ពលរដ្ឋ​រងគ្រោះ​ទឹកជំនន់ ៦៤២​គ្រួសារ នៅ​ស្រុក​គាស់ក្រឡ និង​មោង​ឬ​ស្សី ទទួល​អំណោយ​មនុស្សធម៌​ពី​កាកបាទក្រហមកម្ពុជា​

ថ្ងៃពុធ 17 វិច្ឆិកា 2021, 13:27

​ខេត្តបាត់ដំបង​៖ ដោយមាន​ការយកចិត្ត​ទុកដាក់​ពីស​ម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា នៅ​ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ បាន​ចាត់​តំណាង​ដោយ លោកជំទាវ  ហួន ចន្ទ​បូរ៉ា នាយិកា នាយកដ្ឋាន​ទំនាក់ទំនង​កាកបាទក្រហមកម្ពុជា  ឯកឧត្តម សុខ លូ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង សមាជិក សមាជិកា គណៈកម្មាធិការ​សាខា​-​អនុសាខា និង​ក្រុម​ប្រតិបត្តិ​សាខា យុវជន អ្នក​ស្ម​គ្រ័​ចិត្ត​កាកបាទក្រហមកម្ពុជា បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា ផ្តល់ជូន​ប្រជាពលរដ្ឋ ចំនួន ៦៤២​គ្រួសារ រងគ្រោះ​ដោយ​ទឹកជំនន់ និង​ងាយ​រងគ្រោះ​បំផុត មកពី​៧៣​ភូមិ នៃ​ឃុំ​ចំនួន ១៣ ក្នុងស្រុក​គាស់ក្រឡ និង​ស្រុក​មោង​ឬ​ស្សី  ខេត្តបាត់ដំបង ។​

​ក្នុងឱកាស​នោះដែរ លោកជំទាវ  ហួន ចន្ទ​បូរ៉ា និង ឯកឧត្តម សុខ លូ បាន​ពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​បងប្អូន​ក្នុង​ខេត្តបាត់ដំបង​ទាំងអស់ ដោយ​ក្តី​នឹករលឹក ប្រកបដោយ​មនោសញ្ចេតនា ក្តី​អាណិតអាសូរ ការស្រឡាញ់ ចែករំលែក​នូវ​ការលំបាក និង​ចូលរួម​សោកស្តាយ​យ៉ាង​ក្រៃលែង​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បានទទួល​រងគ្រោះ​ដោយ​ទឹកជំនន់ ដែលជា​គ្រោះធម្មជាតិ​បង្កដោយ​ការប្រែប្រួល​អាកាសធាតុ​។​

​លោកជំទាវ ហួន ច​ន្ទ័​បូរ៉ា បាន​ពាំនាំ​នូវ​សារ​អំពាវនាវ ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែល​ផ្ញើជូន​ដល់​បងប្អូន​ទាំងអស់ ៖
១. សូម​គិតគូរ​និង​យកចិត្តទុកដាក់​ថែទាំ​សុខភាព​ឱ្យបាន​ល្អ និង​រក្សា​អនាម័យ ព្រោះ​សុខ​ភាពជា​កត្តា​ចម្បង​សម្រាប់​យើង​គ្រប់គ្នា ដូច្នេះ​សូម​គ្រប់​ក្រុមគ្រួសារ​ត្រូវ​បរិភោគ​ទឹក​ដាំ​ឆ្អិន​ល្អ ដើម្បី​ការពារ​កុំឱ្យ​កើតមាន​ជំងឺ​រាគរូស ឬ​ជំងឺ​ដ​ង្កា​ត់​នានា ដែល​ធ្វើឱ្យ​ខាតបង់​ពេលវេលា និង​ថវិកា​ក្នុងការ​ព្យាបាល​ជំងឺ
២.​នៅពេល​ទឹក​ស្រក មុនពេល​ត្រឡប់​ទៅ​រស់នៅ​លំនៅដ្ឋាន​វិញ សូម​សម្អាតផ្ទះ ឬ​បរិស្ថាន​ជុំវិញ​ផ្ទះ​ឱ្យបាន​ស្អាត មាន​អនាម័យ ហើយ​ខិតខំ​បន្ត​បង្កបង្កើនផល​ដើម្បី​ស្តារ​សេដ្ឋកិច្ច​គ្រួសារ​ឡើងវិញ​
៣. សូម​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ស្របតាម​ពាក្យស្លោក “​រួមគ្នា​ទទួលខុសត្រូវ​ទប់ស្កាត់​ការចម្លង​វីរុស​កូ​វីដ​-១៩” ដោយ​អនុវត្តតាម​វិធាន ៣​ការពារ ៣​កុំ និង​២​ចូលរួម ប្រកបដោយ​ស្មារតី​ប្រុងប្រយ័ត្ន​ជានិច្ច និង​រស់នៅ​តាមបែប​គ​ន្ល​ង​ថ្មី “​។​

​យើងទាំងអស់គ្នា​អាច​ភ្លេច​កូ​វីដ​-១៩ តែ​កូ​វីដ​-១៩​មិនដែល​បំភ្លេច​យើង​ទេ ឲ្យ​តែ​យើង​ភ្លេចខ្លួន​ឬ​ធ្វេសប្រហែស​តែ​បន្តិច យើង​អាច​បាត់​បងជីវិត​ដោយសារ​វា​បាន ព្រោះ​វា​ជាស​ត្រូវ​គ្មាន​រូបរាង សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ចូលរួម​អនុវត្ត​នូវ​វិធានការ​របស់​រាជ​ដ្ឋា​ភិ​បាល និង​ក្រសួងសុខាភិបាល ដោយ​ពាក់​ម៉ាស់​ឲ្យ​បាន​ត្រឹមត្រូវ លាងដៃ​ឲ្យ​បាន​ញឹកញាប់ និង​រក្សា​គម្លាត​យ៉ាងតិច​១​ម៉ែត្រ​កន្លះ​”​។​

​អំណោយ​មនុស្សធម៌​ដែល​ត្រូវ​ផ្តល់ជូន​គ្រួសារ​នីមួយៗ​ទទួលបាន ៖ -​អង្ករ ២៥​គីឡូក្រាម -​មី ១​កេស -​ត្រីខ ១០​កំប៉ុង -​ទឹកត្រី ៦​ដប -​ទឹកស៊ីអ៊ីវ ៦​ដប និង​បណ្ណ​ប្រកាស​អំពី​ជំងឺ​កូ​វីដ​-១៩ ចំនួន ១​សន្លឹក​។​

​បញ្ជាក់ថា​៖ កាលពី​ថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ​២០២១ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា សម្រេច​ផ្តល់​អំណោយ​ជា​ស្បៀង​ជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ និង​ងាយ​រងគ្រោះ​បំផុត​សរុប​ចំនួន ២.៧៨៦​គ្រួសារ (​ក្នុងនោះ ខេត្តរតនគិរី ចំនួន ១,៣៦៧​គ្រួសារ​, ខេត្តកំពង់ធំ ចំនួន ៧៧៧​គ្រួសារ​, និង ខេត្តបាត់ដំបង ចំនួន ៦៤២​គ្រួសារ​)៕​

PLB Banner on article detail

អត្ថបទពេញនិយម