ប្រតិភូកម្ពុជា.ថៃប្រជុំពិភាក្សាគ្រោងបើកច្រកអន្តរជាតិនិងច្រកតំបន់ខេត្តបន្ទាយមានជ័យនិងខេត្តបាត់ដំបងឈមខេត្តស្រៈកែវ

ថ្ងៃអង្គារ 30 វិច្ឆិកា 2021, 20:47

(បន្ទាយមានជ័យ)៖ប្រតិភូកម្ពុជា.ថៃខេត្តជាប់ជាយដែនបានជួបប្រជុំពិភាក្សាពង្រឹងសម្ព័ន្ធមេត្រីភាពរវាងខេត្តបន្ទាយមានជ័យនិងខេត្តបាត់ដំបងកម្ពុជា និងខេត្តស្រៈកែវប្រទេសថៃនៅរសៀលថ្ងៃទី២៥ ខែ វិច្ឆិការ ឆ្នាំ២០២១ស្នាក់ការអន្តរជាតិក្លងលឹក ស្រុកអារ័ញ្ញ ខេត្តស្រៈកែវ។

ប្រតិភូកម្ពុជា មានលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ
លោក សុខ លូ អភិបាលខេត្តបាត់ដំបងភាគីថៃ លោក បរិនបញ្ញា ភោធិសាធ អភិបាលខេត្តស្រៈកែវ និងមន្ត្រីរាជការ កងកម្លាំប្រដាប់អាវុធបានចូលរួមជាច្រើនរូបទៀត។

កិច្ចប្រជុំពិភ្សារវាងកម្ពុជា.ថៃខេត្តជាប់ជាយដែននេះ ដើម្បីសំបើកច្រកអន្តរជាតិនិងច្រកតំបន់ក្នុងភូមិសាស្គ្រខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ឈមខេត្តស្រះកែវប្រទេសថៃ។

ពិភាក្សាបើកច្រកជាប់ព្រំដែនខេត្តបន្ទាយមានជ័យ ច្រកអន្តរជាតិប៉ោយប៉ែត ច្រកតំបន់ម៉ឡៃ និងបឹងត្រកួន និងខេត្តបាត់ដំបង ច្រកអន្តរជាតិគីឡូ១៣ ស្រុកសំពៅលូន ឈមភាគីច្រកខៅឌិន ស្រុកក្លងហាត ខេត្តស្រៈកែវ។

ភាគីកម្ពុជាស្នើរសំអោយចេញចូល១ថ្ងៃ ៣.០០០នាក់ចេញចូលម៉ោង៦ព្រឹកដល់ម៉ោង១០យប់ អ្នកអូសរទេះ១ថ្ងៃអនុញ្ញាតិ៣០០ជើងក្នុង១រទេសអនុញ្ញាតិ៦នាក់តែត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ពលករដែលមានបោដឺផាស់រឺប័ណ្ណឆ្លងព្រំដែនត្រូវអនុញ្ញាតិរយៈពេល៣ខែចំនួន៩០ថ្ងៃដែលធ្វើកសិកម្មតាមបន្ទាត់ព្រំដែន។

ក្នុងប្រជុំពិភាក្សាភាគីថៃបានទទួលយកសំណើរអភិបាលខេត្តជាប់ជាយដែនស្រៈកែវប្រទេសថៃនិងខេត្តបន្ទាយមានជ័យនិងខេត្តបាត់ដំបងដើម្បីស្នើសំទៅរាជរដ្ឋាភិបាលថៃដើម្បីសម្រេចនិងជម្រាបពេលក្រោយ៕

ប្រតិភូកម្ពុជា.ថៃប្រជុំពិភាក្សាគ្រោងបើកច្រកអន្តរជាតិនិងច្រកតំបន់ខេត្តបន្ទាយមានជ័យនិងខេត្តបាត់ដំបងឈមខេត្តស្រៈកែវ
ប្រតិភូកម្ពុជា.ថៃប្រជុំពិភាក្សាគ្រោងបើកច្រកអន្តរជាតិនិងច្រកតំបន់ខេត្តបន្ទាយមានជ័យនិងខេត្តបាត់ដំបងឈមខេត្តស្រៈកែវ
ប្រតិភូកម្ពុជា.ថៃប្រជុំពិភាក្សាគ្រោងបើកច្រកអន្តរជាតិនិងច្រកតំបន់ខេត្តបន្ទាយមានជ័យនិងខេត្តបាត់ដំបងឈមខេត្តស្រៈកែវ
ប្រតិភូកម្ពុជា.ថៃប្រជុំពិភាក្សាគ្រោងបើកច្រកអន្តរជាតិនិងច្រកតំបន់ខេត្តបន្ទាយមានជ័យនិងខេត្តបាត់ដំបងឈមខេត្តស្រៈកែវ

PLB Banner on article detail

អត្ថបទពេញនិយម