Smart Hearing Borey Mongkol1 ZORUS

អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន អញ្ជើញ​សំណេះសំណាល និង​ផ្តល់​អំណោយ​ដល់​សិស្សានុសិស្ស នៅ​សាលារៀន​ក្នុង​តំបន់​ដាច់ស្រយាល​ ​

ថ្ងៃអង្គារ 16 វិច្ឆិកា 2021, 17:30

ប៉ៃលិន​៖ ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន ក្នុងនាម​ឯកឧត្តម អ៊ី ឈាន និង​លោកជំទាវ បាន ស្រីមុំ បាន​ដឹកនាំ​ក្រុមការងារ​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ប៉ៃលិន មន្ទីរ​វិស័យ និង​មូលដ្ឋាន នាំយក​សម្ភារៈ​សិក្សា​(​សៀវភៅ ប៊ិច ខ្មៅ​ដៃ ទឹកលុប​) នំចំណី ទឹក​សុទ្ធ ម៉ាស់ និង​ថវិកា​មួយចំនួន ទៅ​ចែកជូន​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ នៅ​សាលាបឋមសិក្សា​វាល​ចែង​ធំ ស្ថិតក្នុង​ភូមិ​អូរ​ចិត​ប្រាំ ឃុំ​អូរអណ្តូង ស្រុក​សាលា​ក្រៅ និង​សាលាបឋមសិក្សា​ក្បាល​ឡាន ស្ថិតក្នុង​ភូមិ​ភ្នំ​ស្ពង់ ឃុំ​សាលា​ក្រៅ  ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

​ឯកឧត្តម សៅ  សារ៉ាត់  អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន​បាន​សម្តែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ទឹកចិត្ត​របស់ ឯកឧត្ដម អ៊ី  ឈាន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន និង​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន​ព្រមទាំង​ក្រុមការងារ​ដែល​បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​នាំយក​អំណោយ និង​សម្ភារ​សិក្សា ជូន​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នាពេលនេះ វា​បង្ហាញ​ឲ្យ​ឃើញ​ពី វប្បធម៌​ចែករំលែក និង​ផ្តល់​ក្តី​ស្រលាញ់​ក្នុងនាម​ប្រជាពលរដ្ឋ​ខ្មែរ​តែមួយ ហើយ​សម្ភារ និង​អំណោយ​ទាំងអស់នេះ​ជាការ​រួមចំណែក​លើកកម្ពស់​វិស័យ​អប់រំ នៅ​ជនបទ​ដាច់ស្រយាល កាន់តែ​មានការ​រីកចម្រើន​។​

​ជាមួយគ្នានេះ​ឯកឧត្តម​ក៏បាន​ពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើរ និង​ការ​សាក​សុខទុក្ខ​ពី​សំណាក់​ឯកឧត្តម អ៊ី ឈាន និង​លោកជំទាវ បាន ស្រីមុំ ដែលជា​និច្ច​ជា​កាល លោក​ទាំង​ទ្វេ​តែងតែ ស្រលាញ់ និង​មានការ​នឹករលឹក​ចំពោះ​លោកគ្រូ​អ្នកគ្រូ​។​ក្នុងនោះដែរ​លោក​ក៏បាន​ថ្លែងអំណរគុណ​ដល់​លោកគ្រូ អ្នកគ្រូ ដែល​បាន​ចំណាយ​ពេលវេលា ក្នុងការ​បង្ហាត់បង្រៀន​ប្អូន ៗ ដែល​នៅក្នុង​តំបន់​ដាច់ស្រយាល ។​

​លោក​ទាំង​ទ្វេ​តែងតែ​គិតគូរ​អំពី​សុខទុក្ខ​សុមា​ល​ភាព ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ទូទៅ​ដោយ​មិន​ប្រកាន់​វណ្ណ​: ព័ណ៌ សំបុរ​និន្នាកា​នយោបាយ​អ្វី​ឡើយ​។​ជាក់ស្តែង​ថ្ងៃនេះ​សម្ភារ​:​សិក្សា​ចែកជូន​ដល់​ក្មួយៗ​កូនៗ​សិស្សានុសិស្ស​នាពេលនេះ​ជាការ​រួមចំណែក​លើកទឹកចិត្ត​ដល់​ក្មួយ​អោយ​យកចិត្តទុកដាក់​សិក្សា​រៀនសូត្រ​ដើម្បី​អភិវឌ្ឍ​ខ្លួន​ក្លាយជា​កូន​ល្អ សិស្ស​ល្អ ពលរដ្ឋ​ល្អ ជា​អ្នក​បន្តវេន​ប្រកបដោយ​សក្តានុពល​សម្រាប់​ប្រទេសជាតិ​នា​ថ្ងៃ​អនាគត​។​

សម្ភារ​សិក្សា​ចែកជូន​ដល់​សិស្សានុសិស្ស លោកគ្រូ​អ្នកគ្រូ ចំនួន​១២៣​នាក់ ដែលមាន សៀវភៅ ប៊ិច ខ្មៅ​ដៃ ទឹកលុប បន្ទាត់ នំ ទឹក​សុទ្ធ ម៉ាស និង​ថវិការ​មួយចំនួន​ផងដែរ​៕​

អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន អញ្ជើញ​សំណេះសំណាល និង​ផ្តល់​អំណោយ​ដល់​សិស្សានុសិស្ស នៅ​សាលារៀន​ក្នុង​តំបន់​ដាច់ស្រយាល​

​

PLB Banner on article detail

អត្ថបទពេញនិយម