ជនសង្ស័យ៣នាក់ដាក់កាំបិតក្នុងកាបូបទុកពិឃាតគូសត្រូវដែលកន្លងមកមានជម្លោះជាក្រុមត្រូវអាវុធហត្ថក្រុងសិរីសោភ័ណឃាត់ខ្លួន

ថ្ងៃអង្គារ 23 វិច្ឆិកា 2021, 21:45

ខេត្តបន្ទាយមានជ័យ៖
ជនសង្ស័យ៣នាក់ត្រូវបានកំលាំងអាវុធហត្ថក្រុងសុរីសោភ័ណឃាត់ខ្លួនដោយជនសង្ស័យទាំង៣នាក់នោះបានដាក់កាំបិតក្នុងកាបូបទុកពិឃាតគូសត្រូវដែលកន្លងមកមានជម្លោះជាក្រុម។ការឃាត់ខ្លួនជនសង្ស័យទាំង៣នៅវេលាម៉ោង៣នៅរសៀល ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថាការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នេះពេលដែលលោកដឹកនាំកំលាំងអាវុធហត្ថ១ក្រុមចុះល្បាតដើម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ល្បាតដល់ចំណុចស្ពានថ្មថ្មី ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ស្រាប់តែឃើញជនសង្ស័យឈ្មោះអាំង ពុយរាំង ភេទប្រុស អាយុ១៧ឆ្នាំ និងបក្សពួក២នាក់ទៀត គឺឈ្មោះដៀត ដាណាត់ ភេទប្រុស អាយុ១៨ឆ្នាំ និងឈ្មោះ សែង វុធឌី ភេទប្រុស អាយុ១៧ឆ្នាំ ជិ:ម៉ូតូ១គ្រឿង ម៉ាកហុងដាឃ្លិច ពណ៌ប្រផេះពាក់ស្លាកលេខ ភ្នំពេញ 1AP-5910 ធ្វើការឃាត់ម៉ូតូ និងក្រុមជនសង្ស័យទាំង៣នោះធ្វើការត្រួតពិនិត្យក្នុងការបូបស្ពាយ រកឃើញកាំបិតចំនួន៣ដើម នៅក្នុងកាបូបស្ពាយរបស់ជនសង្ស័យឈ្មោះអាំង ពុយរាំង នាំយកមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ ។ 

ជនសង្ស័យទាំង៣នាក់ ក្រោយពីកម្លាំងជំនាញសួរនាំរួចបានឆ្លើយសារភាពថា ពួកគេពិតជាបានដាក់កាំបិតដាក់ក្នុងកាបូបស្ពាយតាមខ្លួនពិតប្រាកដមែន គឺក្នុងគោលបំណងតៀមប្រយុទ្ធជាមួយក្រុមម្ខាងទៀតកន្លងមកក្រុមម្ខាងទៀតធ្លាប់គំវាយធ្វើបាបពួកខ្លួនគ្រប់វិធី ជនសង្ស័យទាំង៣នាក់ ក្រោយពីសួរនាំរួចត្រូវបានធ្វើតេស្តរកសារធាតុ ឃើញថា វិជ្ជមានទាំងអស់ ។ 

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឲ្យដឹងថា 
ជនសង្ស័យទាំង៣នាក់ខាងលើ ដោយទទួលបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់ហើយ៕

ជនសង្ស័យ៣នាក់ដាក់កាំបិតក្នុងកាបូបទុកពិឃាតគូសត្រូវដែលកន្លងមកមានជម្លោះជាក្រុមត្រូវអាវុធហត្ថក្រុងសិរីសោភ័ណឃាត់ខ្លួន
ជនសង្ស័យ៣នាក់ដាក់កាំបិតក្នុងកាបូបទុកពិឃាតគូសត្រូវដែលកន្លងមកមានជម្លោះជាក្រុមត្រូវអាវុធហត្ថក្រុងសិរីសោភ័ណឃាត់ខ្លួន

PLB Banner on article detail