ក្រុម​ក្រឡាហោម​មនុស្សធម៌ នាំយក​អំណោយ​ចែកជូន​ពលរដ្ឋ ២៩៩​គ្រួសារ នៅ​ស្រុក​ប​វេ​ល​

ថ្ងៃសុក្រ 26 វិច្ឆិកា 2021, 13:37

​ខេត្តបាត់ដំបង ! នៅ​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ ក្រុមការងារ​ក្រឡាហោម​មនុស្សធម៌ ដែលមាន​ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ​ប្រចាំ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ពង្រឹង​មូលដ្ឋាន​ស្រុក​ប​វេ​ល ឯកឧត្តម ខាន់ ម៉ា​ណេ រដ្ឋលេខាធិការ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​ក្រុម​ក្រឡាហោម​មនុស្សធម៌​បាត់ដំបង ឯកឧត្តម ច័ន្ទ សុផល អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តបាត់ដំបង បាន​នាំយក​អំណោយ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​លោកជំទាវ ចែកជូន​ដល់​គ្រួសារ​ពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត​ចំនួន ២៩៩​គ្រួសារ មកពី​ឃុំ​ចំនួន​០៣ នៅក្នុង​ស្រុក​ប​វេ​ល​។​

 

​នាឱកាស​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត ក្នុង​ឃុំ​ចំនួន​បី មាន​ឃុំ​ល្វា​ចំនួន​៩៩​គ្រួសារ ឃុំ​អំពិល​ប្រាំ​ដើម​ចំនួន​៨០​គ្រួសារ និង​ឃុំ​ប​វេ​ល​ចំនួន​១២០​គ្រួសារ នាពេលនោះ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ​ប្រចាំ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ពង្រឹង​មូលដ្ឋាន​ស្រុក​ប​វេ​ល បាន​មានប្រសាសន៍​ដោយ​សម្តែង​ការ អរគុណ​ចំពោះ​លោកយាយ លោកតា មាមីង បងប្អូន ទាំងអស់​ដែល​បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​សកម្មភាព​ការងារ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជម្ងឺឆ្លង​កូ​វីដ​-១៩ ដែល​ធ្វើអោយ​ស្ថានភាព​ជម្ងឺ​កូ​វីដ​-១៩ ក្នុង​មូលដ្ឋាន​យើង​ថយចុះ​ជា​បន្តបន្ទាប់​។

 

​បន្ថែម​ពីនេះ​ឯកឧត្តម​ក៏​សំណូមពរ​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​បន្ត​អនុវត្តន៍​នូវ​វិធានការ​សុខាភិបាល​ក្នុងការ​ទប់ស្កាត់ ការរីក​រាលដាល​នៃ​ជម្ងឺឆ្លង​កូ​វីដ​-១៩ ជាពិសេស​អនុវត្តន៍​អោយបាន​ខ្ជាប់ខ្ជួន​នូវ​អនុសាសន៍​ដ៏​ថ្លៃថ្លា​របស់​សម្តេច អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ ៣​ការពារ និង ៣​កុំ និង​ចូលរួម​គាំទ្រ​រាជរដ្ឋាភិបាល​ក្នុងការ​ថែរក្សា​សន្តិភាព​ក្នុងប្រទេស​ផងដែរ​។​

 

​ហើយ​អំណោយ​ជា​គ្រឿង​ឧបភោគបរិភោគ របស់​សម្តេច​ក្រឡាហោម ស ខេង និង​លោកជំទាវ ដែល​នាំយកមក​ចែកជូន​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំង​០៣​ឃុំ​សរុប​ចំនួន​២៩៩​គ្រួសារ​នាពេលនេះ ដែល​ក្នុង​មួយ​គ្រួសារៗ ទទួលបាន -​អង្ករ​២០​គីឡូក្រាម -​មី​០១​កេស -​ត្រីខ​១០​កំប៉ុង -​ទឹកត្រី​០៣​ដប -​ទឹក​ស៊ី​អុ​ី​វ​០៣​ដប -​ម៉ាស​០១​ដុំ​តូច -​អាកុល​០១​ដប​តូច និង​ទឹក​សុទ្ធ​វី​កាល់​ចំណុះ​១.៥​លីត្រ ចំនួន​០១​កេស ។​

ក្រុម​ក្រឡាហោម​មនុស្សធម៌ នាំយក​អំណោយ​ចែកជូន​ពលរដ្ឋ ២៩៩​គ្រួសារ នៅ​ស្រុក​ប​វេ​ល​
ក្រុម​ក្រឡាហោម​មនុស្សធម៌ នាំយក​អំណោយ​ចែកជូន​ពលរដ្ឋ ២៩៩​គ្រួសារ នៅ​ស្រុក​ប​វេ​ល​
ក្រុម​ក្រឡាហោម​មនុស្សធម៌ នាំយក​អំណោយ​ចែកជូន​ពលរដ្ឋ ២៩៩​គ្រួសារ នៅ​ស្រុក​ប​វេ​ល​
ក្រុម​ក្រឡាហោម​មនុស្សធម៌ នាំយក​អំណោយ​ចែកជូន​ពលរដ្ឋ ២៩៩​គ្រួសារ នៅ​ស្រុក​ប​វេ​ល​
ក្រុម​ក្រឡាហោម​មនុស្សធម៌ នាំយក​អំណោយ​ចែកជូន​ពលរដ្ឋ ២៩៩​គ្រួសារ នៅ​ស្រុក​ប​វេ​ល​
ក្រុម​ក្រឡាហោម​មនុស្សធម៌ នាំយក​អំណោយ​ចែកជូន​ពលរដ្ឋ ២៩៩​គ្រួសារ នៅ​ស្រុក​ប​វេ​ល​
ក្រុម​ក្រឡាហោម​មនុស្សធម៌ នាំយក​អំណោយ​ចែកជូន​ពលរដ្ឋ ២៩៩​គ្រួសារ នៅ​ស្រុក​ប​វេ​ល​

PLB Banner on article detail

អត្ថបទពេញនិយម