ប្រទះឃើញក្មេងចង(ក)ម្នាក់ នៅបរិវេនកាស៊ីណូផ្កាយ៥ ក្រុងប៉ោយប៉ែត

ថ្ងៃអង្គារ 23 វិច្ឆិកា 2021, 21:50

ខេត្តបន្ទាយមានជ័យ៖ ប្រទះឃើញក្មេងជំទង់ម្នាក់ ចង(ក)ជាប់និងដែក បង្កការភ្នាក់ផ្អើលទាំងព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចមុខកាស៊ីណូDNA ក្នុងបរិវេនកាស៊ីណូផ្កាយ៥ ក្នុងភូមិក្បាលស្ពាន១ សង្កាត់.ក្រុងប៉ោយប៉ែត។

សពអាយុជាង១០ឆ្នាំ ពាក់អាវពណ៍ប្រផេះ និងស្លៀកខោខ្លីពណ៍ខ្មៅ សម្បុរសណ្តែងបាយ ត្រូវបានគេប្រទះឃើញស្លាប់ ដោយមានក្រណាត់ចង(ក)ភ្ជាប់ជាមួយដែកផ្ទាំងស្លាកយីហោកំពស់ជាង១ម៉ែត្រ ហើយសពនេះ និងយកទៅទុកនៅវត្តបាលិលេយ្យដើម្បីរកសាច់ញាតិ។ 

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការរងទទួលការងារផែននគរបាលយុត្តិធម៍បានឲ្យដឹងថា យោងតាមការបំភ្លឺពីក្រុមក្មេងៗរើសអេតចាយថា សពឈ្មោះ សុជាតិ អាយុប្រហែល១៥ឆ្នាំ ជាក្មេងដើរសុំលុយ និងដើររើសអេតចាយ ហិតកាវ។ ក្រោយពីធ្វើការពិនិត្យរបស់គណកម្មការចម្រុះ ឃើញថា សពពុំមានស្នាកស្នាមអ្វី ដែលគួរឲ្យសង្ស័យថា ជាករណីឃាតកម្មឡើយ វាជាករណីធ្វើអត្តឃាត៕

ប្រទះឃើញក្មេងចង(ក)ម្នាក់ នៅបរិវេនកាស៊ីណូផ្កាយ៥ ក្រុងប៉ោយប៉ែត
ប្រទះឃើញក្មេងចង(ក)ម្នាក់ នៅបរិវេនកាស៊ីណូផ្កាយ៥ ក្រុងប៉ោយប៉ែត

PLB Banner on article detail