ក្រុមបាល់ទាត់​វិសាខា បន្ដ​គ្រង​ជើងឯក​ពាន​សម្ដេច​តេ​ជោ​-​ថ្នាក់ជាតិ ក្រោយ​ឈ្នះ​ស្វាយរៀង ៥-៤

ថ្ងៃសុក្រ 26 វិច្ឆិកា 2021, 13:33

​ភ្នំពេញ​៖ ក្រុមបាល់ទាត់​វិសាខា បានសម្រេច​ការពារ​តំណែង​ជើងឯក​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ជាតិ លើក​ទី​១៥ ឆ្នាំ​២០២១ បន្ទាប់ពី​យកឈ្នះ​អតីត​ក្រុម​ជើងឯក ៤​សម័យ​ព្រះខ័ន​រាជ​ស្វាយរៀង ដោយ​ការទា​ត់បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្ដី ៥-៤ បន្ទាប់ពី​ប្រកួត ១២០​នាទី​ស្មើគ្នា ២-២ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ នៅ​កីឡដ្ឋាន Smart RSN នា​ព្រលប់​ថ្ងៃទី​២៥ ខែវិច្ឆិកា​នេះ ។​

 

​ក្នុង​ពិធី​បិទ​ការប្រកួត​នេះ តាមរយៈ​លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏បាន​ឧបត្ថម្ភ​ថវិកា​ផ្ទាល់​របស់​សម្ដេច​ដល់គ​ណៈ​កម្ម​ការរៀប​ចំការ​ប្រកួត​នូវ​ទឹកប្រាក់​ចំនួន ៥​ម៉ឺន​ដុល្លារ​ផងដែរ​។​

 

​មេ​បញ្ជារ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​និង​លោក​អ៊ុក សិទ្ធ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា​ក្រសួង​អប់រំ​យុវជន​និង​កីឡា​។​

 

​ក្រុម​ជំនាញ​បញ្ជាក់ថា​សម្រាប់​ជំនួប​ដ៏​ស្វិតស្វាញ​នេះ កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម បាន​ជួយ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង បើក​ការ​នាំមុខ​ក្រុម​ជើងឯក​ឆ្នាំ​ចាស់ ១​គ្រាប់​មុន នៅ​នាទី​៥៣ បន្ទាប់ពី​រក្សា​លទ្ធផល​ស្មើគ្នា ០-០ នៅ​វគ្គ​ទី​១ ។ ប៉ុន្ដែ​នៅ​នាទី​៧១ ម្ចាស់​ស្បែកជើង​មាស​ឆ្នាំ​ចាស់ វុ​ធ តុលា បា​នរក​គ្រាប់​បាល់​វាយបក​តាម​ស្មើ ១-១ ឲ្យ​វិសាខា​វិញ ហើយ​លទ្ធផល​ស្មើគ្នា​នេះ ក៏បាន​រក្សា​ដល់​ចប់ ៩០​នាទី ។​

 

​ឈានដល់​ការបន្ថែម​ម៉ោង ១៥​នាទី ២​ដង កីឡាករ ជូ ស៊ិន​ទិ បា​នរក​គ្រាប់​បាល់​នាំមុខ ២-១ ឲ្យ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង​ជាថ្មី នៅ​នាទី​១០០ មុន​កីឡាករ អ៊ុក សុវណ្ណ ទាត់​បាល់​ហ្វ្រី​ឃី​ត​តាម​ស្មើ​ឲ្យ​វិសាខា ២-២ នៅ​នាទី​១០៦ ហើយ​លទ្ធផល​ស្មើគ្នា ក្នុង​ម៉ោង​បន្ថែម​នេះ បាន​បន្ដ​រក្សា​ដល់​ចប់​ការប្រកួត ១២០​នាទី និង​ឈានដល់​ការទា​ត់បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្ដី​តែម្ដង ។​

 

​ចំពោះ​ការទា​ត់បាល់ ១១​ម៉ែត្រ​កាត់សេចក្ដី ត្រូវបាន​បញ្ចប់​ត្រឹម​ការទា​ត់បាល់ ៥​ដង​ម្នាក់​ប៉ុណ្ណោះ បន្ទាប់ពី​ក្រុម​ជើងឯក​ឆ្នាំ​ចាស់​វិសាខា ធ្វើបាន​សម្រេច​ទាំង ៥​គ្រាប់ ដោយ​កីឡាករ ទិ​ត ឌី​ណា​, អ៊ិន វិ​ច្ឆ័​យ​, ស៊ិន សុ​ផា​ណាត់​, អ៊ិន សូ​ដា​វីដ និង អ៊ុក សុវណ្ណ ខណៈ​ក្រុម​ព្រះខ័ន​រាជ​ស្វ​យា​រៀង ធ្វើបាន​សម្រេច​តែ ៤​គ្រាប់​ប៉ុណ្ណោះ បន្ទាប់ពី​ខ្សែការពារ សួន សុវណ្ណ ទាត់​បាល់​ទី​៤ លើរ​បាទី ។​

 

​ការ​ឈ្នះ​ខាងលើនេះ​គឺជា​ការការពារ​តំណែង​ជើងឯក​បានសម្រេច​រប​ស់​ក្រុម​សេះ​ជំទង់​វិសាខា បន្ទាប់ពី​ពួកគេ ដណ្ដើមបាន​ពាន​ប្រើប្រាស់​តែ​ធនធាន​កីឡាករ​ក្នុងស្រុក​សុទ្ធ​នេះ កាលពី​ឆ្នាំ​២០២០ កន្លងទៅ គ្រា​ដែល​ព្រះខ័ន​រាជ​ស្វាយរៀង បាន​គ្រង​ជើងឯក​រង​ជា​លើក​ទី​៤ បន្ថែម​លើ​ប្រវត្តិ​ធ្លាប់​ឈ្នះ​ពាន ៤​លើក​ដូចគ្នា ។ ជាមួយ​ការ​គ្រង​ជើងឯក​នេះ វិសាខា បានទទួល​ពាន អម​ប្រាក់រង្វាន់ ១០០​លាន​រៀល​, ក្រុម​ជើងឯក​រង​ព្រះខ័ន​រាជ​ស្វាយរៀង ទទួលបាន​ប្រាក់រង្វាន់ ៦០​លាន​រៀល​, ក្រុម​ចំណាត់ថ្នាក់​លេខ​៣ បឹងកេត ទទួលបាន​ប្រាក់រង្វាន់ ៣០​លាន​រៀល ។​

 

​ចំណែក​ក្រុម Fair-Play បាន​ទៅ​ក្រុម​ភ្នំពេញ​ក្រោ​ន ទទួលបាន​ប្រាក់រង្វាន់ ៣​លាន​រៀល ។ រីឯ​ពានរង្វាន់​ឯកត្តជន គេ​ឃើញ​សមាជិក​ក្រុម​ជើងឯក​វិសាខា ក្រសោប​បាន​ទាំងអស់​ចំនួន ៤​ពាន រួមមាន​ពាន​កីឡាករ​ល្អ បាន​ទៅ​ខ្សែការពារ អ៊ុក សុ​វណ្ណា​, ពាន​កីឡាករ​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ កែវ សុខ​ផេង រកបាន ៧​គ្រាប់​, អ្នកចាំទី​ល្អ កែវ សុខ​សិលា និង​គ្រូបង្វឹក​ល្អ Akeeb Tunji Ayiyonka ដែល​អ្នក​ទាំង ៤​នាក់​នេះ ទទួលបាន​ប្រាក់រង្វាន់ ៣​លាន​រៀល​ដូចៗ​គ្នា​៕​

ក្រុមបាល់ទាត់​វិសាខា បន្ដ​គ្រង​ជើងឯក​ពាន​សម្ដេច​តេ​ជោ​-​ថ្នាក់ជាតិ ក្រោយ​ឈ្នះ​ស្វាយរៀង ៥-៤
ក្រុមបាល់ទាត់​វិសាខា បន្ដ​គ្រង​ជើងឯក​ពាន​សម្ដេច​តេ​ជោ​-​ថ្នាក់ជាតិ ក្រោយ​ឈ្នះ​ស្វាយរៀង ៥-៤
ក្រុមបាល់ទាត់​វិសាខា បន្ដ​គ្រង​ជើងឯក​ពាន​សម្ដេច​តេ​ជោ​-​ថ្នាក់ជាតិ ក្រោយ​ឈ្នះ​ស្វាយរៀង ៥-៤
ក្រុមបាល់ទាត់​វិសាខា បន្ដ​គ្រង​ជើងឯក​ពាន​សម្ដេច​តេ​ជោ​-​ថ្នាក់ជាតិ ក្រោយ​ឈ្នះ​ស្វាយរៀង ៥-៤
ក្រុមបាល់ទាត់​វិសាខា បន្ដ​គ្រង​ជើងឯក​ពាន​សម្ដេច​តេ​ជោ​-​ថ្នាក់ជាតិ ក្រោយ​ឈ្នះ​ស្វាយរៀង ៥-៤

PLB Banner on article detail