អាវុធហត្ថខេត្តបាត់ដំបងឃាត់ខ្លួនមនុស្ស០៧នាក់ពាក់ព័ន្ធករណីកាប់ឆ្ការ គាស់រាន ឈូសឆាយដីព្រៃលិចទឹកខុសច្បាប់

ថ្ងៃអង្គារ 30 វិច្ឆិកា 2021, 12:32

បាត់ដំបង៖ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបឃាត់ខ្លួនមនុស្ស០៧នាក់ពាក់ព័ន្ធករណីកាប់ឆ្ការគាស់រានឈូសឆាយដីព្រៃលិចទឹក ដើម្បីអនុវត្តតាមផ្លូវច្បាប់។

លោកវរសេនីយ៍ត្រី សូ ឌី ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានអោយដឹងថា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក្នុងការយកចិត្តទុកដាក់បង្ក្រាបទប់ស្កាត់រាល់បទល្មើសនានាដែលកើតមាននៅក្នុងមូលដ្ឋានខ្លួន ជាក់ស្តែងនៅវេលាម៉ោង ១៣និង២៥នាទី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោកបានដឹកនាំកម្លាំងក្នុងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបងសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឯកភ្នំ និងកម្លាំងជំនាញជលផលស្រុកឯកភ្នំ បានចុះធ្វើការបង្ក្រាបករណីកាប់ឆ្ការ គាស់រាន ឈូសឆាយដីព្រៃលិចទឹក មួយករណីក្នុងបទល្មើសជាក់ស្តែងនៅចំណុចអូរកំបុត ស្ថិតក្នុងភូមិ ព្រែកឆ្តោ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

ជាមួយកិច្ចចុះប្រតិបត្តិការនេះដែរ ក្នុងបទល្មើសជាក់ស្តែងសមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនមនុស្សពាក់ព័ន្ធចំនួន០៧នាក់រួមមាន!
១-ឈ្មោះ ប៉ិប ហាក់ ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង
២-ឈ្មោះ ងួន គក់ ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរកសិករ រស់នៅភូមិ គោកដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង (ម្ចាស់ត្រាត់ទ័រ)
៣-ឈ្មោះ គង់ ប៊ុនធឿន ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង
៤-ឈ្មោះ ងី ថង ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរកសិករ រស់នៅភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង
៥-ឈ្មោះ គង់ សុរិន្ទ ភេទប្រុស អាយុ ៥៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង
៦- ឈ្មោះ ប៉ិប ផន ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរកសិករ រស់នៅភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង
៧- ឈ្មោះ ងួន វណ្ណៈ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិពេជ្រចង្វា ឃុំព្រៃកប្បាស់ ស្រុកព្រៃកប្បាស់ ខេត្តតាកែវ ។

វត្ថុតាងដកហូតរួមមាន!
-ត្រាត់ទ័រ ចំនួន០១គ្រឿង
-គោយន្ត ចំនួន០១គ្រឿង
-ការណូតស្មាច់មានម៉ាស៊ីនចំនួន០២គ្រឿង
-ម៉ាស៊ីនការណូត ចំនួន០១គ្រឿង។
 
ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើបច្ចុប្បន្នត្រូវបានមន្ត្រីជំនាញនៃមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កំពុងតែធ្វើការកសាងសំណុំរឿងដើម្បីអនុវត្តតាមផ្លូវច្បាប់ ចំណែកវត្ថុតាងត្រូវបានរក្សាទុកជាបណ្តោះអាសន្ននៅក្នុងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឯកភ្នំផងដែរ ។

PLB Banner on article detail