​ស្នងការ​បាត់ដំបង ទទួល និង​ប្រគល់ មុង​ជ្រលក់​ថ្នាំ​ជា​គម្រោង​របស់ នាយកដ្ឋាន​សុខាភិបាល​នៃ​ក្រសួងមហាផ្ទៃ ជូន​ដល់​កងកម្លាំង​នគរបាល​

ថ្ងៃពុធ 24 វិច្ឆិកា 2021, 13:6

​ខេត្តបាត់ដំបង​៖ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ សាត គឹម​សាន ស្នងការ​នគរបាល​ខេត្តបាត់ដំបង បាន​អញ្ជើញ​ជា​គណៈ​ធិបតី​ក្នុង​ពិធី ទទួល និង​ប្រគល់​មុង​ជ្រលក់​ថ្នាំ ចំនួន ១៣៩​កញ្ចប់ ស្មើនឹង​ចំនួន ៦.៩៥០​មុង ដែលជា​គម្រោង​របស់ នាយកដ្ឋាន​សុខាភិបាល​នៃ​ក្រសួងមហាផ្ទៃ ដែល ដឹកនាំ​ដោយ​លោកស្រី​វរសេនីយ៍ឯក កៅ សុគន្ធា​វី នាយការិយាល័យ​ស្រាវជ្រាវ និង​បណ្ដុះបណ្ដាល​នាយកដ្ឋាន​សុខាភិបាល​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គម្រោង​គ្រុនចាញ់ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ជា ណា​រ៉េត ប្រធាន​នាយកដ្ឋាន​សុខាភិបាល​នៃ​អគ្គ​ភស្តុភារ និង​ហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ជូន​ដល់​កងកម្លាំង​នគរបាល​ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង អធិការនគរបាល​ក្រុង​-​ស្រុក​ទាំង​១៤ និង វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​ទាំង ៤​វរៈ​ផងដែរ​។​

 

​នាឱកាស​នោះដែរ ឯកឧត្តម​ស្នងការ ក៏បាន​ផ្តាំផ្ញើ​ដល់​កងកម្លាំង​នគរបាល​ខេត្តបាត់ដំបង​ទាំងអស់ ពិសេស​កងកម្លាំង​ដែល​ឈរជើង​នៅតាម​ខ្សែបន្ទាត់​ព្រំដែន ត្រូវ​យកចិត្តទុកដាក់​អោយបាន​ហ្មត់ចត់​ក្នុងការ​ថែរក្សា​សុខភាព ជាពិសេស​ជំងឺគ្រុនចាញ់​នេះ​តែម្តង ដោយ​ត្រូវអនុវត្ត​ទៅតាម​គោលការណ៍​របស់​ក្រសួងសុខាភិបាល ដែល​បាន​ណែនាំ  ហើយក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំ ពោះ ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំ​អគ្គស្នងការ​នគរបាល​ជាតិ ពិសេស​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ជា ណា​រ៉េត ប្រធាន​នាយកដ្ឋាន​សុ ខា​ភិ​បាល​នៃ​អគ្គ​ភស្តុភារ និង​ហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ បាន​យក​ចិត​ទុកដាក់​ពី​សុខភាព​របស់​កងកម្លាំង​នគរបាលជាតិ ពិសេស​គឺ​កងកម្លាំង​នគរបាល​ខេត្តបាត់ដំបង ។

 

 ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ស្នងការ​ក៏បាន​គោរព​ជូនពរ​ចំពោះ​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ ក្នុងនោះ​ចំពោះ​លោកស្រី វរសេនីយ៍ឯក កៅ សុគន្ធា​វី នាយ​កា រិ​យា​ល័យ​ស្រាវជ្រាវ និង​បណ្ដុះបណ្ដាល​នាយក ដ្ឋា​ន​សុខាភិបាល​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គម្រោង​គ្រុនចាញ់ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ជា ណា​រ៉េត ប្រធាន​នាយកដ្ឋាន​សុខាភិបាល​នៃ​អគ្គ​ភស្តុភារ និង​ហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ដែល​បាន​ចំណាយ​ពេលវេលា​ក្នុងការ​ដឹកនាំ​ក្រុមការងារ​នាំយក​មុង​ជ្រលក់​ថ្នាំ​មក​ប្រគល់ជូន​កងកម្លាំង​ស្នងការ​នគរបាល​ខេត្ត​បា ត់​ដំបង និង​សូម​អោយមាន​សុខភាព​ល្អ បរិបូ​ណ៍ ប្រាជ្ញា​ភ្លឺ​ថ្លា​ទទួលបាន​ជោគជ័យ​គ្រប​ភារកិច្ច  និង​សូម​ជៀសផុត​ឆ្ងាយ​ពី​ជំងឺ​កាច​សាហាវ ពិសេស​ជំងឺ​កូ​វីដ​-១៩ និង​ជួបតែ​ព្រះ​ពុទ្ធិ​ពរ​ទាំង​៤​ប្រការ​គឺ អាយុ វណ្ណៈ សុ​ខៈ​ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕​

​ស្នងការ​បាត់ដំបង ទទួល និង​ប្រគល់ មុង​ជ្រលក់​ថ្នាំ​ជា​គម្រោង​របស់ នាយកដ្ឋាន​សុខាភិបាល​នៃ​ក្រសួងមហាផ្ទៃ ជូន​ដល់​កងកម្លាំង​នគរបាល​
​ស្នងការ​បាត់ដំបង ទទួល និង​ប្រគល់ មុង​ជ្រលក់​ថ្នាំ​ជា​គម្រោង​របស់ នាយកដ្ឋាន​សុខាភិបាល​នៃ​ក្រសួងមហាផ្ទៃ ជូន​ដល់​កងកម្លាំង​នគរបាល​
​ស្នងការ​បាត់ដំបង ទទួល និង​ប្រគល់ មុង​ជ្រលក់​ថ្នាំ​ជា​គម្រោង​របស់ នាយកដ្ឋាន​សុខាភិបាល​នៃ​ក្រសួងមហាផ្ទៃ ជូន​ដល់​កងកម្លាំង​នគរបាល​

PLB Banner on article detail

អត្ថបទពេញនិយម