ឃាត់ខ្លួនជនសង្ស័យ២នាក់ ពីបទរក្សាទុក ថ្នាំញៀន

ថ្ងៃពុធ 1 ធ្នូ 2021, 12:32

ខេត្តបាត់ដំបង! កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន០១ករណីក្នុងបទល្មើជាក់ស្តែង។

 

លោកវរសេនីយ៍ឯក សុខ និមល ប្រធានការិយាល័យប្រឆាំងគ្រឿងញៀនបានអោយដឹងថា កិច្ចចុះប្រតិបត្តិការខាងលើធ្វើឡើងកាលពីវេលាម៉ោង ១៥និង៣០នាទី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចក្រុមទី០៧ ភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។

 

ដោយក្នុងបទល្មើសជាក់ស្តែងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់
១-ឈ្មោះ ឡាំង ម៉ារ៉ូ ភេទប្រុស  អាយុ ៣២ឆ្នាំ
២-ឈ្មោះ គង ពន្លឺ ហៅ គ្លី ភេទប្រុស អាយុ ៣៨ឆ្នាំ អ្នកទាំងពីរមានទីលំនៅក្នុងភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។

 

វត្ថុតាងចាប់យកបានរួមមាន!
- ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក ICE)ចំនួន ០២ថង់ ទំងន់ ៦,៣២ក្រាម ទាំងសំបក
- ទូរស័ព្ទដៃចំនួន០៣គ្រឿង
- ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន០១គ្រឿង -កាបូបដាក់លុយ ០៣ និងប្រាក់ចំនួន ២៣៥០០រៀល(ពីរម៉ឺនបីពាន់ប្រាំរយរៀល)។

 

ក្រោយពីឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កំពុងរៀបចំសំណុំរឿងបញ្ជូនបន្តទៅតុលាការដើម្បីចាត់ការតាមនីតិវិធី ។

ឃាត់ខ្លួនជនសង្ស័យ២នាក់ ពីបទរក្សាទុក ថ្នាំញៀន

PLB Banner on article detail

អត្ថបទពេញនិយម