អភិបាល​រាជធានី ព​ន្លឿ​ន​អាជ្ញាធរ​ខណ្ឌ​បង្កើត​កម្មវិធី​ផ្ដល់​អាវ​រងា ភួយ ក្រមា និង​ថវិកា ជូន​មនុស្ស​ចាស់​

ថ្ងៃពុធ 1 ធ្នូ 2021, 12:36

​ភ្នំពេញ​៖ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​១៣​ទៀត បង្កើត​កម្មវិធី ដើម្បី​ផ្ដល់​អំណោយ​របស់​សម្ដេច​តេ​ជោ​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុន សែន ដែលមាន​ដូចជា អាវ​រងា ភួយ ក្រមា និង​ថវិកា ជូន​ដល់​មនុស្ស​ចាស់​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​អោយបាន​លឿន​និង​ទាន់ពេលវេលា ពោលគឺ​កម្មវិធី​នេះ​ត្រូវ​រៀបចំឡើង កុំ​ឲ្យ​ហួស​ពីថ្ងៃ​អាទិត្យ​សប្តាហ៍​នេះ ខណៈដែល​អាកាសធាតុ​បាន​នឹង​កំពុង​ចុះ​ត្រជាក់​បណ្តើរៗ​ហើយ​នោះ​។​

 

​ការជំរុញ​បែប​របស់ ឯកឧត្តម ឃួ​ង ស្រេង បានធ្វើ​ឡើង​ក្នុង​ពិធី​ប្រគល់​អំណោយ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន ជូន​សមាជិក សមាជិកា សមាគម​មនុស្ស​ចាស់​ដែលមាន​ជីវភាព​ក្រីក្រ​នៅក្នុង​ខណ្ឌដង្កោ​នា​ព្រឹក​ថ្ងៃទី​០១​ខែធ្នូ​ឆ្នាំ​២០២១​នៅ​សាលា​ខណ្ឌដង្កោ​។​

 

​សមាជិក សមាជិកា​សមាគម​មនុស្ស​ចាស់ មាន​ជីវភាព​ក្រីក្រ​នៅក្នុង​ខណ្ឌដង្កោ ដែល​ទទួល​
​អំណោយ​នេះ មាន​ចំនួន​១២០​នាក់ ដែល​ក្នុង​ម្នាក់ៗ ទទួលបាន​ថវិកា ចំនួន​៥​ម៉ឺន​រៀល អាវ​រងា​១ ភួយ​១ និង​ក្រមា​១​។​

 

​ឯកឧត្តម ឃួ​ង ស្រេង​បាន​មានប្រសាសន៍​លើកឡើងថា សម្ដេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ស្ពាន​ឆ្លងទន្លេ​មេគង្គ​នៅ​ស្ទឹងត្រង់ បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​រាជធានី ខេត្ត​ត្រូវ​យកចិត្តទុកដាក់​ផ្ដល់នូវ​អាវ​រងា ភួយ​ជូន​មនុស្ស​ចាស់ ដោយសារតែ​អាកាសធាតុ​នឹង​ចុះ​ត្រជាក់​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ ។ អនុវត្ត​ទៅតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ថ្ងៃនេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​នាំនូវ​អំណោយ​របស់​សម្ដេច​តេ​ជោ​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​មក​ចែកជូន​បងប្អូន​សមាជិក​សមាជិកា​សមាគម​មនុស្ស​ចាស់​នៅក្នុង​ខណ្ឌដង្កោ​ចំនួន​១២០​នាក់​។​

 

ឯកឧត្តម ឃួ​ង ស្រេង​បាន​បញ្ជាក់ថា សម្រាប់​ថ្ងៃនេះ សមាជិក​សមាជិកា​នៅក្នុង​សមាគម​មនុស្ស​ចាស់​នៅក្នុង​ខណ្ឌដង្កោ ទទួលបាន​នូវ​អំណោយ​របស់​សម្ដេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ហើយ​។​

 

​ដូច្នេះ​ឯកឧត្តម​ស្នើ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ផ្សេងទៀត​ត្រូវបង្កើត​កម្មវិធី​ផ្ដល់​អំណោយ​ជូន​មនុស្ស​ចាស់​ដែលមាន​ទាំង​ថវិកា អាវ​រងា ភួយ​ក្រមា កុំឱ្យ​ហួស​ថ្ងៃអាទិត្យ​សប្តាហ៍​នេះ ដោយសារតែ​អាកាសធាតុ​បានចាប់ផ្ដើម​ចុះ​ត្រជាក់​ហើយ​។​

 

ឯកឧត្តម ឃួ​ង ស្រេង​ក៏បាន​មានប្រសាសន៍​បញ្ជាក់ទៀតថា នៅ​រាជធានី​ភ្នំពេញ យើង​បាន​កសាង សមាគម​មនុស្ស​ចាស់ បាន​ទាំង​១០៥​សង្កាត់​ហើយ​។ ដូច្នេះ​​អាជ្ញាធរ​ខណ្ឌ សង្កាត់​ត្រូវ ចុះ​ពិនិត្យ​តាមដាន​និង​
​សួរសុខទុក្ខ​មនុស្ស​ចា​ស់​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​ដោយសារតែ​មនុស្ស​ចាស់ ជា​អ្នកមានគុណ​របស់​យើង ហើយ​ប្រពៃណី​ដូនតា​របស់​យើង​ក៏បាន​បន្សល់ទុក ដោយ​អោយ​យើង​ត្រូវតែមាន​ក​ត្ត​ញ្ញូ​ចំពោះ​មនុស្ស​ចាស់​ផងដែរ​៕​

អភិបាល​រាជធានី ព​ន្លឿ​ន​អាជ្ញាធរ​ខណ្ឌ​បង្កើត​កម្មវិធី​ផ្ដល់​អាវ​រងា ភួយ ក្រមា និង​ថវិកា ជូន​មនុស្ស​ចាស់​
អភិបាល​រាជធានី ព​ន្លឿ​ន​អាជ្ញាធរ​ខណ្ឌ​បង្កើត​កម្មវិធី​ផ្ដល់​អាវ​រងា ភួយ ក្រមា និង​ថវិកា ជូន​មនុស្ស​ចាស់​
អភិបាល​រាជធានី ព​ន្លឿ​ន​អាជ្ញាធរ​ខណ្ឌ​បង្កើត​កម្មវិធី​ផ្ដល់​អាវ​រងា ភួយ ក្រមា និង​ថវិកា ជូន​មនុស្ស​ចាស់​
អភិបាល​រាជធានី ព​ន្លឿ​ន​អាជ្ញាធរ​ខណ្ឌ​បង្កើត​កម្មវិធី​ផ្ដល់​អាវ​រងា ភួយ ក្រមា និង​ថវិកា ជូន​មនុស្ស​ចាស់​
អភិបាល​រាជធានី ព​ន្លឿ​ន​អាជ្ញាធរ​ខណ្ឌ​បង្កើត​កម្មវិធី​ផ្ដល់​អាវ​រងា ភួយ ក្រមា និង​ថវិកា ជូន​មនុស្ស​ចាស់​

PLB Banner on article detail