អភិបាលខេត្ត​ប៉ៃលិន ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់ និង​ជួសជុល​ផ្លូវ​ក្រាល​កៅស៊ូ​២​ខ្សែ ក្នុងស្រុក​សាលា​ក្រៅ

ថ្ងៃសៅរ៍ 27 វិច្ឆិកា 2021, 16:12

​ប៉ៃលិន​៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២១ បាន​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ ចុះ​ពិនិត្យ​ដល់​ការដ្ឋាន​សាងសង់ និង​ជួសជុល​ផ្លូវ​ក្រាល​កៅស៊ូ​២​ខ្សែ  ដែល​១​ខ្សែ ចាប់ពី​ចំណុច​បំបែក​ផ្លូវជាតិ​លេខ​៥៧ ក្នុងភូមិ​ទំនប់ រហូតដល់​ចំណុច​ផ្សារ​ឃែ​រ ក្នុង​ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ហើយ​១​ខ្សែ​ទៀត ចាប់ពី​ផ្សារ​ឃែ​រ ក្នុងភូមិ​ដីស ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ រហូតដល់​ចំណុច​អូរ​សួស្តី ក្នុងភូមិ​ប៉ាង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។​

​ក្នុងឱកាស​នោះ លោកជំទាវ បាន​ណែនាំ​ដល់​មន្ត្រី​ជំនាញ អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ និង​ក្រុមហ៊ុន​សាងសង់​ធ្វើយ៉ាងណា​សហការគ្នា​ឱ្យបាន​ល្អ ក្នុង​ដំណើរការ​សាងសង់ និង​ជួសជុល ឱ្យបាន​ល្អ ប្រកបដោយ​លក្ខណៈ​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ ហើយ​បង្កើន​ការជំរុញ​អនុវត្ត​ឱ្យបាន​ឆាប់​ចប់ មុន​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​នេះ ជាពិសេស​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ទូទៅ​បានធ្វើ​ដំណើរ​ឆ្លងកាត់ ពិសេស​ប្រជាកសិករ​ដឹក​កសិផល បាន​ឆាប់រហ័ស​។​

​លោកជំទាវ​អភិបាលខេត្ត ក៏បាន​ក្រើន​រំ​ឮ​ក​ដល់​ចៅសង្កាត់ និង​អភិបាលស្រុក​សាលា​ក្រៅ ក្រៅពី​ការស្ថាបនា​ផ្លូវ​ពីរ​ខ្សែ​នេះ ហើយ​ត្រូវ​សិក្សា​លើ​គម្រោង​ផ្លូវ​នានា​ថែមទៀត ពិសេស​ក៏ត្រូវ​យកចិត្តទុកដាក់ រៀបចំ​សណ្ដាប់ធ្នាប់​អនាម័យ លើ​ដងផ្លូវ រួម​នឹង​ការយកចិត្តទុកដាក់​ធ្វើការ​ឈូសឆាយ ពង្រាប​ផ្លូវ សម្រួល​ដល់​ការធ្វើដំណើរ និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​តាម​ដងផ្លូវ​ឱ្យមាន​លក្ខណៈ​ល្អប្រសើរ​ឡើង​ថែមទៀត​។​

​គួរ​បញ្ជាក់ថា ផ្លូវ​ទាំង​២​ខ្សែ​ខាងលើនេះ មាន​ប្រវែង​ប្រមាណ​៥៤​គីឡូម៉ែត្រ ទទឹង​ប្រវែង​៨​ម៉ែត្រ និង​មាន​ប្រព័ន្ធ​លូ​ជាច្រើន​កន្លែង​បន្ថែមទៀត ដើម្បី​កុំឱ្យ​មាន​បញ្ហា​ស្ទះ​ទឹក​លិច​ផ្លូវ ឬ​ផ្ទះ​ប្រជាពលរដ្ឋ ពេល​មាន​ករណី​ជំនន់​ទឹកភ្លៀង​ម្តងៗ​៕​

PLB Banner on article detail

អត្ថបទពេញនិយម