ក្រុមអ្នកលេងមានគ្នា២០នាក់ផឹកស៊ីក្នុងហាងផ្សាររាត្រីទឹកពុះ បង្កជម្លោះវាយគ្នាដូចរឿងហុងកុង

ថ្ងៃអង្គារ 23 វិច្ឆិកា 2021, 21:39

(បន្ទាយមានជ័យ)÷ក្រុមអ្នកលេងមានគ្នាចំនួន២០នាក់ជិ:រថយន្ត២គ្រឿងសេរីទំនើបនិងម៉ូតូ២គ្រឿងទៀតនាំគ្នាមកផឹកស៊ីក្នុងហាងផ្សាររាត្រីទឹកពុះស្រាប់តែ
បង្កជម្លោះវាយគ្នាដូចរឿងហុងកុង ត្រូវកំលាំងអាវុធហត្ថចុះអន្តរាគមន៍ចាប់បានក្រុមអ្នកលេងខ្លួន១១នាក់ក្នុងនោះមានអាវុធហត្ថរងរបួសដោយសារគ្រាប់កាំភ្លើងពួកអ្នកលេងធ្ងន់១នាក់។រឿងរាវនេះកើតនៅវេលាម៉ោង១២យប់ នៅចំណុចផ្សាររាត្រីទឹកពុះ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយឃាត់ខ្លួនពួកក្រុមអ្នកលេង បាននៅរសៀល២២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថាមុនពេលកើតហេតុនោះក្រុមអ្នកលេងមានគ្នា៣០នាក់ ជិ:រថយន្តចំនួន៣គ្រឿង ទៅអង្គុយផឹកស៊ីនៅហាងABCក្នុងផ្សាររាត្រីទឹកពុះ ដែលមានទាំងជនជាតិខ្មែរ និងជនជាតិថៃចំនួន៥នាក់ផងដែរ ។
ពេលកំពុងផឹកស៊ីនោះស្រាប់តែមាន១ក្រុមទៀតជាជនរងគ្រោះបាន
មកផឹកស៊ីកន្លែងនេះដែរ មួយសន្ទុះក្រោយមកក្រុមទាំង២ស្រាប់តែបង្កជម្លោះនិងគ្នាមិនអាចផ្សះផ្សាបាននាំគ្នាយកដបស្រា និងកែវជាច្រើន គប់ទៅលើជនក្រុមជនរងគ្រោះប្រៀបបីដូចរឿងហុងកុងកំពុងអញ្ចឹង។
ធ្វើសកម្មភាពកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតបានចុះទៅដល់កន្លែងកើតហេតុធ្វើអន្តរាគមន៍ក្នុងនោះជនសង្ស័យបានយកដបស្រា និងកែវ 
ដេញវាយទៅលើក្រុមជនរងគ្រោះនិងកម្លាំងអាវុធហត្ថថែមទៀត 
បន្ទាប់មកក្រុមជនសង្ស័យបានយកកាំភ្លើងខ្លី ពុំស្គាល់ម៉ាកបាញ់មកលើកម្លាំងអាវុធហត្ថ បណ្ដាលឲ្យអាវុធហត្ថម្នាក់រងរបួសធ្ងន់ ១នាក់ដោយមើលឃើញកំលាំងអាវុធហត្ថត្រូវស្របពេលនោះកម្លាំងអាវុធហត្ថបានបាញ់កាំភ្លើងបតវិញ ដើម្បីការពារខ្លួន ទើបបណ្ដាលឲ្យខាងជនសង្ស័យរងរបួសម្នាក់ចំជើង ។
 
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានបញ្ជាក់ឲ្យដឹងបន្តទៀតថា
ដោយឃើញសភាពការណ៍ដូច្នេះលោកបានរាយការណ៍ជូនលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានសុំគោលការណ៍ ដឹកនាំកម្លាំងចុះបង្រ្កាបករណីក្រុមអ្នកលេងឃាត់ខ្លួនបានចំនួន១១នាក់ ព្រមទាំងដកហូតវត្ថុតាងរួមមាន រថយន្តម៉ាកឡិចស៊ីស NX200T ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា CND 7677ចំនួន១គ្រឿង រថយន្តម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខ កម្ពុជា CNE 7677 ចំនួន១គ្រឿង បំពង់ទីបដែកប្រវែង១១០សង់ទីម៉ែត្រ ចំនួន១ដើម កាំបិតប៉័ងតោដងឈើចំនួន២ដើម កាំបិតចុងស្រួចចំនួន១ដើម ហើយបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសាកសួរ 

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិនបានបញ្ជាក់ឲ្យដឹងបន្តថា ជនសង្ស័យទាំង១១នាក់ ក្រោយពីកម្លាំងជំនាញសាកសួរចម្លើយរួច បានឆ្លើយសារភាពថា ពួកគេមានគ្នាចំនួន២០នាក់ បាននាំគ្នាជិ:រថយន្ត២គ្រឿងនិងទាំងម៉ូតូចំនួន២គ្រឿងទៀតបាននាំគ្នាទៅផឹកស៊ីក្នុងហាងផ្សាររាត្រីទឹកពុះស្រាប់តែបង្កជម្លោះនិងគ្នាតែម្តង។

ជនសង្ស័យ១១នាក់ និងវត្ថុតាងទាំងអស់ត្រូវបានកំលាំងជំនាញកសាងសំនុំរឿងបញ្ជូនទៅតុលាការខេត្តដាក់ទោសទៅតាមច្បាប់ចំណែកបក្សពួកជនបង្ក៩នាក់ផ្សេងទៀត ដែលរត់គេចខ្លួនកម្លាំងកំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត ៕

ក្រុមអ្នកលេងមានគ្នា២០នាក់ផឹកស៊ីក្នុងហាងផ្សាររាត្រីទឹកពុះ បង្កជម្លោះវាយគ្នាដូចរឿងហុងកុង
ក្រុមអ្នកលេងមានគ្នា២០នាក់ផឹកស៊ីក្នុងហាងផ្សាររាត្រីទឹកពុះ បង្កជម្លោះវាយគ្នាដូចរឿងហុងកុង
ក្រុមអ្នកលេងមានគ្នា២០នាក់ផឹកស៊ីក្នុងហាងផ្សាររាត្រីទឹកពុះ បង្កជម្លោះវាយគ្នាដូចរឿងហុងកុង
ក្រុមអ្នកលេងមានគ្នា២០នាក់ផឹកស៊ីក្នុងហាងផ្សាររាត្រីទឹកពុះ បង្កជម្លោះវាយគ្នាដូចរឿងហុងកុង
ក្រុមអ្នកលេងមានគ្នា២០នាក់ផឹកស៊ីក្នុងហាងផ្សាររាត្រីទឹកពុះ បង្កជម្លោះវាយគ្នាដូចរឿងហុងកុង
ក្រុមអ្នកលេងមានគ្នា២០នាក់ផឹកស៊ីក្នុងហាងផ្សាររាត្រីទឹកពុះ បង្កជម្លោះវាយគ្នាដូចរឿងហុងកុង
ក្រុមអ្នកលេងមានគ្នា២០នាក់ផឹកស៊ីក្នុងហាងផ្សាររាត្រីទឹកពុះ បង្កជម្លោះវាយគ្នាដូចរឿងហុងកុង

PLB Banner on article detail