ក្រសួងស្នើ​ឲ្យ​ព​ន្លឿ​ន​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ​៣៨​ខ្សែ នៅ​ក្រុង​សៀមរាប ឱ្យ​ចប់​មុន ថ្ងៃទី​២៩ ធ្នូ

ថ្ងៃពុធ 17 វិច្ឆិកា 2021, 13:28

​នា​ថ្ងៃ​អង្គារ ១២​កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ទីស្តីការ ក្រសួង ឯកឧត្តម សួង ហេង រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បន្ទាន់​ដើម្បី​ព​ន្លឿ​ន​ការអនុវត្ត​គម្រោង​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន​៣៨​ខ្សែ នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប ឱ្យបាន​ចប់សព្វគ្រប់​តាម​ផែន​ការដែល​បានគ្រោង​ទុក​នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២១ ដោយមាន​ការចូលរួម​ពី​អង្គភាព​សាងសង់ ក្រុមការងារ​ត្រួតពិនិត្យ​បច្ចេកទេស មន្ត្រី​ជំនាញ​បច្ចេកទេស​ក្រោម​ឱវាទ​ក្រសួង និង​ភាគី​ពាក់ព័ន្ធ​ផងដែរ​។​

​សូម​ជម្រាបជូន​ថា​៖ យោងតាម​ស្មារតី​នៃ​កិច្ចប្រជុំ​របស់​គណៈកម្មកា​រ​អន្តរក្រសួង​កាលពី​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ ទីក្រុង​សៀមរាប ខេត្តសៀមរាប អង្គប្រជុំ​បាន​ជំរុញ​ឱ្យ​អង្គភាព​សាងសង់​ទាំងអស់​ខិតខំ​ប្រឹងប្រែង​បញ្ចប់​គម្រោង​សាងសង់​នេះ​ឱ្យបាន​ត្រឹម​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២១ ឱ្យ​ត្រូវ​នឹង​ថ្ងៃ​បញ្ចប់សង្គ្រាម​រ៉ាំរ៉ៃ​នៅ​កម្ពុជា ដើម្បី​តបស្នង​សងគុណ​ជូន​ចំពោះ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ជា​ថ្ងៃ​ចងចាំ​មិនអាច​បំភ្លេចបាន​។

​ថ្លែង​ក្នុង​កិច្ចប្រជុំ​បន្ទាន់​នាឱកាស​នេះ ឯកឧត្តម​រដ្ឋលេខាធិកា​រ បាន​ជំរុញ​ឱ្យ​អង្គភាព​សាងសង់​ខិតខំ​ប្រឹង ប្រែង​ព​ន្លឿ​ន​ការងារ ដែល​នៅ​សេសសល់​មួយចំនួន​របស់ខ្លួន​រួមមាន​៖ ការងារ​អ៊ុត​កៅស៊ូ ការងារ​ត បណ្ដាញ​លូទឹក​ភ្លៀង និង​លូទឹកកខ្វក់​ពី​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ​មក​ប្រព័ន្ធ​លូ​មេ​ចំនួន​១២២៩៩​តំណ ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ការសាងសង់​ចំណតរថយន្ត​ដោយ​ប្រើប្រាស់​បេតុង​សរសៃដែក​កម្រាស់​១៥​សង់ទីម៉ែត្រ ការងារ​រៀប​ខឿន​ចិញ្ចើមផ្លូវ និង​ការងារ​មួយចំនួន​ផ្សេងទៀត ដើម្បីឱ្យ​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​៣៨​ខ្សែ​បញ្ចប់​តាម​ការគ្រោងទុក និង​បាន​ស្នើឱ្យ​ក្រុមហ៊ុន​ផ្ត​ត់​ផ្គង់​សម្ភារ​:​ដូចជា​៖ ថ្ម កៅស៊ូ និង​សម្ភារៈ​ចាំបាច់​ផ្សេងទៀត​ជូន​អង្គភាព​អនុវត្ត​គម្រោង​ឱ្យបាន​ត្រឹមត្រូវ តាម​ស្តង់ដា​ដែល​បានកំណត់​។​

​យោងតាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​បច្ចេកទេស នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ឱ្យដឹង ថា​៖ វឌ្ឍនភាព​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​៣៨​ខ្សែ​នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប​នេះ គិត ត្រឹម​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២១ ឬ​រយៈពេល​ជាង ១១​ខែ សម្រេចបាន​៨៩,៣៩%​នៃ​ទំហំ​ការងារ​សរុប (២% លឿន​ជាង​ផែនការ​ធៀប​នឹង​រយៈពេល​សាងសង់​)៕​

PLB Banner on article detail