ក្រុមចោរផ្លោះរបងលួចយកម៉ូតូ ២គ្រឿង និងទ្រព្យសម្បត្តិមួយចំនួនគេចដោយសុវត្ថិភាព

ថ្ងៃច័ន្ទ 29 វិច្ឆិកា 2021, 7:46

​ខេត្តបាត់ដំបង​! សេចក្តីរាយការណ៍​ពី​សមត្ថកិច្ច​បានអោយដឹង​ថា នៅវេលា​ម៉ោង ៣​និង​០០​នាទី​រំលងអធ្រាត្រ ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២១ ស្ថិតក្នុង​ភូមិ​បែក​ចាន​ថ្មី​សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង មាន​ករណី​ក្រុមចោរ​បាន​ផ្លោះ​របង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​ដេក​លង់លក់ ដោយ​លួច​យក​ម៉ូតូ ២​គ្រឿង និង​ទ្រព្យសម្បត្តិ​មួយចំនួន​រួច​គេច​ដោយ​សុវត្ថិភាព​។​

 

​សមត្ថកិច្ច​បានអោយដឹង​ទៀតថា​÷ ករណី​ខាងលើ​ជនរងគ្រោះ​បាន​បាត់​ម៉ូតូ​ចំនួន ០២​គ្រឿង​ម៉ាក PCX ពណ៌​ឈាមជ្រូក​ស៊េរី​ឆ្នាំ ២០១៨ ពាក់​ស្លាក​លេខ ១Y-៥៩៨៦ និង​មួយគ្រឿង​ទៀត​ម៉ាក CLick ពណ៌​ស ស៊េរី​ឆ្នាំ ២០១៧ ពាក់​ស្លាក​លេខ ១AC-៩៦៥៨ និង​ខ្សែដៃ​អង្កាំ​ស្រោបមាស ០១​ខ្សែ​, ប្រាក់រៀល និង​ប្រាក់​ដុល្លារ​មួយចំនួនទៀត​។​

 

​ជនរងគ្រោះ​ឈ្មោះ ទិ​ត្យ សុផាត ភេទ​ប្រុស អាយុ ៣២​ឆ្នាំ រស់នៅក្នុង​ភូមិ​បែក​ចាន​ថ្មី សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង បាន​អះអាង​ដែរ​ថា​÷ មុនពេល​កើតហេតុ​មាន​ជន​មិន​ស្គាល់មុខ​បានធ្វើ​សកម្មភាព​ផ្លោះ​របង រួច​ចូលទៅ​ក្នុងផ្ទះ​ដើរ​រើកកាយ​រក​សោ​ផ្ទះ ក៏ដូចជា​សោ​ទ្វាររបង​ខាងមុខផ្ទះ និង​បាន​លួច​យកលុយ ខ្សែដៃ និង​យក​សោ​ម៉ូតូ​ដែល​ទុក​លើ​តុ រួច​ចាក់សោ​ម៉ូតូ​និង​សោ​របង​ផ្ទះ​យកចេញ​ដោយ​សុវត្ថិភាព​តែម្ដង​។​

 

​ហើយ​ក្រោយ​ទទួលបាន​ព័ត៌មាន​ពាក់ព័ន្ធ​ករណី​លួច​ខាងលើ​នេះដែរ​សមត្ថកិច្ច​បាន​បង្ហើប​ថា​÷ ជុំវិញ​ករណី​លួច​នេះ​កម្លាំង​ជំនាញ​បានកំណត់​មុខសញ្ញា​បាន​ខ្លះៗ​ហើយ សង្ស័យ​ជា​មុខសញ្ញា​ចាស់ ហើយ​ពេលនេះ​សមត្ថកិច្ច​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ​បន្ត​៕​

ក្រុមចោរផ្លោះរបងលួចយកម៉ូតូ ២គ្រឿង និងទ្រព្យសម្បត្តិមួយចំនួនគេចដោយសុវត្ថិភាព
ក្រុមចោរផ្លោះរបងលួចយកម៉ូតូ ២គ្រឿង និងទ្រព្យសម្បត្តិមួយចំនួនគេចដោយសុវត្ថិភាព
ក្រុមចោរផ្លោះរបងលួចយកម៉ូតូ ២គ្រឿង និងទ្រព្យសម្បត្តិមួយចំនួនគេចដោយសុវត្ថិភាព
ក្រុមចោរផ្លោះរបងលួចយកម៉ូតូ ២គ្រឿង និងទ្រព្យសម្បត្តិមួយចំនួនគេចដោយសុវត្ថិភាព
ក្រុមចោរផ្លោះរបងលួចយកម៉ូតូ ២គ្រឿង និងទ្រព្យសម្បត្តិមួយចំនួនគេចដោយសុវត្ថិភាព

PLB Banner on article detail

អត្ថបទពេញនិយម