។​

 

សូមបញ្ជាក់ថា​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា នា​ព្រឹក​នេ​ញ ប្រព្រឹត្តិ​ឡើង​ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕​

គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា កំណត់​យក​ថ្ងៃទី​០២ ខែធ្នូ ប្រជុំ​វិសាមញ្ញ នីតិកាល​ទី​៤ លើ​សេចក្តីព្រៀងច្បាប់​សំខាន់ៗ​ចំនួន​៣
គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា កំណត់​យក​ថ្ងៃទី​០២ ខែធ្នូ ប្រជុំ​វិសាមញ្ញ នីតិកាល​ទី​៤ លើ​សេចក្តីព្រៀងច្បាប់​សំខាន់ៗ​ចំនួន​៣

PLB Banner on article detail