អភិបាលខេត្ត​ព្រះសីហនុ​៖ កម្មវិធី​មនុស្សធម៌ "​ស្នាមញញឹម​កុមារ​" បង្ហាញ​ពី​ការ​ជម្រុញ​បំ​ណិ​ន​នៃ​ជីវិត​

ថ្ងៃសៅរ៍ 27 វិច្ឆិកា 2021, 17:36

​នា​ព្រឹក​ថ្ងៃ​សៅរ ៨​រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី​មនុស្សធម៌ "​ស្នាមញញឹម​កុមារ​" រៀបចំ​ដោយ​កម្មសិក្សាការី​វគ្គ​វិក្រឹត្យការ​មន្ត្រីជាន់ខ្ពស់ នៃ​សាលា​ភូមិន្ទ​រដ្ឋបាល ប្រារព្ធ​ធ្វើ​នៅ​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត មាន​ទីតាំងនៅ​សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​។

​ពិធី​នេះ​ប្រព្រឹត្តទៅ​ក្រោម​អ​ធិ​បី​តី​ភាព​ឯកឧត្តម យក់ ប៊ុន​ណា រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​មុខងារសាធារណៈ និង​ជា​នាយក​សាលា​ភូមិន្ទ​រដ្ឋបាល​។

​លោក សម សភា ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​ព្រះសីហនុ បាន​រាយការណ៍​ពី​សកម្មភាព​ការងារ​របស់​មន្ទីរ លើ​ករណី​ជនរងគ្រោះ ងាយ​រងគ្រោះ កុមារ មនុស្សពេញវ័យ និង​មនុស​វ័យចាស់ ដោយឡែក​កម្មវិធី​មនុស្សធម៌​ក្រោម​ប្រធានបទ "​ស្នាមញញឹម​កុមារ​" មាន​កុមារកំព្រារ កុមារ​គ្រួសារ​ក្រីក្រ កុមារ​មាន​ជំងឺ​កាច​សាហាវ និង​កុមារ​ផ្ទុកមេរោគ​អេដស៍​សរុប​ចំនួន​១១៩​នាក់ មកពី ៤​មណ្ឌល ក្នុងនោះ​មាន​៖
-​កុមារ​ស្នាក់​នៅក្នុង​មណ្ឌល​រដ្ឋ និង​កុមារ​សមាហរណកម្ម​ទៅ​សហគមន៍​
-​កុមារ​នៅ​មណ្ឌល​អង្គការ​ម្លប់​តាប៉ាង​
-​បុរី​កុមារ​ក្រុងព្រះសីហនុ​
-​មណ្ឌល​ផ្ទះ​នៃ​គ្រួសារ​។

​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ មានប្រសាសនថា កម្មវិធី​មនុស្សធម៌ "​ស្នាមញញឹម​កុមារ​" ពិតជា​បានបង្ហាញ​ពី​សកម្មភាព​ចូលរួម​ការងារ​សង្គម ការសង្គ្រោះ និង​ក្តី​មេត្តាធម៌​របស់​ថ្នាក់ដឹកនាំ ដើម្បី​ផ្តល់នូវ​ក្តី​ស្រឡាញ់ ភាពកក់ក្តៅ និង​ជម្រុញ​លើកទឹកចិត្ត​កុមារ​ឱ្យមាន​បំ​ណិ​ន​ជីវិត តស៊ូ​ជំនះ​បញ្ហា​នានា​ក្នុង​ជីវភាព​។ ការផ្តល់​សម្ភារៈ​សិក្សា គ្រឿងឧបភោគ​បរិភោគ​ជូន​ដល់​កុមារ ការបណ្តុះ​គំនិត​ច្នៃប្រឌិត ការផ្តួចផ្តើម​ជា​ក្រុម ការផ្លាស់ប្តូរ​ទស្សនៈ និង​បទពិសោធន៍​របស់​កម្ម​សិក្សា​ការី​វគ្គ​វិក្រឹត្យការ​មន្ត្រីជាន់ខ្ពស់ នៃ​សាលា​ភូមិន្ទ​រដ្ឋបាល មកកាន់​ខេត្ត​ព្រះសីហនុ​។ ក្នុងនាម​រដ្ឋបាលខេត្ត ចងចាំ​នូវ​ទឹកចិត្ត​សប្បុរសធម៌ គុណធម៌​របស់​សិក្ខាកាម​វគ្គ​វិក្រឹត្យការ​មន្ត្រីជាន់ខ្ពស់ ដែល​បាន​នាំយក​សម្ភារៈ និង​គ្រឿង​ឧបភោគបរិភោគ​ចែកជូន​ដល់​កុមារ​របស់​យើង​ក្នុង​ខេត្ត​ព្រះសីហនុ សូមឱ្យ​សិក្ខាកាម​ទាំងអស់ បំពេញ​កិច្ចការ​កាន់តែ​មាន​ប្រសិទ្ធិភាព​បន្ថែមទៀត​។

​ឯកឧត្តម យក់ ប៊ុន​ណា រដ្ឋលេខាធិកា​ប្រចាំការ​ក្រសួង​មុខងារសាធារណៈ និង​ជា​នាយក​សាលា​ភូមិន្ទ​រដ្ឋបាល បាន​ថ្លែង​ការកោតសរសើរ ពី​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ និង​ការរីកចម្រើន​របស់​ខេត្ត​ព្រះសីហនុ ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម គួច ចំរើន ហើយ​អ្វីដែល​ឯកឧត្តម បាន​លើក​យកមក​ចែករំលែក​នាពេលនេះ គឺ​ដើម្បី​បង្ហាញ​ដល់​សិក្ខាកាម សម្រាប់​ជា​បទពិសោធន៍​ល្អៗ យកទៅ​សិក្សា​រៀនសូត្រ​បន្ថែម និង​ជា​មូលដ្ឋានគ្រឹះ​ក្នុងការ​ពង្រឹងសមត្ថភាព​របស់ខ្លួន​។ ហើយ​ថ្ងៃនេះ​ជា​កម្មវិធី​មនុស្សធម៌ ដែល​បានជា​បន្ត​ពី​ខេត្ត​សៀម​រាម ខេត្តកំពង់ចាម និង​មកដល់​ខេត្ត​ព្រះសីហនុ ក្នុង​ទឹកចិត្ត​អាណិតអាសូរ ការចូលរួម​ក្នុងសង្គម​ជាមួយ​ក្មួយៗ​កុមារ ត្រូវយក​ការ​អាណិត​ស្រឡាញ់​នេះ ជាការ​ខិតខំ​សិក្សា​រៀនសូត្រ ព្រោះ​ចំណេះវិជ្ជា​ជា​មាសប្រាក់ ហើយ​វា​មានតម្លៃ និង​ជា​ទ្រព្យ​ដ៏​ប្រសើរ​បំផុត ដើម្បី​អនាគត​ភ្លឺ​ថ្លា​របស់​ក្មួយៗ​កុមារ​ទាំងអស់គ្នា នៅពេល​ខាងមុខ​៕​

PLB Banner on article detail

អត្ថបទពេញនិយម