របរ​កសិកម្ម​របស់​ជនជាតិដើម​ភាគតិច ក្នុង​ខេត្តរតនគិរី នៅ​រក្សាបាន​យ៉ាង​ល្អ​

ថ្ងៃសុក្រ 26 វិច្ឆិកា 2021, 9:49

​រតនគិរី ៖ បងប្អូន​ជនជាតិដើម​ភាគតិច​ក្នុង​ខេត្តរតនគិរី នៅតែ​បន្ត និង​ថែរក្សា​ប្រពៃណី​ទំនៀម​ទំលាប់ របស់​ពួកគាត់ តាំងពី​បុរាណ យូរលង់​មកហើយ ដូចជា​ការដាំដុះ​ដំណាំ​រូ​ម​ផ្សំ និង​ធ្វើ​ស្រែចំការ វិលជុំ​បើទោះបី​បច្ចុប្បន្ន ប្រទេសជាតិ មានការ​រីកចម្រើន និង​មាន​ឧបករណ៍ សម្ភារ​កសិកម្ម​ទំនើប​យ៉ាងណាក៏ដោយ ។

​ការកែប្រែ​របៀបរបប​ប្រកប​របរ​ធ្វើ​ចំការ ឬ​ស្រែ​វិទ្យាសាស្ត្រ​តាម​បច្ចេកទេស កសិកម្ម​ជឿនលឿន​ក៏ត្រូវ បាន​ប្រជាកសិករ​ជា​បងប្អូន​ជនជាតិភាគតិច ក្នុង​ខេត្ត​មួយ​នេះ​ចាប់អារម្មណ៍​ច្រើន​ដែរ ដោយ​ពួកគាត់​បាន ប្រើប្រាស់​ឧបករណ៍​ទំនើបៗ ក្នុងការ​បម្រើ​ឲ្យ​វិស័យ​កសិកម្ម ទទួលបាន​នូវ ទ​ន្និ​ផល​ខ្ពស់​។ បើ​យើង​ក្រ​ឡែក​មក​មើល ពី​ការប្រកប​របរ​ធ្វើស្រែ​ចំការ របស់​បងប្អូន​ជនជាតិ​ហាក់បី ដូចជា​នៅមានកំរិត​ទាប និង​តិចតួច​បំផុត​សម្រាប់​បងប្អូន​ព្រោះ​ពួកគាត់ នៅតែ​រក្សា​ការប្រកប​របរ​ធ្វើ ចំការ ឬ​ស្រែ​តាម​ទម្លាប់ បុរាណ​តរៀងមក រហូតដល់​សម័យ​បច្ចុប្បន្ននេះ ។

​លោក រ​ចំ សារឿន ជា​ជនជាតិដើម​ភាគតិច​ចា​រ៉ា​យ នៅ​ភូមិ​ជ្រុង ឃុំ​កក់ ស្រុក​បរ​កែវ ហើយ​ជា​មន្ត្រីរាជការ​ផង​នោះបាន​រៀបរាប់ថា ការប្រកប​របរ​ដាំ​ស្រូវ​នៅក្នុង​ចម្ការ​ជាតា​ម​ទម្លាប់ របស់​បងប្អូន​ជនជាតិដើម​ភាគតិច​ដែល​ពួកគាត់​បាន​ចេះ​តៗ​គ្នា ពី​បរម​បុរាណ ហើយ​អ្វី ដែល​ធ្វើ​ឲ្យ​យើង​ចាប់អារម្មណ៍​នោះ គឺ​មុននឹង​គាត់​ចាប់ផ្ដើម​បុក​ដាំ ស្រូវចំការ​នៅតាម​ចំណុច និង​ទីតាំង នីមួយៗ​នោះ ពួកគាត់​តែងតែ​នាំគ្នា​កាប់​មាន់​កាប់​ទា មាន​សម្បថ ម្លូរ​ស្លា ស្រា​ពាង ពូជស្រូវ និង​ឧបករណ៍​ដាក់​ស្រូវ​មុននឹង​ធ្វើការ​បុក​ដាំ ពួកគេ​ប្រមូល​គ្នីគ្នា​ជាច្រើន មាន​ចាស់ទុំ និង​ម្ចាស់​ស្រុក ធ្វើការ​សែនព្រេន នៅ​ចម្ការ​នាំគ្នា សុំ​បួងសួង ដល់​អា​រុក្ខ​អារក្សអ្នកតា គ្រប់សព្វ​សូមជួយ​ឲ្យ​ពូជស្រូវ​របស់គាត់ ទទួលផល​បាន​ទិន្នផល​ច្រើន ហើយ​សូម​ឲ្យ​ស្រូវ​លូតលាស់​ចេញ​ផ្កា​ផ្លែ និង​សូម​បួងសួង​កុំ​ឲ្យ ពពួកសត្វ​ចង្រៃ​យាយី ឬ​បំផ្លាញ​ដំណាំ ស្រូវ​គាត់ ។​លោក​បន្ថែមថា​ជាក់ស្ដែង​ស្រូវចំការ របស់​បងប្អូន​ជនជាតិ ក្នុង​ខេត្តរតនគិរី គឺ​ចាប់ពី​ពួកគាត់ បាន​បុក​ដាំ​តាំង ពី​ខែមិថុនា រហូតដល់​ពាក់កណ្ដាល ខែវិច្ឆិកា​នេះ គឺ​ត្រូវ​ប្រមូល​ផល ប៉ុន្តែ​ការប្រមូល​ផល​របស់គាត់ មិន​ដូចជា​បងប្អូន ប្រជាកសិករ​ខ្មែរ ដែល​យក​កណ្តៀវ​មក​ច្រូត​រួច​បោក​បែន​នោះទេ គឺ​ពួកគាត់​បូត​ស្រូវ​ដោយ​ដៃ​ផ្ទាល់ ពុំបាន​ប្រើប្រាស់​ឧបករណ៍ ឬ​សម្ភារៈ​ដូចជា​កណ្ដៀវ សម្រាប់​ច្រូត​នោះឡើយ​។​

​លោក រ​ចំ សារឿន លើកឡើង​បន្តថា​អ្វីដែល​ជាការ​ចាប់អារម្មណ៍​ខ្លាំង​បំផុត​នោះ គឺ​មុនពេល​គាត់​ធ្វើការ​ប្រមូល​ផល​ស្រូវ បូត​ដោយ​ដៃ តម្រូវ​ឲ្យ​ពួកគាត់​ធ្វើការ សែន ព្រេន​ម្ដងទៀត តាម​ទំនៀមទម្លាប់​គាត់ ត្រូវតែ​កាប់​មាន់ ស្រា​ពាង សែន​បួងសួង សុំ​ខមាទោស​ស្រូវ នៅក្នុង​ចំការ​ដោយ​រៀបរាប់ ជា​ភាសារ​របស់​ជនជាតិ​នីមួយៗ​ក្នុងន័យ​សូម​ឲ្យ​ព្រលឹង​ស្រូវ​ក្នុង​ចំការ ដែល​បាន​បាត់បង់​ខ្លះៗ ពី​ចំការ ដោយសារ​ការបំផ្លាញ​ពី សត្វ​ផ្សេងៗ ស៊ី​បំផ្លាញ​ទៅហើយនោះ សូម​ព្រលឹង​ស្រូវ ធ្វើការ​វិលត្រឡប់ មកកាន់​ចំការ​វិញ ដើម្បី​ពួកគាត់​ធ្វើការ ប្រមូលយក មក​ដាក់​ក្នុងកា​ផា​(​ប្រដាប់​ដាក់​ស្រូវ​ជនជាតិ​) នាំយកទៅ​ទុក​ក្នុងផ្ទះ​ជាការ​ស្រេច​។​

​គួរបញ្ជាក់​ផងដែរ​ថា ប្រជាពលរដ្ឋ​ជនជាតិដើម​ភាគតិច ក្នុង​ខេត្តរតនគិរី​មាន​ចំនួន​៨​ជនជាតិ​ដូចជា​៖ កាចក់​, គ្រឹ​ង​, ព្រៅ​, ទំពួន​, ចា​រ៉ា​យ​, កា​វែ​ត​, ព្នង និង​លន់ ពួកគាត់​ធ្វើ​របរ​កសិកម្ម​ស្រូវ​ជា​របៀប​ចំការ​(​ភាគច្រើន​) គឺ​ពួកគាត់​បាន​បុកដី​ដាំ ក្នុង​មួយ​រន្ធ មាន​ចំនួន​ប្រហែល​៤ ទៅ​៥​គ្រាប់ តាម​ចម្កា​នៅតាម​ជើងភ្នំ ៕

PLB Banner on article detail