ដើមខែ​ធ្នូ ខេត្ត​មួយចំនួន​នឹង​ចុះ​ត្រជាក់​ដល់ ១៥​អង្សា​សេ​

ថ្ងៃអង្គារ 30 វិច្ឆិកា 2021, 13:32

​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ បាន​ឲ្យ​ដឹងថា នៅ​ចន្លោះ​ពីថ្ងៃ​ទី​១ ដល់​ថ្ងៃទី​៧ ខែធ្នូ ខាងមុខ អាកាសធាតុ​នៅក្នុង​ប្រទេស​កម្ពុជា​នឹង​ចុះ​ត្រជាក់ ដោយ​ខេត្ត​ខ្លះ​អាច​នឹង​ចុះ​ដល់​១៥​អង្សា​សេ​។​

 

​បើតាម​ក្រសួង​ថា ព្រះរាជាណាចក្រ​កម្ពុជា​យើង​ទទួល​ឥទ្ធិពល ពី​ទ្រនុង​សម្ពាធ​ខ្ពស់​ប្រទេស​ចិន ដែល​បន្ត​រំកិល​ចុះមក​ក្រោម​ជាមួយនឹង​ខ្យល់មូសុង ឦសាន បង្កើនល្បឿន ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ​។​

 

​ស្ថានភាព​បែបនេះ​នឹងធ្វើ​ឲ្យ​៖

១៖ បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល​

-​សីតុណ្ហភាព​អប្បបរមា មាន​ពី ១៧-១៩ °C

-​សីតុណ្ហភាព​អតិបរមា មាន​ពី ២៦-២៨ °C

-​អាចមាន​អាកាសធាតុ​ត្រជាក់​បង្គួរ និង​ខ្យល់​ខុសធម្មតា (​ខ្យល់​រដូវ​)​។​

២៖ បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​

-​សីតុណ្ហភាព​អប្បបរមា មាន​ពី ១៦-១៨ °C

-​សីតុណ្ហភាព​អតិបរមា មាន​ពី ២៦-២៨ °C

-​ក្នុងនោះ​ខេត្តមណ្ឌលគិរី​, ខេត្ត​រតនគីរី​, ខេត្តព្រះវិហារ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ សីតុណ្ហភាព​អប្បបរមា​អាច​ចុះ​ដល់ ១៥°C​។​

៣៖ តំបន់​មាត់សមុទ្រ​

-​សីតុណ្ហភាព​អប្បបរមា មាន​ពី ១៨-២០ °C

-​សីតុណ្ហភាព​អតិបរមា មាន​ពី ២៧-២៩ °C

– អាចមាន​អាកាសធាតុ​ត្រជាក់​បន្តិចបន្តួច និង​ខ្យល់​ខុសធម្មតា (​ខ្យល់​រដូវ​)​។​

 

​ក្រសួង​ធនធានទឹក អំពាវនាវ​ដល់​ប្រជាពលរដ្ឋ សូម​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​ការធ្លាក់ ចុះ​នៃ​សីតុណ្ហភាព​ត្រជាក់​នេះ​៕

ដើមខែ​ធ្នូ ខេត្ត​មួយចំនួន​នឹង​ចុះ​ត្រជាក់​ដល់ ១៥​អង្សា​សេ​
ដើមខែ​ធ្នូ ខេត្ត​មួយចំនួន​នឹង​ចុះ​ត្រជាក់​ដល់ ១៥​អង្សា​សេ​

PLB Banner on article detail

អត្ថបទពេញនិយម