មន្ត្រី​ជំនាញ ចុះ​ឆែកឆេរ​ហាង​ជី​ង​ឡុង លួច​លក់​ថ្នាំបុរាណ​ចិន និង​ឧបករណ៍​តេស្ត​កូ​វីដ​១៩ គ្មាន​ច្បាប់​អនុញ្ញាតិ​

ថ្ងៃពុធ 17 វិច្ឆិកា 2021, 9:2

(​បន្ទាយមានជ័យ​)÷​ហាង ជី ង ឡុង កំពុងតែ​លួច​លក់​ថ្នាំបុរាណ ចិន និង​ឧបករណ៍​ធ្វើតេស្ត​កូ​វីដ ១៩  ជាច្រើន ដោយ​គ្មាន ច្បាប់ អនុញ្ញាតិ ត្រូវ​មន្ត្រី​ចម្រុះ ចុះ ឆែកឆេរ បាន​រឹបអូស​ថ្នាំបុរាណ ចិន និង ឧបករណ៍ ធ្វើតេស្ត កូ វីដ .១៩ ។​ការបង្ក្រាប នោះ ធ្វើ ទ្បើង នៅ រសៀល ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២១ ស្ថិត ភូមិ កំពង់ស្វាយ សង្កាត់ កំពង់ស្វាយ ក្រុង សិរីសោភ័ណ  ខេត្តបន្ទាយមានជ័យ​។

 

លោក ឧ ត្ត ម សេនីយ៍ ត្រី យឹម សំអុល អនុប្រធាន លេខាធិការដ្ឋាន នៃ គណៈកម្មាធិការ ប្រឆាំង ផលិតផល ក្លែងក្លាយ បាន​ប្រាប់​អ្នកយក​ព័​ត៍​មាន​ឲ្យ​ដឹ​ថា​ការចុះ​បង្ក្រាប​ហាង ជី ង ឡុង លួច​លក់​ថ្នាំបុរាណ ចិន និង ឧបករណ៍ តេស្ត កូ វីដ .១៩  ជាច្រើន ដោយ​គ្មាន ច្បាប់ អនុញ្ញាតិ មាន​ចូលរួម ពី លោក ប៉ង់ ចាន់ សុ យុ ទ្ធា រា ព្រៈ រាជអាជ្ញា រង សាលាដំបូង ខេត្តបន្ទាយមានជ័យ រួម នឹង ក្រុមគ្រូពេទ្យ​ជំនាញ​។

 

​លោក ឧ ត្ត ម សេនីយ៍ ត្រី យឹម សំអុល បាន​ឲ្យ​ដឹង​បន្តថា ដើម្បី ពង្រឹង​ផលិតផល​ក្លែងក្លាយ ក្នុងស្រុក​ឲ្យ​មាន គុណភាព លើ ទីផ្សារ រួមទាំង ការពារ សុខមាលភាព ជូន ប្រជាពលរដ្ឋ​ឲ្យ​មាន​សុខ​ភាពល្អ​នោះ​លោក​បាន​​ស្រាវជ្រាវ ចុះ ពិនិត្យ ទីតាំង ហាង រឺ យីហោ ជី ង ឡុង រកឃើញ មាន ថ្នាំបុរាណ ចិន ឧបករណ៍ ធ្វើតេស្ត កូ វីដ .១៩ ដែល គ្មាន ច្បាប់ អនុញ្ញាតិ បាន​រឹបអូស​ថ្នាំបុរាណ ចិន និង ឧបករណ៍ ធ្វើតេស្ត កូ វីដ .១៩​ជាច្រើន​។​

 

​លោក ឧ ត្ត ម សេនីយ៍ ត្រី យឹម សំអុល បាន​ឲ្យ​ដឹង​បន្តថា ម្ចាស់  ទីតាំង​មានឈ្មោះ ចាន់ គឹម ឡេង ភេទ ប្រុស អាយុ ៣៦ ឆ្នាំ  ដោយយោង តាម កណ ត់ ហេតុ ត្រួតពិនិត្យ ជាក់ស្តែង របស់ គណៈកម្មាធិកា រ ប្រឆាំង ផលិតផល ក្លែងក្លាយ រកឃើញ មាន ឱសថ LIANHUA QINGWEN JIAONANG ចំនួន ១៣ កេស ក្នុង ១ កេស ស្មើ ៤០០ ប្រអប់ VITAMIN.C ចំនួន ២ កេស ស្មើ ៤០០ ដប ឧបករណ៍ តេស្ត កូ វីដ .១៩ ចំនួន ២ កេស ស្មើ ៦០០ តេស្ត ឱសថ និង បរិក្ខា ពេទ្យ គ្មាន ច្បាប់ អនុញ្ញាត គ្មាន ។

 

លោក ឧ ត្ត ម សេនីយ៍ ត្រី យឹម សំអុល បានបញ្ជាក់​ឲ្យ​ដឹង​បន្តថា​ក្រោយពេល ចុះ ពិនិត្យ និង រកឃើញ ឱសថ និង បរិក្ខា ពេទ្យ ទាំងនេះ គ្មាន ច្បាប់ អនុញ្ញាតិ និង ប្រភព មិន ច្បាស់លាស់ ទើប ព្រៈ រាជអាជ្ញា នៃ អយ្យការ សាលាដំបូង ខេត្ត បានសម្រេច ធ្វើការ ឃាត់ វត្ថុតាង ជា បណ្តោះអាសន្ន ហើយ ត​តម្រូវ​ឲ្យ​ម្ចាស់ ទីតាំង ជា អ្នក មើលថែ ដោយ ខ្លួនឯង និង តម្រូវ​
​ឲ្យ​ម្ចាស់ ចូលទៅ បំភ្លឺ លើ ករណីនេះ ផងដែរ ៕​

មន្ត្រី​ជំនាញ ចុះ​ឆែកឆេរ​ហាង​ជី​ង​ឡុង លួច​លក់​ថ្នាំបុរាណ​ចិន និង​ឧបករណ៍​តេស្ត​កូ​វីដ​១៩ គ្មាន​ច្បាប់​អនុញ្ញាតិ​
មន្ត្រី​ជំនាញ ចុះ​ឆែកឆេរ​ហាង​ជី​ង​ឡុង លួច​លក់​ថ្នាំបុរាណ​ចិន និង​ឧបករណ៍​តេស្ត​កូ​វីដ​១៩ គ្មាន​ច្បាប់​អនុញ្ញាតិ​
មន្ត្រី​ជំនាញ ចុះ​ឆែកឆេរ​ហាង​ជី​ង​ឡុង លួច​លក់​ថ្នាំបុរាណ​ចិន និង​ឧបករណ៍​តេស្ត​កូ​វីដ​១៩ គ្មាន​ច្បាប់​អនុញ្ញាតិ​
មន្ត្រី​ជំនាញ ចុះ​ឆែកឆេរ​ហាង​ជី​ង​ឡុង លួច​លក់​ថ្នាំបុរាណ​ចិន និង​ឧបករណ៍​តេស្ត​កូ​វីដ​១៩ គ្មាន​ច្បាប់​អនុញ្ញាតិ​
មន្ត្រី​ជំនាញ ចុះ​ឆែកឆេរ​ហាង​ជី​ង​ឡុង លួច​លក់​ថ្នាំបុរាណ​ចិន និង​ឧបករណ៍​តេស្ត​កូ​វីដ​១៩ គ្មាន​ច្បាប់​អនុញ្ញាតិ​
មន្ត្រី​ជំនាញ ចុះ​ឆែកឆេរ​ហាង​ជី​ង​ឡុង លួច​លក់​ថ្នាំបុរាណ​ចិន និង​ឧបករណ៍​តេស្ត​កូ​វីដ​១៩ គ្មាន​ច្បាប់​អនុញ្ញាតិ​

PLB Banner on article detail

អត្ថបទពេញនិយម