Smart Hearing Borey Mongkol1 ZORUS

ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់ ​ពីបទ​រក្សាទុក​​ ​ថ្នាំញៀន​

ថ្ងៃអង្គារ 30 វិច្ឆិកា 2021, 8:47

​ខេត្តបាត់ដំបង​! កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​មោង នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មោង​ឬ​ស្សី បាន​ចុះ​ប្រតិបត្តិការ បង្ក្រាប​ករណី​រក្សាទុក ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ០១​ករណី​ក្នុង​បទ​ល្មើ​ជាក់ស្តែង​។​

 

​លោក​វរសេនីយ៍ឯក សុខ និមល ប្រធានការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បានអោយដឹងថា នៅក្នុង​កិច្ចចុះ​ប្រតិបត្តិការ​ខាងលើនេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង ១៨​និង​៣៥​នាទី ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ចំណុច​ក្រុមទី​០១ ភូមិ​តា​តុ​ក​២ ឃុំ​មោង ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង​។​

 

​ជាមួយ​កិច្ចប្រតិបត្តិការ​នេះដែរ សមត្ថកិច្ច​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់​ឈ្មោះ កែវ ចែម ភេទ​ប្រុស  អាយុ ៣០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​អំពិល​ឈូង ឃុំ​ឬ​ស្សី​ក្រាំង ស្រុក​មោងឫស្សី ខេត្តបាត់ដំបង ជាមួយ​វត្ថុតាង​ចាប់​យកបាន​រួមមាន​!
- ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក ICE)​ចំនួន ០៣​ថង់ ទំងន់ ៥៧,២៣​ក្រាម ទាំង​សំបក​
- ទូរស័ព្ទដៃ​ចំនួន​០១​គ្រឿង​
- ម៉ូតូ ០១​គ្រឿង -​កាបូប​ដាក់​លុយ ០១  ,​ប្រាក់​ចំនួន ២៦៥០០​រៀល​(​ពីរម៉ឺន​ប្រាំមួយ​ពាន់​ប្រាំ​រយ​រៀល​)​។​

 

​ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​កម្លាំង​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​បន្តទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ។​

ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់  ​ពីបទ​រក្សាទុក​​ ​ថ្នាំញៀន​

PLB Banner on article detail

អត្ថបទពេញនិយម