​នគរបាល​ក្រុង​បាត់ដំបង​បង្ក្រាប​ករណី​ហិង្សា ដោយ​អាវុធ​ឃាត់ខ្លួន​ជនសង្ស័យ​០៤​នាក់​

ថ្ងៃពុធ 1 ធ្នូ 2021, 12:42

​ខេត្តបាត់ដំបង​! កម្លាំង​ផ្នែក​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង បាន​បើក​ការស្រាវជ្រាវ​និង​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៤​នាក់​ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​ទៅនឹង​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទំងន់ទោស​(​គិតទុក​ជាមុន​)​។​

 

​លោក​វរ​សេនី យ៍​ឯក ពេជ្រ សា​រ៉ែ​ន អ​ធិ ការ​នគរ បាល​ក្រុង​បាត់ដំបង បានបញ្ជាក់​អោយដឹងថា កាលពី​ថ្ងៃទី​២៩ និង​៣០  ខែវិច្ឆិកា​ឆ្នាំ​២០២១  ដោយ​អនុវត្តតាម​យោបល់​ដឹកនាំ​របស់លោក  ឧ​ត្ត​ម​សេ នី​យ៍​ទោ សាត គឹម​សាន ស្នងការ នៃ​ស្នងការដ្ឋាន នគរ​ខេត្តបាត់ដំបង រួម​នឹង​យោ​ប ល់ លោក​វរ​សេ នី​យ៍​ឯក  លឹម  ពុ​ទ្ធី​ឡា  ស្នងការរង​ផែនការ​ងារ​នគរ បាល​ព្រ ហ្ម​ទ័​ណ្ឌ និង​ដោយ​បានការ​សម្រប ស​ម្រួ ល លើ​នីតិវិធី​ពី​ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃ អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​ផង នោះ លោក​បាន​ដឹកនាំ​កម្លាំង​ជំ នា​ញ​ចុះ​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​រហូត​ឈា ន​ដល់​ការឃាត់ខ្លួន​ជន សង្ស័យ​ចំនួន​០៤​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​ក្នុងករណី​ហិង្សា​ដោយ​អាវុធ​។​

 

​ជន សង្ស័យ​ចំនួន​០៤​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​រួមមាន​!
១-​ឈ្មោះ វ៉ែ​ង សុវណ្ណ ហៅ អាវ​ណ្ណ ភេទ​ប្រុស អាយុ ២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្វាយជ្រំ ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង
២-​ឈ្មោះ ដួង ចិន្តា ភេទ​ស្រី អាយុ ៣៣​ឆ្នាំ ស្នាក់ នៅ​ភូមិ​កាប់​គោ​ថ្មី  សង្កា ត់​អូ​ចារ ក្រុង​បាត់ដំបង
៣-​ឈ្មោះ ហ៊ុន បូរី ភេទ​ប្រុស  អាយុ ២ ៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ក្រូច  ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ ដំប ង​
៤-​ឈ្មោះ ហូ​វ សុជាតិ ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ មា ន ទីលំនៅ​ស្វាយជ្រំ ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ ដំប ង​។​

 

​ដែល​ជនសង្ស័យ​ខាងលើ​កាលពី​យប់​ថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង​០០​និង​៣០​នាទី ឈានចូល​ថ្ងៃទី​២៨  ខែ វិច្ឆិកា  ឆ្នាំ ២០២១ មាន​ករណី​ហិង្សា ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​មួយ​បាន​កេ​ី​ត ឡេ​ី​ង​នៅ​ចំណុច​ក្រុមទី​១៧ ភូមិ​កាប់​គោ​ថ្មី សង្កាត់  អូរ​ចារ ក្រុង​បាត់ដំបង ពួកគេ​បាន​ធ្វេ​ី​សកម្មភាព​ប្រេ​ី​ប្រាស់​អាវុធ​(​កាំបិត​)​កាប់​ទៅលើ​ជនរងគ្រោះ​ឈ្មោះ សំ វិ​តុល ភេទ​ប្រុស អាយុ ២៨​ឆ្នាំ មាន​ទី​លំ​ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ ដំបង បណ្តាលឱ្យ​រងរបួស​ធ្ងន់​ធ្ង​រ  ហេ​ី​យ​ត្រូវបាន​នាំទៅ​សង្គ្រោះបន្ទាន់​នៅឯ​មន្ទីរពេទ្យ  ។​

 

​បន្ទាប់ពី​កេ​ី​ត​ហេតុ​ជនសង្ស័យ​បាន​គេចខ្លួនបាត់  ហេ​ី​យ​តាមរយៈ​អង្គហេតុ​មួយ​នេះ​សមត្ថកិច្ច​នគរបាល​ក្រុង​បាត់ដំបង​ធ្វេ​ី​ការស្រាវជ្រាវ​រហូត​ឈានទៅ​កំណត់​មុខសញ្ញា​និង​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ ដោយនៅ​ចំពោះមុខ​សមត្ថកិច្ច​ក្រុម​ជនសង្ស័យ​បាន​ឆ្លេ​ី​យ​សារភាពថា​ពួកគេ​ពិតជា​បាន​យក​កាំបិត​កាប់​ទៅលើ​ជនរងគ្រោះ​ពិតប្រាកដ​មែន  ហេ​ី យ មូលហេតុ​ដែល​នាំទៅដល់​ករណី​ហិង្សា​នេះ​គឺជា​ការដោះស្រាយ​គំនុំ​តែប៉ុណ្ណោះ​។

 

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​កម្លាំង​ជំនាញ​នៃ​អធិការនគរបាល​ក្រុង បាត់ដំបង​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​ជំនាញ​ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់​។​

​នគរបាល​ក្រុង​បាត់ដំបង​បង្ក្រាប​ករណី​ហិង្សា ដោយ​អាវុធ​ឃាត់ខ្លួន​ជនសង្ស័យ​០៤​នាក់​
​នគរបាល​ក្រុង​បាត់ដំបង​បង្ក្រាប​ករណី​ហិង្សា ដោយ​អាវុធ​ឃាត់ខ្លួន​ជនសង្ស័យ​០៤​នាក់​
​នគរបាល​ក្រុង​បាត់ដំបង​បង្ក្រាប​ករណី​ហិង្សា ដោយ​អាវុធ​ឃាត់ខ្លួន​ជនសង្ស័យ​០៤​នាក់​
​នគរបាល​ក្រុង​បាត់ដំបង​បង្ក្រាប​ករណី​ហិង្សា ដោយ​អាវុធ​ឃាត់ខ្លួន​ជនសង្ស័យ​០៤​នាក់​
​នគរបាល​ក្រុង​បាត់ដំបង​បង្ក្រាប​ករណី​ហិង្សា ដោយ​អាវុធ​ឃាត់ខ្លួន​ជនសង្ស័យ​០៤​នាក់​

PLB Banner on article detail

អត្ថបទពេញនិយម