ឯកឧត្តម គួច ចំរើន ទទួលអំណោយមនុស្សធម៌ពីអគ្គនាយកក្រុមហ៊ុន វលម៉ាក់ខេម អ៉ិនធើណេសិនណល ឯ.ក រួមចំណែកកសាងអគារតេជោព្យាបាលជំងឺកូវីដ-១៩

ថ្ងៃពុធ 24 វិច្ឆិកា 2021, 15:18

នាព្រឹកថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីលោក ឈិន អែនទ្រូ អេស អគ្គនាយកក្រុមហ៊ុន វលម៉ាក់ខេម អ៉ិនធើណេសិនណល ឯ.ក  ដែលបានឧបត្ថម្ភថវិកាចំនួន ២០.០០០ដុល្លាអាមេរិក ដល់រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ចូលរួមចំណែកក្នុងការកសាងអគារតេជោព្យាបាលជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ។

 

លោក ឈិន អែនទ្រូ អេស អគ្គនាយកក្រុមហ៊ុន វលម៉ាក់ខេម អ៉ិនធើណេសិនណល ឯ.ក មានប្រសាសន៍ថា លោកបានមកដល់ខេត្តព្រះសីហនុ ឃើញថា មានការអភិវឌ្ឍរីកចម្រើននូវហេដ្ឋារចនាសម្ព័ន្ធ ទន្ទឹមនោះក៏មានអគារខ្ពស់ស្កឹមស្កៃជាច្រើនបម្រើឱ្យវិស័យវិនិយោគ និងសេដ្ឋកិច្ច។ តាមរយៈគំនិតផ្តួចផ្តើមក្នុងការសាងសង់អគារតេជោ ព្យាបាលជំងឺកូវីដ-១៩ របស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដែលធ្វើឱ្យលោកមានការចាប់អារម្មណ៍យ៉ាងខ្លាំង និងនាំយកថវិកាឧបត្ថម្ភ ដើម្បីចូលរួមចំណែកក្នុងការសាងសង់អគារនេះ។ អគារតេជោព្យាបាលជំងឺកូវីដ-១៩ មិនត្រឹមតែផ្តល់ការព្យាបាលជូនអ្នកជំងឺកូវីដប៉ុណ្ណោះទេ តែវាក៏ធ្វើឱ្យមានកំណើនសេដ្ឋកិច្ចល្អប្រសើរឡើងវិញផងដែរ។ លោកបានបន្ថែមថា ខេត្តព្រះសីហនុ មានបរិយាកាសល្អ អាចប្រកួតប្រជែងទៅនឹងប្រទេសនៅអឺរ៉ុប។

 

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណចំពោះលោក ឈិន អែនទ្រូ អេស អគ្គនាយកក្រុមហ៊ុន វលម៉ាក់ខេម អ៉ិនធើណេសិនណល ឯ.ក  ដែលបាននាំយកថវិកាឧបត្ថម្ភជូនដល់រដ្ឋ បាលខេត្តព្រះសីហនុ ដែលកំពុងត្រូវការចាំបាច់ក្នុងការចូលរួមចំណែកការសាងសង់អគារតេជោព្យាបាលជំងឺកូវីដ-១៩។ ផ្អែកតាមគម្រោង អគារព្យាបាលតេជោ សម្រាប់ព្យាបាលអ្នកជំងឺកូវីដកម្រិតស្រាល  ប៉ុន្តែដោយសាបច្ចុប្បន្នជំងឺកូវីដកម្រិតស្រាល ត្រូវបានព្យាបាលនៅតាមផ្ទះ ដូច្នេះអគារនេះ នឹងធ្វើការអភិវឌ្ឍតាមសភាពការណ៍ ជាអគារព្យាបាលអ្នកជំងឺ ដែលធ្វើឱ្យតម្លៃសាងសង់មានការកើនឡើង។

 

ឯកឧត្តមអភិបាលខេត្ត ក៏បានជម្រាបជូនលោក ឈិន អែនទ្រូ អេស បន្ថែមថាដោយមានការគាំទ្រពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានាក្នុងខេត្តព្រះសីហនុ មានដូចជា ផ្លូវថ្នល់ ការកែលម្អសោភ័ណភាពតំបន់ឆ្នេរសមុទ្រ និងបរិស្ថាន ដើម្បីជម្រុញការអភិវឌ្ឍខេត្តព្រះសីហនុ យើងនៅមានកិច្ចការជាច្រើនទៀត ដែលត្រូវធ្វើនាពេលខាងមុខ។ ហើយមកដល់បច្ចុប្បន្ននេះ ខេត្តព្រះសីហនុមានការចាប់អារម្មណ៍ពីភ្ញៀវទេសចរ និងអ្នកវិនិយោគជាបន្តបន្ទាប់។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើសុំឱ្យលោក ឈិន អែនទ្រូ អេស អគ្គនាយកក្រុមហ៊ុន វលម៉ាក់ខេម អ៉ិនធើណេសិនណល ឯ.ក ជួយជម្រុញអ្នកវិនិយោគ ក៏ដូចជាអ្នកទេសចរមកកាន់ខេត្តព្រះសីហនុឱ្យបានកាន់តែច្រើនឡើង ហើយយើងនឹងទទួលស្វាគមន៍អ្នកវិនិយោគលើគ្រប់វិស័យ៕

ឯកឧត្តម គួច ចំរើន ទទួលអំណោយមនុស្សធម៌ពីអគ្គនាយកក្រុមហ៊ុន វលម៉ាក់ខេម អ៉ិនធើណេសិនណល ឯ.ក  រួមចំណែកកសាងអគារតេជោព្យាបាលជំងឺកូវីដ-១៩
ឯកឧត្តម គួច ចំរើន ទទួលអំណោយមនុស្សធម៌ពីអគ្គនាយកក្រុមហ៊ុន វលម៉ាក់ខេម អ៉ិនធើណេសិនណល ឯ.ក  រួមចំណែកកសាងអគារតេជោព្យាបាលជំងឺកូវីដ-១៩
ឯកឧត្តម គួច ចំរើន ទទួលអំណោយមនុស្សធម៌ពីអគ្គនាយកក្រុមហ៊ុន វលម៉ាក់ខេម អ៉ិនធើណេសិនណល ឯ.ក  រួមចំណែកកសាងអគារតេជោព្យាបាលជំងឺកូវីដ-១៩
ឯកឧត្តម គួច ចំរើន ទទួលអំណោយមនុស្សធម៌ពីអគ្គនាយកក្រុមហ៊ុន វលម៉ាក់ខេម អ៉ិនធើណេសិនណល ឯ.ក  រួមចំណែកកសាងអគារតេជោព្យាបាលជំងឺកូវីដ-១៩

PLB Banner on article detail

អត្ថបទពេញនិយម