ស្លាប់០២នាក់ភ្លាមៗនៅក្នុងហេតុការណ៍ម៉ូតូពីរគ្រឿងបុកគ្នានៅស្រុកភ្នំព្រឹក

ថ្ងៃសៅរ៍ 20 វិច្ឆិកា 2021, 15:44

ខេត្តបាត់ដំបង៖ មនុស្ស០២នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែង នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង ដែលបង្កឡើងដោយភាគីម៉ូតូម្ខាងបើកបរក្នុងល្បឿនលឿន មិនប្រកាន់ស្តាំ និងមិនមានភ្លើងបំភ្លឺផ្លូវ។

សមត្ថកិច្ចបានអោយដឹងថា! ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១៨និង១០នាទី ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវលេខ៥៧បេ ស្ថិតក្នុងភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូ០១គ្រឿងម៉ាកសង់សេរីចាស់ ពណ៍ក្រហម គ្មានស្លាកលេខបើកបរដោយ ឈ្មោះ ស្រី សុផាន់ណា ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ក្នុងល្បឿនយ៉ាងលឿន ដោយគ្មានភ្លើងបំភ្លឺផ្លូវ និងមិនប្រកាន់ស្ដាំ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើក៏ជ្រុលចង្កូតទៅបុកចំពីមុខម៉ូតូម៉ាកសង់ឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០០៧ ពាក់ស្លាកលេខ 1A 9534 បើកបរដោយ ឈ្មោះ គីម រស្មី ភេទប្រុស អាយុ៣៨ឆ្នាំ ជាកម្មករ ស្នាក់នៅបណ្តោះអាសន្ន ភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បណ្តាលអោយស្លាប់ទាំងពីរនាក់នៅកន្លែងកើតហេតុតែម្តង(មិនពាក់មួកសុវត្ថិភាព)។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅធ្វើការវាស់វែងគំនូសហេតុរួចបាននាំយកម៉ូតូដែលខូចខាតទាំង០២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់
 ចំណែកសាកសពត្រូវបានប្រគល់អោយខាងសាច់ញាតិយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី។

ស្លាប់០២នាក់ភ្លាមៗនៅក្នុងហេតុការណ៍ម៉ូតូពីរគ្រឿងបុកគ្នានៅស្រុកភ្នំព្រឹក
ស្លាប់០២នាក់ភ្លាមៗនៅក្នុងហេតុការណ៍ម៉ូតូពីរគ្រឿងបុកគ្នានៅស្រុកភ្នំព្រឹក
ស្លាប់០២នាក់ភ្លាមៗនៅក្នុងហេតុការណ៍ម៉ូតូពីរគ្រឿងបុកគ្នានៅស្រុកភ្នំព្រឹក
ស្លាប់០២នាក់ភ្លាមៗនៅក្នុងហេតុការណ៍ម៉ូតូពីរគ្រឿងបុកគ្នានៅស្រុកភ្នំព្រឹក
ស្លាប់០២នាក់ភ្លាមៗនៅក្នុងហេតុការណ៍ម៉ូតូពីរគ្រឿងបុកគ្នានៅស្រុកភ្នំព្រឹក
ស្លាប់០២នាក់ភ្លាមៗនៅក្នុងហេតុការណ៍ម៉ូតូពីរគ្រឿងបុកគ្នានៅស្រុកភ្នំព្រឹក

PLB Banner on article detail