បង្ក្រាប​សង្វៀ​ន​ជល់​មាន់​មួយកន្លែង ​ឃាត់ខ្លួន​មនុស្ស​០៤​នាក់​ និង​អា​គក់០៤​ក្បាល​

ថ្ងៃពុធ 1 ធ្នូ 2021, 12:32

​ខេត្តបាត់ដំបង​! កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង បាន​បើក​ការបង្ក្រាប​ទីតាំង​ល្បែង​សង្វៀន​ប្រជល់មាន់​មួយកន្លែង និង​បានធ្វើការ​ឃាត់ខ្លួន​អ្នកពាក់ព័ន្ធ​ចំនួន​០៤​នាក់​រួមជាមួយ​វត្ថុតាង​មួយចំនួនធំ​។​

 

​លោក​វរសេនីយ៍ឯក ពេជ្រ សា​រ៉ែ​ន អធិការនគរបាល​ក្រុង​បាត់ដំបង​បានអោយដឹងថា ជាមួយ​កិច្ចប្រតិបត្តិការ​នេះ​ធ្វើឡើង​នៅវេលា​ម៉ោង ១១​និង​០០​នាទី ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ​២០២១ ស្ថិតនៅ​ចំណុច​ក្រុមទី​០៦ ភូមិ​កំពង់​សីមា សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង​។​

 

នៅក្នុង​កិច្ចប្រតិបត្តិការ​ខាងលើ​នេះដែរ សមត្ថកិច្ច​ជំនាញ​បានធ្វើការ​ឃាត់ខ្លួន​អ្នកប្រព្រឹត្ត​ចំនួន​០៤​នាក់ ក្នុងនោះ​ម្ចាស់ផ្ទះ​ម្នាក់ រួមជាមួយ​វត្ថុតាង​មាន​!
.​ម៉ូតូ​ចំនួន ៩ គ្រឿង​
.​ស៊ុម​ក្រុងមាន់​ចំនួន ៦
.​សង្វៀន​ជល់​មាន់​ចំនួន ១
.​មាន់​ចំនួន ៤ ក្បាល
 ព្រមទាំង​សម្ភារៈ​ពាក់ព័ន្ធ​ល្បែង​ជល់​មាន់​ផ្សេងៗ​មួយចំនួនទៀត ។​

 

 ក្រោយឃាត់ខ្លួន​ក្រុម​អ្នកប្រព្រឹត្ត​ល្បែងស៊ីសង​ប្រជល់មាន់​ខាងលើ​រួមជាមួយ​វត្ថុតាង ត្រូវបាន​បញ្ជូនទៅ​ផ្នែក​ជំនាញ​ដេ​ី​ម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​។​

បង្ក្រាប​សង្វៀ​ន​ជល់​មាន់​មួយកន្លែង ​ឃាត់ខ្លួន​មនុស្ស​០៤​នាក់​ និង​អា​គក់០៤​ក្បាល​
បង្ក្រាប​សង្វៀ​ន​ជល់​មាន់​មួយកន្លែង ​ឃាត់ខ្លួន​មនុស្ស​០៤​នាក់​ និង​អា​គក់០៤​ក្បាល​
បង្ក្រាប​សង្វៀ​ន​ជល់​មាន់​មួយកន្លែង ​ឃាត់ខ្លួន​មនុស្ស​០៤​នាក់​ និង​អា​គក់០៤​ក្បាល​
បង្ក្រាប​សង្វៀ​ន​ជល់​មាន់​មួយកន្លែង ​ឃាត់ខ្លួន​មនុស្ស​០៤​នាក់​ និង​អា​គក់០៤​ក្បាល​
បង្ក្រាប​សង្វៀ​ន​ជល់​មាន់​មួយកន្លែង ​ឃាត់ខ្លួន​មនុស្ស​០៤​នាក់​ និង​អា​គក់០៤​ក្បាល​
បង្ក្រាប​សង្វៀ​ន​ជល់​មាន់​មួយកន្លែង ​ឃាត់ខ្លួន​មនុស្ស​០៤​នាក់​ និង​អា​គក់០៤​ក្បាល​
បង្ក្រាប​សង្វៀ​ន​ជល់​មាន់​មួយកន្លែង ​ឃាត់ខ្លួន​មនុស្ស​០៤​នាក់​ និង​អា​គក់០៤​ក្បាល​
បង្ក្រាប​សង្វៀ​ន​ជល់​មាន់​មួយកន្លែង ​ឃាត់ខ្លួន​មនុស្ស​០៤​នាក់​ និង​អា​គក់០៤​ក្បាល​
បង្ក្រាប​សង្វៀ​ន​ជល់​មាន់​មួយកន្លែង ​ឃាត់ខ្លួន​មនុស្ស​០៤​នាក់​ និង​អា​គក់០៤​ក្បាល​

PLB Banner on article detail

អត្ថបទពេញនិយម