ពលរដ្ឋ​ជាង​៦00​គ្រួសារ នៅ​សង្កាត់​ចោមចៅ​៣ ទទួល​អំណោយ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី

ថ្ងៃអង្គារ 16 វិច្ឆិកា 2021, 17:34

​ភ្នំពេញ​៖ ដោយ​មើលឃើញ​ពី​ស្ថានភាព​លំបាករ​បស់បង​ប្អូន​ប្រជាពលរដ្ឋ តាម​​មូលដ្ឋាន ក្នុង​បរិបទ​កូ​វីត​19​នេះ សម្ដេច​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា តាមរយៈ​ក្រុម ការងារ​ចុះជួយ​មូលដ្ឋាន​និង​អាជ្ញាធរ​ផ្ទាល់ បានផ្ដល់​អំណោយ​ជា​គ្រឿង​ឧបភោគបរិភោគ​ជូន​ដល់​ប្រជាពលរដ្ឋ​ជាង​600​គ្រួសារ នៅក្នុង​សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ​។​

 

​នៅក្នុង​ពិធី​ចែក​អំណោយ​ដែល​បានធ្វើ នា​ព្រឹក​ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២១​នេះ លោក សាំ ពិសិដ្ឋ ប្រធាន​ក្រុម​ការ ងារ​ចុះជួយ​ខ័​ណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​មាន ប្រសាសន៍ថា អំណោយ​របស់​សម្ដេច​តេ​ជោ​នេះ​ថ្វីត្បិតតែ​មិនអាច​ដោះស្រាយ​ជីវភាព​បងប្អូន​បាន​ធូរធារ​ក៏ពិតមែន តែ​វា​ជា​ទឹកចិត្ត​គិតគូរ អាណិត ស្រលាញ់​របស់​ប្រមុខ​រាជរដ្ឋាភិបាល ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុងមាន​ការលំបាក​ខ្វះខាត​ជីវភាព​អាច​ដោះស្រាយបាន​មួយគ្រា​ផងដែរ​។​

 

​លោក សាំ ពិសិដ្ឋ ក៏បាន​រំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​មានការ ជាប់​ជានិច្ច​អនុវត្ត​នូវ​វិធាន​នានា​របស់​ក្រសួងសុខាភិបាល​ក៏ដូចជា​អនុសាសន៍​ណែនាំ​របស់​ឯកឧត្តម​អភិបាល​រាជធានី​ភ្នំពេញ ដោយ​មិនត្រូវ​ធ្វេសប្រហែស​និង​មើលស្រាល​ជាដាច់ខាត​ចំពោះ​ជំងឺ​កូ​វីដ​19 ដែល​បាន​យាយី​ដល់​អាយុជីវិត និង​បំផ្លាញ​សេដ្ឋកិច្ចសង្គម​ជាច្រើន​ឆ្នាំ​មកនេះ​។​

 

​ជាមួយគ្នានេះ លោក ហែម ដា​រិ​ទ្ធ អភិបាល ខណ្ឌ​ពោធិ៍​សែន​ជ័យ ក៏បាន​ណែនាំ​ដល់​បងប្អូន​ឲ្យ​មានការ​រស់នៅ​ប្រកបដោយ​អនាម័យ​ខ្ពស់​ចេះ​បន្ស៊ាំ​ខ្លួន​ជាមួយនឹង covid-19 តាមរយៈ​ការអនុវត្ត​នៅ​វិធានការ​នានា​របស់​ក្រសួងសុខាភិបាល​ក៏ដូចជា​ប្រសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល ជាពិសេស​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ការពាក់​ម៉ាស រក្សា​គម្លាត​និង​ឧស្សាហ៍​លាងដៃ​សម្អាតខ្លួន​ប្រាណ​ឲ្យ​បាន​ញឹកញាប់​ដើម្បី​ការពារ​ខ្លួន​ពី​ការឆ្លង​ជំងឺ​កូ​វីដ​19​។​

 

​បន្ថែម​ពីនេះ​លោក​អភិបាល​ក៏បាន​រំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មិនទាន់បាន​ចាក់​វ៉ាក់សាំង​រាប់​តាំងពី​ដុស​ទី​១ ទី​២​និង​ដុស​ជំរុញ​ជាដើម សូម​នាំគ្នា​ទៅ​ចាក់​ឲ្យ​បាន​គ្រប់គ្នា​នៅតាម​មណ្ឌល​សុខភាព​ដែល​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​ផ្ទាល់​។​

 

​លោក ហែម ដា​រិ​ទ្ធ ក៏បាន​រំលឹក​ទៀតថា នៅ​ប៉ុន្មាន​ខែ​ខាងមុខនេះ គឺ​ដល់ពេល​បោះឆ្នោតក្រុមប្រឹក្សា​ឃុំ​សង្កាត់​ដូច្នេះ​សូម​បងប្អូន​ទៅ​ចុះឈ្មោះ ពិនិត្យ​បញ្ជី​ឈ្មោះ​ដើម្បី​ទៅ​ចូលរួម​បោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​ដែល​ខ្លួន​ពេញចិត្ត​ឲ្យ​បាន​ច្រើន​កុះករ​៕​

ពលរដ្ឋ​ជាង​៦00​គ្រួសារ នៅ​សង្កាត់​ចោមចៅ​៣ ទទួល​អំណោយ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី
ពលរដ្ឋ​ជាង​៦00​គ្រួសារ នៅ​សង្កាត់​ចោមចៅ​៣ ទទួល​អំណោយ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី
ពលរដ្ឋ​ជាង​៦00​គ្រួសារ នៅ​សង្កាត់​ចោមចៅ​៣ ទទួល​អំណោយ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី
ពលរដ្ឋ​ជាង​៦00​គ្រួសារ នៅ​សង្កាត់​ចោមចៅ​៣ ទទួល​អំណោយ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី
ពលរដ្ឋ​ជាង​៦00​គ្រួសារ នៅ​សង្កាត់​ចោមចៅ​៣ ទទួល​អំណោយ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី
ពលរដ្ឋ​ជាង​៦00​គ្រួសារ នៅ​សង្កាត់​ចោមចៅ​៣ ទទួល​អំណោយ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី
ពលរដ្ឋ​ជាង​៦00​គ្រួសារ នៅ​សង្កាត់​ចោមចៅ​៣ ទទួល​អំណោយ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី

PLB Banner on article detail

អត្ថបទពេញនិយម